វ៉ាក់សុំាងបង្ការជំងឺរលាគថ្លើម ប្រភេទអា (Hepatitis A Vaccine)
១. តើជំងឺរលាកថ្លើមប្រភេទអាជាអ្វី?
ជំងឺរលាគថ្លើម ប្រភេទអា គឺជាជំងឺថ្លើមធ្ងន់ធ្ងរមួយ ដែលបណ្តាលមកពីមេរោគរលាគថ្លើមប្រភេទអា ។
មេរោគរលាគថ្លើមប្រភេទអាត្រូវបានរកឃើញក្នុងលាមកនៃអ្នកជំងឺ ។ មេរោគនេះឆ្លងតាមការប៉ះពាល់ផ្ទាល់យ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺ និងការបរិភោគចំនីអាហារ ឬ ទឹកមិនស្អាតដែលផ្ទុកមេរោគ ។
រោគសញ្ញានៃអ្នកជំងឺរលាគថ្លើម ប្រភេទអា រួមមាន៖
- ប្រជុំរោគសញ្ញាស្រដៀងនិងជំងឺផ្តាសាយ
- ខាន់លឿង ឈឺពោះខ្លាំង និងរាគរួស ជាញឹកញាប់ ការបង្ករោគដោយមេរោគរលាគថ្លើម ប្រភេទអា នេះ តំរូវអោយ សំរាកពេទ្យដើម្បីព្យាបាល (ប្រហែល ២០%)។ ចំពោះមនុស្សពេញវ័យ វាអាចមានអាការះធ្ងន់ធ្ងរដែលអាចធ្វើការបានរយះពេលយូរ (ប្រហែល ១ខែ) ។ អត្រាស្លាប់ដោយសារជំងឺរលាគថ្លើម ប្រភេទអា មានប្រមាណពី ៣ ទៅ ៦ ករណី ក្នុងចំនោមអ្នកជំងឺ ១០០០នាក់។
២. តើអ្នកណាខ្លះគួរទទួលវ៉ាក់សុំាងបង្ការជំងឺនេះ? ហើយគួរធ្វើនៅពេលណា?
វ៉ាក់សុាំងបង្ការនេះត្រូវបានណែនាំអោយប្រើសម្រាប់ ៖
១. កុមារទាំងអស់ដែលមានអាយុចាប់ពី ១២ ទៅ ២៣ខែ
២. កុមារនិងមនុស្សធំដែលមានអាយុពី ២ ទៅ ១៨ឆ្នាំ ដែលរស់នៅតំបន់ដែលប្រឈមនឹងជំងឺនេះ
៣. អ្នកធ្វើដំណើរទៅតំបន់ដែលប្រឈមនិងការឆ្លង់ជំងឺនេះខ្ពស់ ដូចជា តំបន់អាស៊ី - តំបន់អាហ្វ្រិច - តំបន់អាមេរិចកណ្តាល - អាមេរិចខាងត្រូង ជាដើម។
៤. បុរសដែលរួមភេទដូចគ្នា
៥. អ្នកប្រើប្រាស់គ្រឿងញៀន
៦. អ្នកដែលមានជំងឺថ្លើមរុាំរ៉ៃ
៧. អ្នកព្យាបាលដោយថ្នាំប្រឆាំងនិងឈាមកក
៨. អ្នកដែលធ្វើការជាមួយសត្វដែលមានផ្ទុកមេរោគ ឬ អ្នកមន្ទីរពិសោធន៏ដែលប្រឈមនិងមេរោគនេះ
៩. អ្នករស់នៅក្នុងសហគមន៏ដែលជំងឺនេះផ្ទុះឡើង
១០. អ្នកដែលមានបំណងការពារការបង្ករោគដោយមេរោគរលាគថ្លើមប្រភេទអានេះ
*វ៉ាក់សុាំងបង្ការរលាគថ្លើមប្រភេទអានេះពុំត្រូវបានអនុញ្ញាតអោយចាក់លើកុមារអាយុតិចជាង១ឆ្នាំឡើយ
ដើម្បីអោយមានប្រសិទ្ធភាពយូរអង្វែង វ៉ាក់សុំាងនេះត្រូវបានគេណែនាំអោយចាក់ចំនួន២ដូស៖
- ដូសទី១ ៖ នៅអាយុ ១២ ទៅ ២៣ខែ ឬពេលប្រឈមនិងការឆ្លង
- ដូសទី២ ៖ ៦ខែ បន្ទាប់ពីដូសទី១ ។ ដើម្បីអោយមានប្រសិទ្ធភាពខ្ពស់ វ៉ាក់សុំាងគួរត្រូវបានផ្តល់អោយយ៉ាងហោចណាស់ នៅពេល ១ខែ មុនពេលធ្វើដំណើរទៅតំបន់ដែលប្រឈមនិងជំងឺនេះ។
៣. តើអ្នកណាខ្លះដែលមិនគួរទទួលវ៉ាក់សុំាងនេះ?
- អ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរជាមួយនិងវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រតិកម្មធ្ងន់ធ្ងរជាមួយសមាសធាតុផ្សំផ្សេងទៀតដែលមាននៅក្នុងវ៉ាកសុំាងនេះ
- អ្នកដែលមានជំងឺកម្រិតមធ្យម ឬ ធ្ងន់ធ្ងរ (ការផ្តល់វ៉ាក់សុំាងនេះគួរត្រូវបានពន្យារហូតដល់ពេលជាសះស្បើយពីជំងឺជាមុនសិន)។
៤. ផលវិបាកដែលអាចកើតមានក្រោយចាក់វ៉ាក់សុំាង
ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ ដូចជាប្រតិកម្មអាលែកស៊ីជាដើម។ ប៉ុន្តែលទ្ធភាពដែលវ៉ាក់សុំាងនេះអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត។ ផលវិបាកដែលអាចកើតឡើងរួមមាន ៖
- ឈឺ ឬ ហើមត្រង់កន្លែងចាក់
- គ្រុនក្តៅ ឈឺក្បាល
- ឡើងកន្ទួលក្រហមលើស្បែក
- ប្រតិកម្មធ្ងន់ធ្ងរ (កំរមានណាស់)
*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***
No comments