វ៉ាក់សុំាងបង្ការជំងឺទាំង ៥មុខ (ខាន់ស្លាក់ . តេតាណូស . ក្អកមាន់ . ស្វិតដៃជើង . អេម៉ូហ្វីលីសប្រភេទបេ)
១. ហេតុអ្វីអ្នកត្រូវទទួលវ៉ាក់សុំាងនេះ?
- ជំងឺខាន់ស្លាក់
ការបង្ករោគដោយមេរោគខាន់ស្លាក់អាចបណ្តាលអោយមានភ្នាសក្រាស់ នៅផ្នែកខាងក្រោយនៃបំពង់ក ដែលអាចអោយមានអាការះពិបាកដកដង្ហើម សាច់ដុំចុះខ្សោយ វិបត្តិបេះដូងសរសៃឈាម និងអាចស្លាប់ ។
- ជំងឺតេតាណូស
ការបង្ករោគដោយមេរោគតេតាណូសអាចបណ្តាលអោយមានអាការះឈឺសាច់ដុំ និង កន្រ្ទាក់រឹងខ្លួនទាំងមូល ការកន្ទ្រាក់ខ្លាំងដល់រឹងថ្គាម បណ្តាលអោយអ្នកជំងឺមិនអាចហាមាត់ រឺលេបអាហារបានឡើយ ។ ជំងឺតេតាណូសនេះអាចបណ្តាលអោយ ស្លាប់ប្រមាណជា ២០ ភាគរយនៃករណីជំងឺ ។
- ជំងឺក្អកមាន់
ការបង្ករោគដោយមេរោគក្អកមាន់អាចបណ្តាលអោយមានអាការះក្អកជាប់គ្នាមិនដាច់ ដែលវាអាចបណ្តាលអោយកុមារតូចៗមិនអាចបៅ ឬផឹកបាន ដែលអាការះនេះអាចមានរយះពេលយូររហូតដល់ច្រើនសប្តាហ៏ ។ វាអាចមានផលវិបាកធ្ងន់ធ្ងរផ្សេងៗដូចជា រលាគសួត ប្រកាច់ ខូចខួរក្បាល រឺ ស្លាប់ ។
- ជំងឺស្វិតដៃជើង
ជាទូទៅ ការបង្ករោគដោយមេរោគគ្រុនស្វិតដៃជើងមិនបណ្តាលអោយមានជំងឺធ្ងន់ធ្ងរឡើយ ក៏ប៉ុន្តែពេលខ្លះ វាបង្ករអោយមានភាពខ្វិនអាវយវះ (សាច់ដុំមិនអាចកំរើកបាន) និងរលាគស្រោមខួរក្បាល ហើយអាចបណ្តាលអោយស្លាប់បាន តាមរយះការធ្វើអោយពិការសាច់ដុំដកដង្ហើម (ដកដង្ហើមលែងកើត) ។
_ ជំងឺបង្កដោយអេម៉ូហ្វីលីសប្រភេទបេ (Hib B)
អេម៉ូហ្វីលីសប្រភេទបេ គឺជាមេរោគដែលគេជួបញឹកញាប់ជាងគេ ក្នុងជំងឺរលាគស្រោមខួរ លើកុមារអាយុតិចជាង៥ឆ្នាំ ហើយអាចបណ្តាលអោយខូចខួរក្បាល រឺ ថ្លង់បាន ។ មេរោគនេះក៏អាចបណ្តាលអោយមានផលវិបាកមួយចំនួនទៀត ដូចជា រលាគសួត ឈឺបំពង់ក រលាគសន្លាក់ឆ្អឹង និងស្លាប់បាន ។
២. តើកុមារគួរទទួលវ៉ាក់សុំាងបង្ការជំងឺនេះនៅពេលណា?
កុមារត្រូវទទួលវ៉ាក់សុំាងនេះចំនួន ៥ដងរួមាមាន៖
- ដូសទី១ ៖ នៅពេលកុមារមានអាយុ ១ខែកន្លះ
_ ដូសទី២ ៖ នៅពេលកុមារមានអាយុ ២ខែកន្លះ
- ដូសទី៣ ៖ នៅពេលកុមារមានអាយុ ៣ខែកន្លះ
- ដូសទី៤ ៖ នៅពេលកុមានរមានអារយូ ១៨ខែ
- ដូសទី៥ ៖ នៅពេលកុមារមានអាយុ ៦ - ៧ ឆ្នាំ
ក្នុងកណីចាំបាច់ វ៉ាក់សុំាងនេះត្រូវបានគេចាក់រំលឹករាល់១០ ឆ្នាំម្តង ។
៣. តើកុមារណាខ្លះដែលមិនគួរទទួលវ៉ាក់សុំាងនេះ?
- កុមារដែលធ្លាប់មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរ ជាមួយវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រតិកម្មធ្ងន់ធ្ងរជាមួយសមាសធាតុផ្សំផ្សេងទៀតដែលមាន ក្នុងវ៉ាក់សុំាងនេះ
- កុមារដែលធ្លាប់មានអាការះប្រកាច់ ឬ ជំងឺផ្នែកសរសៃប្រសាទ ក្នុងអំឡុងពេល ៧ថ្ងៃក្រោយពីបានចាក់វ៉ាក់សុំាងប្រភេទនេះ ។
៤. ផលវិបាកដែលអាចកើតមានក្រោមពេលចាក់វ៉ាក់សុំាងនេះ
ក៏ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ ដូចជា ប្រតិកម្ម អាលែកស៊ី ជាដើម ។ ប៉ុន្តែ លទ្ធភាពដែលវ៉ាក់សុំាងបង្ការនេះ អាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត ។ ផលវិបាកដែលអាចកើតមានឡើងរួមមាន ៖
- ឈឺ ឬ ហើមត្រង់កន្លែងចាក់
- គ្រុនក្តៅ ឡើងកន្ទួលក្រហមលើស្បែក
- ប្រកាច់ សន្លប់ រឺ យំមិនឈប់ (កម្រមានណាស់)
- ប្រតិកម្មធ្ងន់ធ្ងរ (កម្រមានណាស់)
*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***
No comments