វ៉ាក់សុំាងបង្ការជំងឺរលាកស្រោមខួរ ( Meningococcique A+C Vaccine )
១. ដូចម្តេចដែលហៅថាជំងឺរលាកស្រោមខួរក្បាល?
វាគឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលបង្កដោយបាក់តេរីមេណាំងហ្គូកូក។ បាក់តេរីនេះជាមូលហេតុនាំមុខគេដែលបង្កជាជំងឺរលាកស្រោមខួរក្បាលលើកុមារអាយុពី ២ ទៅ ១៨ឆ្នាំ ហើយមេរោគនេះក៏អាចបណ្តាលអោយមានការសាយភាយមេរោគ ទៅតាមប្រព័ន្ទឈាមរត់ទាំងមូលផងដែរ (septicémie) ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិតក្នុងករណីខ្លះ បើទោះបីជាមានការព្យាបាលយ៉ាងត្រឹមត្រូវក៏ដោយ។
មនុស្សគ្រប់វ័យអាចប្រឈមមុខនិងជំងឺបង្កដោយមេរោគមេណាំងហ្គូកូក។ ប៉ុន្តែគេឃើញកើតញឹកញាប់ជាងគេនៅលើកុមារអាយុក្រោម ១ឆ្នាំ និង អ្នកមានអាយុពី ១៦ ទៅ ២១ឆ្នាំ ។ បញ្ហាផ្សេងទៀតដូចជា ការកាត់យកអណ្តាតចេញ និង ការចុះខ្សោយនៃប្រព័ន្ធភាពសុាំក៏បង្កើតឧកាសនៃការឆ្លងរោគនេះផងដែរ។
ជំងឺនេះអាចបង្ការដោយវ៉ាក់សុំាងប្រឆាំងនិងមេរោគមេណាំងហ្គូកូក ប្រភេទអា និង ប្រភេទសេ
(Neisseria meningitidis group A+C) លើមនុស្សពេញវ័យ និង កុមារអាយុចាប់ពី ២ឆ្នាំឡើងទៅ។
២. តើអ្នកណាខ្លះគួរទទួលវ៉ាក់សុំាងបង្ការនេះ?
> អ្នកដែលធ្វើដំណើរឆ្លងកាត់ ឬ រស់នៅក្នុងតំបន់ណាដែលមានវត្តមាននៃការឆ្លងជំងឺនេះ
> អ្នកដែលមានសរីរាង្គអណ្តើតបំពេញមុខងារមិនបានល្អ (ខ្សោយ) ឬ អ្នកដែលបានវះកាត់យកអណ្តើកចេញ
> អ្នកដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ
> អ្នកដែលគិតថាប្រឈមមុខ ក្នុងការឆ្លងមេរោគនេះ ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតនៃមេរោគប្រភេទនេះ
> អ្នកមន្ទីរពិសោធន៏ដែលអាចប្រឈមមុខនិងការឆ្លងមេរោគនេះ
៣. តើគេផ្តល់វ៉ាក់សុំាងនេះយ៉ាងដូចម្តេច?
ចាក់តែមួយដូសគត់ សំរាប់មនុស្សពេញវ័យ និង សំរាប់កុមារដែលមានអាយុចាប់ពី ២ឆ្នាំឡើងទៅ។
៤. តើអ្នកណាខ្លះដែលមិនគួរទទួលវ៉ាក់សុំាងប្រភេទនេះ?
ដូចឧសថផ្សេងទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ ដូចជាប្រតិកម្មអាលែកស៊ីជាដើម។ ប៉ុន្តែករណីដែលអាចបង្កឲមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត។ ផលវិបាកដែលអាចកើតឡើងរួមមាន៖
> ការឡើងក្រហម ឬ ឈឺត្រង់កន្លែងចាក់
> ក្តៅខ្លួនបន្តិចបន្តួច
> ប្រតិកម្មអាលែកស៊ីធ្ងន់ធ្ងរ (ប៉ុន្តែកម្រជួបប្រទះ) អ្នកជំងឺអាចមានអាការះដូចជាពិបាកដកដង្ហើម ហើមណែនក្នុងបំពង់ក ទន់ដៃជើង ហ៊ឹងត្រចៀក វិលមុខ ចង្វាក់ដង្ហើមញាប់ បេះដូងដើរញាប់ រមាស់ពេញខ្លួន ស្លេកស្លាំង......។
*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***
No comments