Header Ads

វ៉ាក់សុំាងបង្ការជំងឺគ្រុនផ្តាសាយធំ (Seasonal Flu Vaccine)

 ១. ហេតុអ្វីអ្នកត្រូវទទួលវ៉ាក់សុំាងបង្ការជំងឺគ្រុនផ្តាសាយធំ?

ជំងឺគ្រុនផ្តាសាយធំបណ្តាលមកពីមេរោគគ្រុនផ្តាសាយធំ (Influenza Virus) ហើយមេរោគនេះឆ្លងរាលដាលតាមការ ក្អក កណ្តាស់ និងការប៉ះពាល់គ្នាជិតស្និទ្ធ ។ មនុស្សគ្រប់រូបអាចកើតជំងឺផ្តាសាយធំនេះ តែកុមារប្រឈមនិងការឆ្លង់ជំងឺនេះខ្ពស់ជាងគេ ។ រោគសញ្ញាអាចលេចឡើងភ្លាមៗ ក្រោយការឆ្លង ហើយវាអាចស្ថិតនៅ ៣ ទៅ ៤ថ្ងៃ ។ រោគសញ្ញានៃជំងឺគ្រុនផ្តាសាយរួមមាន ៖

- គ្រុនក្តៅ ញ៉ាក់

- ឈឺបំពង់ក ឈឺសាច់ដុំ ឈឺក្បាល ល្ហិតល្ហៃ

- ក្អក ហៀរសំបោរ ឬ តឹងច្រមុះ

ជំងឺគ្រុនផ្តាសាយធំនេះអាចមានអាការះធ្ងន់ធ្ងរលើមនុស្សមួយចំនួន ជាពិសេសកុមារតូចៗ មនុស្សចាស់ដែលមានអាយុលើសពី ៦៥ឆ្នាំ ស្រ្តីមានផ្ទៃពោះ អ្នកមានជំងឺរុាំរ៉ៃ និងអ្នកដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ។ មេរោគគ្រុនផ្តាសាយធំនេះក៏អាចបណ្តាលអោយមានជំងឺរលាគសួត និង អាចធ្វើអោយជំងឺប្រចាំកាយរបស់អ្នកជំងឺវិវត្តន៏ទៅជាធ្ងន់ធ្ងរផងដែរ។

វ៉ាក់សុំាងបង្ការជំងឺផ្តាសាយធំអាចការពារអ្នកពីការឆ្លង់ជំងឺនេះ ហើយក៏អាចជួយការពារមិនអោយជំងឺនេះឆ្លង់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានផងដែរ។

២.តើអ្នកណាខ្លះដែលគួរទទួលវ៉ាក់សុំាងបង្ការជំងឺផ្តាសាយធំ?

ការចាក់វ៉ាក់សុំាងបង្ការជំងឺផ្តាសាយធំត្រូវបានគេណែនាំអោយធ្វើរៀងរាល់ ១ឆ្នាំ ម្តង។ ដោយឡែកកុមារ ដែលមានអាយុចាប់ពី ៦ខែ ទៅ ៨ឆ្នាំ គួរចាក់វ៉ាក់សុំាងបង្ការនេះចំនួន២ដង ក្នុង១ឆ្នាំដំបូង ដែលពួកគេទើបចាប់ផ្តើមវ៉ាក់សុំាងនេះ។

មេរោគផ្តាសាយធំ​ (Influenza Virus) អាចបំលែងខ្លួនដោយប្តូរទម្រង់ថ្មីៗជានិច្ច ដោយហេតុនេះហើយជារៀងរាល់ឆ្នាំ វ៉ាក់សុំាងបង្កាជំងឺគ្រុនផ្តាសាយធំត្រូវបានគេផលិតឡើង ដោយការដាក់បញ្ចូលនូវក្រុមមេរោគផ្តាសាយចំនួន ៣-៤ទំរង់ ដែលគេរំពឹងថានិងរាតត្បាតខ្លាំង នៅក្នុងឆ្នាំនេះ ។
មានជំងឺមូយចំនួនអាចមានរោគសញ្ញាប្រហាក់ប្រហែលនិងជំងឺផ្តាសាយធំ ប៉ុន្តែវាមិនបង្កឡើយដោយមេរោគគ្រុនផ្តាសាយធំឡើយ ។ ថ្នាំបង្ការជំងឺគ្រុនចាញ់មិនអាចការពារការកើតជំងឺទាំងអស់ឡើយ។
ដើម្បីរក្សាគុណភាពរបស់វ៉ាក់សុំាង សារធាតុបារត (Thimerosal) ក្នុងបរិមាណតិចតួចត្រូវបានគេប្រើប្រាស់​ នៅក្នុងវ៉ាក់សុាំងបង្ការជំងឺគ្រុនផ្តាសាយធំមួយចំនួន។ តាមការសិក្សាជាច្រើនបានបង្ហាញថា បរិមាណបារតមួយចំនួន នៅក្នុងវ៉ាក់សុំាងនេះ មិនបណ្តាលអោយមានគ្រោះថ្នាក់ឡើយ ក៏ប៉ុន្តែ វ៉ាក់សុាំងដែលគ្មានជាតិបារតនេះក៏អាចរកបានដែរ។

៣. តើអ្នកណាខ្លះដែលមិនគួរទទួលវ៉ាក់សុំាងនេះ?

- អ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មជាមួយនិងវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រតិកម្មធ្ងន់ធ្ងរជាមួយសមាសធាតុផ្សំផ្សេងទៀតដែលមានក្នុងវ៉ាក់សុំាងនេះ ជាពិសេសគឺអ្នកដែលមានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរជាមួយស៊ុតមាន់។

- អ្នកដែលធ្លាប់មានចង្គោមរោគសញ្ញាបញ្ហាប្រព័ន្ទសរសៃប្រសាទធ្ងន់ធ្ងរ (Guillain-Barre Syndrome) ។ 

- អ្នកដែលមានអារម្មណ៏ថាមិនស្រួលខ្លួន។

៤. ផលវិបាកដែលកើតមានក្រោយចាក់វ៉ាក់សុំាងនេះ

ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជាប្រតិកម្មអាលែកស៊ីជាដើម ។ ប៉ុន្តែលទ្ធភាពដែលវ៉ាក់សុំាងនេះអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត ។ ផលវិបាកដែលអាចកើតមានឡើងរួមមាន៖

- ឈឺ ឬ ហើមត្រង់កន្លែងចាក់

- គ្រុនក្តៅ ឈឺក្បាល ល្ហិតល្ហៃ

- ក្អក រមាស់ភ្នែក ឬ ភ្នែកឡើងក្រហម

* ការងងឹតមុខមួយស្របក់ និង សញ្ញាជាប់ទាក់ទងអាចកើតមានឡើង បន្ទាប់ពីការព្យាបាលអ្វីមួយ រួមទាំងការចាក់វ៉ាក់សុំាងផងដែរ ។ ការអង្គុយចុះ ឬ តម្រេតខ្លួន ប្រហែល ១៥នាទី បន្ទាប់ពីចាក់ថ្នាំរួច អាចជួយការពារកុំអោយមានភាពធីងធោង និងអាចបញ្ជៀសការដួល ដោយសារងងឹតមុខ។

*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***


 


No comments

Theme images by Nikada. Powered by Blogger.