Header Ads

ជំងឺពង់បែកមាត់ (Aphte buccal)

+ស្វែងយល់អំពីជំងឺ(Aphte buccal)
Un aphte buccal គឺជាដំបៅតូចៗដែលកើតឡើងជាញឹកញាប់នៅផ្នែកខាងក្នុងមាត់ ដែលភាគច្រើនវាមានទម្រង់ជាដំបៅតែមួយ ឬឯកតាខ្លះដំបៅផ្សំគ្នាពី(១ទៅឫ៥) មានទំហំពី(២ទៅ១០មីលីម៉ែត្រ) មានរាងមូលជាមួយនឹងផ្ទៃខាងក្នុងពណ៌លឿងស្រាលឬប្រផេះស្រាលនិងព័ន្ធជុំវិញដោយពណ៌ក្រហមរលោង។ 
+មូលហេតុ៖ 
គេមិនមានមូលហេតុណាមួយជាក់លាក់ ដើម្បីយកមកបញ្ជាក់នោះទេ ប៉ុន្ដែគេគ្រាន់តែអាចដឹងថា វាអាចនឹងពាក់ព័ន្ធកត្តាមួយចំនួនដូចខាងក្រោម:
១.ភាពស្ដ្រសនិងអស់កម្លាំង
២.ការដាច់រលាត់(muqueuse)បន្ទាប់ពីវះកាត់មាត់,ការពាក់ដង្កៀបពត់ធ្មេញឬពាក់ធ្មេញសិប្បនិមិត្ត,ការប្រើកម្លាំងដុសធ្មេញខ្លាំងជ្រុល ការទំពារអាហារភ្លាត់ទៅខាំថ្ពល់។
៣.អាឡែកហ្សុីនឹងអាហារមួយចំនួនដូចជា(ផ្លែឈើ សណ្ដែកដី ឈីស អាហារដែលមានរសជាតិជូរ...)
៤.កង្វះនូវពពួកវីតាមីនបេ១២ ស័ង្កសី អាសុីតហ្វូលីក ជាតិដែក...។
៥.អ្នកផ្ដាច់បារី
៦.កត្តាសេនេទិច
៧.បម្រែបម្រួលអរម៉ូន
៨.ថ្នាំមួយចំនួនដូចជា(ថ្នាំប្រឆាំងការរលាកដែលមិនមានជាខ្សែស្រឡាយជាអរម៉ូនឧទា.Ibuprofène(អុីប៊ុយប្រូហ្វែន) ថ្នាំស្ថិតក្នុងក្រុមBêta-bloquants ឧទា.Propranolol(ប្រ៉ូប្រានូឡុល)  
+ខាងក្រោមនេះជាឧទាហរណ៍ថ្នាំខ្លះៗ សម្រាប់ព្យាបាលជំងឺនេះ៖
១.Dynexangival១%(ក្រេបសម្រាប់លេបនៅលើដំបៅផ្ទាល់ ដែលមានតួនាទីបំបាត់ការឈឺចាប់នៅនឹងកន្លែង)
២.Beloxaphte(សូលុស្យុងសម្រាប់ខ្ពុរមាត់សម្លាប់មេរោគ)
៣.Dexaméthasone
៤.វីតាមីនសេ
៥.វីតាមីនបេ២
+កំណត់ចំណាំចំពោះ(របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ រយៈពេលប្រើប្រាស់ ការហាមឃាត់ប្រើប្រាស់ និង ផលរំខានរបស់ឱសថ សូមសាកសួរបន្ថែមទៅកាន់ឱសថការីឬវេជ្ជបណ្ឌិត)  
+ជាចុងក្រោយ ខ្ញុំសង្ឃឹមថាការចែករម្លែកនេះនឹងបានជាប្រយោជន៍សម្រាប់បងប្អូន ហើយក៏សូមការខន្ដីអភ័យដល់រូបខ្ញុំបាទផង ប្រសិនបើការលើកឡើងនេះមានកំហុសឆ្គងមិនត្រឹមត្រូវតាមបច្ចេកទេសឬក៏ខុសអក្ខរាវិរុទ្ធណាមួយ។












No comments

Theme images by Nikada. Powered by Blogger.