Header Ads

វ៉ាក់សុំាងបង្ការជំងឺឆ្កែឆ្កួត (Rabies Vaccine)

 ១. ជំងឺឆ្កែឆ្កួតជាអ្វី?
ជំងឺឆ្កែឆ្កួតគឺជាជំងឺដ៏កាចសាហាវមួយដែលបង្ករោគដោយវីរុសឆ្កែឆ្កួត ។
-- ជាទូទៅ ជំងឺឆ្កែឆ្កួតរាលដាលក្នុងអំបូរសត្វផ្សេងៗ ហើយក៏អាចចម្លងមកមនុស្សបានដែរ តាមរយះសត្វដែលមានផ្ទុកមេរោគឆ្កែឆ្កួតខាំ ។
-- នៅក្នុងដំណាក់កាលដំបូងនៃការឆ្លង គេមិនឃើញមានស្តែងចេញនូវរោគសញ្ញាអ្វីឡើយ ។ លុះច្រើនសប្តាហ ឬ ច្រើនខែបន្ទាប់ពីសត្វដែលមានផ្ទុកមេរោគឆ្កែឆ្កួតខាំនោះ ទើបគេឃើញមានស្តែងចេញនូវរោគសញ្ញាឈឺចាប់ អស់កម្លាំង ឈឺក្បាល គ្រុនក្តៅ និងមានអរម្មណ៏ មួលម៉ៅ ។ បន្ទាប់មក ជំងឺនេះស្តែងចេញជារោគសញ្ញាធ្ងន់ធ្ងរដូចជា ការប្រកាច់ វង្វេងវង្វាន់ ខ្លាចទឹក ឈឺក្បាល ខ្លាចខ្យល់ និងភាពខ្វិនកំរើកលែងបាន ៕ ជំងឺឆ្កែឆ្កួតនៅលើមនុស្សជានិច្ចកាលតែងតែបណ្តាលអោយស្លាប់បាត់បង់ជីវិត។
-- ជាញឹកញាប់ សត្វឆ្កែជាប្រភពចម្លង់ជំងឺនេះមកមនុស្ស ក៏ប៉ុន្តែ អំបូរសត្វមួយចំនួនដូចជា ឆ្មា ស្វា ប្រចៀវ សំពោធ ចចក កញ្ជ្រោង និង ថនិកសត្វផ្សេងទៀតក៏អាចចំលងជំងឺនេះមកមនុស្សបានដែរ ។ 

២.  តើអ្វីទៅជាវ៉ាក់សុំាងការពារជំងឺឆ្កែឆ្កួត ?
វ៉ាក់សុំាងបង្កាជំងឺឆ្កែឆ្កួតត្រូវបានណែនាំអោយផ្តល់សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះ និងជនរងគ្រោះដោយសត្វដែលសង្ស័យថាមានមេរោគឆ្កែឆ្កួតខាំ។
វ៉ាក់សុំាងនេះត្រូវបានផលិតឡើងពីវីរុសឆ្កែឆ្កួតដែលត្រូវបានគេសម្លាប់អោយងាប់ហើយ វាមិនអាចបង្កជាជំងឺឆ្កែឆ្កួតឡើយ។

៣. តើអ្នកណាខ្លះគួរទទួលវ៉ាក់សុំាងបង្ការជំងឺឆ្កែឆ្កួតនេះ ? ហើយគួរធ្វើនៅពេលណា ?
ការផ្តល់វ៉ាក់សុំាងបង្ការមុនមានសត្វខាំត្រូវបានណែនាំសម្រាប់ ៖
>> អ្នកដែលប្រឈមមុខខ្ពស់និងការឆ្លង់មេរោគនេះដូចជា ពេទ្យសត្វ អ្នកថែទាំសត្វ និងអ្នកដើររុកព្រៃ ឬបុគ្គលិកមន្ទីរពិសោធន៏ដែលប្រឈមនឹងមេរោគនេះ
>> អ្នកដែលត្រូវធ្វើដំណើរទៅកាន់តំបន់ដែលកើតជំងឺនេះញឹកញាប់ ហើយអាចនិងមានផលប៉ះពាល់ជាមួយនិងសត្វដែលផ្ទុកមេរោគនេះ
*** ការវិភាគផ្តល់វ៉ាក់សុំាងបង្ការមុនមានសត្វខាំគឺ ៖ ថ្ងៃដំបូង ---- ៧ថ្ងៃក្រោយមក ----- ២៨ថ្ងៃក្រោយមក
ក្រុមមនុស្សដែលមានការប្រឈមនិងជំងឺនេះត្រូវនៅបន្តទទួលដូសទី ៤ (១ឆ្នាំបន្ទាប់ពីដូសទី១) និងការរំលឹករៀងរាល់៥ឆ្នាំម្តង់ត្រូវបានគេអនុវត្ត ។ 
*** ការវិភាគផ្តល់វ៉ាក់សុំាងជំងឺឆ្កែឆ្កួតក្រោយសត្វខាំគឺ ៖ ថ្ងៃដំបូង --- ថ្ងៃទី៣ --- ថ្ងៃទី៧ --- ថ្ងៃទី១៤ --- ថ្ងៃទី២៨
អ្នកដែលធ្លាប់ទទួលវ៉ាក់សុំាងនេះពីមុនបានត្រឹមត្រូវហើយនោះ ត្រូវទទួលវ៉ាក់សុំាងបន្ថែម២ដូសទៀត ក្នុងករណីដែលមានសត្វខាំទៀតដោយ១ដូសត្រូវទទួលភា្លមៗ រួច១ដូសបន្ទាប់ នៅ ៣ថ្ងៃក្រោយ ។

៤. ពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើ ...
..
អ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរជាមួយនិងវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រតិកម្មជាមួយសមាសធាតុផ្សេងទៀតដែលមាននៅក្នុងវ៉ាក់សុំាងនេះ
.. អ្នកដែលមានប្រព័ន្ទភាពសុំាចុះខ្សោយ
( បើសិនជាអ្នកត្រូវបានសត្វខាំ អ្នកត្រូវទទួលវ៉ាក់សុំាងបង្ការជាដាច់ខាត ទោះបីជាអ្នកកំពុងមានជំងឺអ្វីក៏ដោយ ។ )

៥. ផលវិបាកដែលអាចកើតមានក្រោយចាក់វ៉ាក់សុំាង
ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ ដូចជាប្រតិកម្មអាលែកសុីជាដើម ។ ប៉ុន្តែលទ្ធភាពដែលវ៉ាក់សុំាងបង្ការនេះអាច បណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ មានតិចតួចបំផុត ។ ផលវិបាកដែលអាចកើតឡើងរួមមាន ៖
- ឈឺ ឬ ហើមត្រង់កន្លែងចាក់
- គ្រុនក្តៅ ឡើងកន្ទួលក្រហមលើស្បែក
- ហើមកូនកណ្តុរនៅថ្ពាល់ ឬ នៅត្រង់ក
- ប្រតិកម្មធ្ងន់ធ្ងរ (កំរមានណាស់)

*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***


 


 

No comments

Theme images by Nikada. Powered by Blogger.