Header Ads

👶វិបត្តិផ្លូវដង្ហើមទារកក្រោយឈ្លក់លាមកព្រៃ


   ​👉អំឡុងពេលមានផ្ទៃពោះ ក្នុងពោះវៀនរបស់ទារកមានផ្ទុកនូវសារធាតុម៉្យាងដែលហៅថា លាមកព្រៃ ឬ អាចម៌ខ្មាំង(Meconium) ដែលមានពណ៌បៃតងក្រម៉ៅចាស់។ 
👉មានកត្តាហានិភ័យមួយចំនួនធំដែលធ្វើអោយទារកស្ត្រេស ដូចជាការបង្ករោគ ឬ ការកង្វះអុកស៊ីសែនក្នុងឈាម ខណះពេលដែលទារកនៅក្នុងស្បូន (នៅក្នុងផ្ទៃពោះ)ដែលបណ្តាលអោយមានការកើនឡើងចលនាពោះវៀនធំ និង ការពន្លារសាច់ដុំគូទរបស់ទារក។ 
👉ដូចនេះហើយទើបធ្វើអោយមាន ការបញ្ចេញលាមកព្រៃពីក្នុងពោះរបស់ទារក ចូលទៅក្នុងទឹកភ្លោះ។ នៅពេលមានការលាយឡំជាមួយលាមកព្រៃ ទឹកភ្លោះបានប្រែក្លាយពីថ្លាទៅជា ល្អក់ខាប់ ខៀវចាស់ខុសប្រក្រតី។
​👉មូលហេតុ៖ ទារកដែលមានបញ្ហាខ្សោយតាំងពីក្នុងផ្ទៃ ទារកចាស់ខែខ្លាំង ឬម្តាយមានជំងឺកំឡុងពេលពរពោះ(លើសឈាម​ ទឹកនោមផ្អែម ក្តៅខ្លួន រោគស្រ្តី…) សុទ្ធតែជាមូលហេតុចំបងដែលធ្វើអោយមានការឈ្លក់លាមកព្រៃចូលសួតទារក។
👉 ក្រៅពីមូលហេតុចំបងខាងលើនេះ ក៏នៅមានបញ្ហាផ្សេងៗទៀតដូចជា ទារកដែលស្ទើរគីឡូ បរិមាណទឹកភ្លោះតិច បញ្ហាទាក់ទងទៅនិងទងផ្ចិតទារក និងការលូតលាស់យឺតយ៉ាវក្នុងផ្ទៃ…។
   đŸ‘‰áž“ៅពេលឈឺពោះសំរាល កាលបើទារកចាប់ផ្តើមយំ ឬដកដង្ហើមភ្លាមៗ នៅពេលនោះទឹកភ្លោះដែលលាយឡំជាមួយលាមកព្រៃ អាចនឹងឈ្លក់ចូលផ្លូវដង្ហើម ឬសួតរបស់ទារក ដែលហេតុបណ្តាលអោយទារកពិបាកដកដង្ហើម ឬអាចគ្រោះថ្នាក់បាត់បង់អាយុជីវិតភ្លាមៗក្នុងករណីគ្មានការជួយសង្គ្រោះបន្ទាន់ណាមួយ។ 👉ការស្ទះលាមកព្រៃនៅក្នុងទងសួត មានការរីករាលដាល ដែលជាហេតុបង្កអោយមានការបែកធ្លាយ ឬ រួញសាច់សួតរបស់ទារក ដែលបណ្តាលអោយទារកស្តិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬ បាត់បង់ជីវិត។
 đŸ‘‰áž€ារព្យាបាលលើមូលហេតុស្ទះលាមកព្រៃក្នុងសួតចំពោះទារក មានការបឺត ឬបូមលាមកព្រៃចេញពីផ្លូវដង្ហើមដោយប្រើប្រាស់ម៉ាស៊ីនបឺតស្លេស្ម(suctions the airway) 
👉ការព្យាបាលដោយប្រើថ្នាំផ្សះ(antibiotics) ការប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើម(ventilator or artificial breathing machine) និងការព្យាបាលដោយការធ្វើចលនាផ្លូវដង្ហើម(chest physiotherapy)។

👉ការធេី្វរោគវិនិឆ្មយ័៖

✍️មុនពេលសំរាល៖
»áž˘េកូសាស្ត្រ៖ មិនអាចដឹងបានទេ
»áž˜៉ាសុីនវាសចង្វាក់បេះដូង (CTG)៖មិនអាចដឹងបានទេ ដោយសារចង្វាក់បេះដូងទារកនៅធម្មតាមុនពេលសំរាល

✍️ពេលសំរាល និង ក្រោយពេលសំរាល
»ážŸ្ថានភាពទឹកភ្លោះមានពណ៍បៃតងចាស់និងខាប់មានតិចតួច
»ážŠáž„ខ្លួនទារកប្រលាក់ពេញដោយលាមកព្រៃនឹងមានពណ៍បៃតង
»áž‘ារកខ្សោយពិបាកដកដង្ហេីម និង ត្រូវការជំនួយដំណកដង្ហេីម ជួនកាលសន្លប់បាត់ស្មារតី។
👶👶👶👶👶👶👶👶

ឯកសារយោង:
1) https://www.msdmanuals.com/home/multimedia/video/v37991063
2) https://reference.medscape.com/article/974110-overview
Prepared by: Dr Lek Yat
Pediatrician and Neonatologist













No comments

Theme images by Nikada. Powered by Blogger.