វ៉ាក់សុំាងបង្ការជំងឺ កញ្រឹល-ស្អូច-ស្រឡទែន (MMR Vaccine)
១. ហេតុអ្វីអ្នកត្រូវទទួលវ៉ាក់សុំាងនេះ?
ជំងឺកញ្រឹល-ស្អូច-ស្រឡទែន ជាជំងឺដ៏ធ្ងន់ធ្ងរដែលគេជួបប្រទះជាញឹកញាប់ ជាពិសេសលើកុមារតូចៗ ។
* កញ្រឹល
- វីរុសកញ្រឹលកង្កអោយមានជាសញ្ញាកន្ទួលក្រហមលើស្បែក ក្អក ហៀរសំបោរ រមាស់ភ្នែក និងគ្រុនក្តៅ ។
- វាអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជា ការបង្ករោគក្នុងត្រចៀក រលាគសួត ប្រកាច់ ការប៉ះពាល់ខួរក្បាល និងអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតទៀតផល ។
* ស្អូច
- វីរុសស្អូចអាចបង្កអោយមានជាសញ្ញាកន្ទួលក្រហមលើស្បែក រលាកសន្លាក់ និងគ្រុនក្តៅ ។
- ប្រសិនបើជំងឺស្អូចនេះកើតមានលើស្រ្តីមានផ្ទៃពោះ វាអាចបណ្តាលអោយមានផលវិបាកយ៉ាងធ្ងន់ធ្ងរដូចជា រលូតកូន ឬ កូនកើតមកអាចមានភាពមិនប្រក្រតីពីកំណើតធ្ងន់ធ្ងរ ។
* ស្រឡទែន
- វីរុសស្រឡទែនបង្កអោយមានជាសញ្ញាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ លែងឃ្លានអាហារ និង ហើមក្រពេញទឹកមាត់ ។
- វាអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជា ថ្លង់ រលាកស្រោមខួរ ការហើម និងមានការឈឺចាប់យ៉ាងខ្លាំងនៅនិងពងស្វាស ឬ អូវ៉ែ និងដោយកំរ វាអាចបណ្តាលអោយ អា (មិនមានកូន)
២. តើអ្នកណាខ្លះគួរទទួលវ៉ាក់សុំាងបង្ការនេះ? ហើយគួរធ្វើនៅពេលណា?
កុមារ ត្រូវទទួលវ៉ាក់សុំាងបង្ការនេះ ចំនួន២ដង៖
** ដូសទី១ ៖ នៅពេលដែលកុមារមានអាយុ៩ខែ
** ដូសទី២ ៖ នៅពេលកុមារដែលមានអាយុ៤-៦ឆ្នាំ
មនុស្សពេញវ័យ ដែលពុំធ្លាប់ទទួលវ៉ាក់សុំាងនេះ ហើយពុំទាន់ដែលកើតជំងឺទាំងនេះ ត្រូវចាក់វ៉ាក់សុំាងបង្ការនេះចំនួន២ដូស ៖
** ដូសទី១ ៖ ត្រូវផ្តល់អោយភ្លាមៗ
** ដូសទី២ ៖ នៅ ២៨ថ្ងៃ យ៉ាងតិច ក្រោយពីដូសទី១
៣. តើមនស្សណាខ្លះដែលមិនគួរចាក់សុាំងនេះ?
- អ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរជាមួយប្រភេទវ៉ាក់សុំាងប្រភេទនេះពីមុន ឬធ្លាប់ប្រិតិកម្មធ្ងន់ធ្ងរជាមួយសមាសធាតុផ្សំផ្សេងៗទៀតដែលមាន ក្នុងវ៉ាក់សុំាងនេះ
- អ្នកដែលមានប្រតិកម្មជាមួយនិងថ្នាំ NEOMYSINE
- ស្រ្តីដែលកំពុងមានផ្ទៃពោះ
* ត្រូវជៀសវាងកុំអោយមានផ្ទៃពោះ រយះពេល៤សប្តាហ៏ បន្ទាប់ពីចាក់វ៉ាក់សុំាងនេះរួច
- អ្នកដែលមានប្រព័ន្ធភាពសុាំចុះខ្សោយ
- អ្នកដែលកំពុងមានជំងឺ
- អ្នកដែលមានចំនួនប្លាកែតចុះទាប
- អ្នកដែលធ្លាប់ចាក់វ៉ាក់សុំាងបង្ការជាទំរង់រស់ ក្នុងកំឡុងពេល ៤សប្តាហ៏ កន្លងមក
- អ្នកដែលបានបញ្ចូលឈាម ក្នុងពេលថ្មីៗនេះ
៤. ផលវិបាកដែលអាចកើតមានក្រោយចាក់វ៉ាក់សុំាង
ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ ដូចជាប្រតិកម្មអាលែកសុីជាដើម ។ ប៉ុន្តែលទ្ធភាពដែលវ៉ាក់សុំាងបង្ការនេះអាច បណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ មានតិចតួចបំផុត ។ ផលវិបាកដែលអាចកើតឡើងរួមមាន ៖
- ឈឺ ឬ ហើមត្រង់កន្លែងចាក់
- គ្រុនក្តៅ ឡើងកន្ទួលក្រហមលើស្បែក
- ហើមកូនកណ្តុរនៅថ្ពាល់ ឬ នៅត្រង់ក
- ប្រតិកម្មធ្ងន់ធ្ងរ (កំរមានណាស់)
*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***
No comments