Header Ads

វ៉ាក់សុំាងបង្ការជំងឺរលាកខួរក្បាល (JE Vaccine)

 ១. ហេតុអ្នកត្រូវទទួលវ៉ាក់សុំាងនេះ?

ជំងឺរលាកខួរក្បាល (Japanese Encephalitis or JE) គឺជាជំងឺបង្ករោគដោយវីរុស។
_ វារាតត្បាតយ៉ាងខ្លាំង នៅតាមតំបន់ជនបទ ដាច់ស្រយាលនៃទ្វីបអាសុី។
_ វាចំលង់មកមនុស្ស តាមរយះសត្វមូសដែលមានផ្ទុកមេរោគខាំនេះ។ វាមិនចំលង់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយផ្ទាល់ឡើយ។
_ ការប្រឈមនិងជំងឺមានអត្រាឆ្លង់ខ្ពស់ណាស់ សំរាប់មនុស្សរស់នៅតំបន់ដែលជំងឺនេះរាតត្បាតញឹកញាប់ ឬ អ្នកដំណើរដែលស្នាក់នៅតំបន់ទាំងនោះ ក្នុងរយះពេលយូរ។
_ មនុស្សភាគច្រើនដែលបានឆ្លងមេរោគរលាកខួរក្បាលនេះ មិនមានចេញរោគសញ្ញាអ្វីឡើយ។
_ មនុស្សមួយចំនួនតូចអាចមានចេញជារោគសញ្ញាកំរិតស្រាលដូចជា គ្រុនក្តៅ ឬ ឈឺក្បាលប៉ុណ្តោះ។ វាអាចមានអាការះធ្ងន់ធ្ងរ ដោយវិវត្តន៏ជាទំរង់រលាកខួរក្បាលធ្ងន់ធ្ងរ តែករណីនេះកម្រនិងកើតមានណាស់។
_ ក្នុងទំរង់រលាកខួរក្បាលនេះ អ្នកជំងឺម្នាក់ក្នុងចំនោមបួនអ្នកអាចស្លាប់បាត់បង់ជីវិត ហើយរហូតដល់ពាក់កណ្តាលនៃអ្នកជំងឺដែលនៅរស់រានមានជីវិត ជំងឺនេះបន្សល់នូវពិការភាពជាអចិន្ត្រយ៏
_ ប្រសិនបើជំងឺរលាកខួរក្បាលនេះកើតលើស្ត្រីមានផ្ទៃពោះ វាអាចបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។

២. តើអ្នកណាខ្លះគួរទទួលវ៉ាក់សុំាងបង្ការជំងឺរលាកខួរក្បាលនេះ? ហើយគួរទទួលនៅពេលណា?

វ៉ាក់សុំាងបង្ការជំងឺរលាកខួរក្បាលអាចជួយការពារអ្នកពីរការឆ្លងជំងឺនេះបាន។

វ៉ាក់សុំាងនេះត្រូវបានណែនាំអោយប្រើសំរាប់៖
-- អ្នកដែលរស់នៅតំបន់ដែលប្រឈមនិងជំងឺនេះ
-- អ្នកដំណើរដែលស្នាក់នៅក្នុងតំបន់ប្រឈមនិងជំងឺនេះ លើសពី១ខែ
-- អ្នកដំណើរដែលស្នាក់នៅដែលប្រឈមនិងជំងឺនេះ តិចជាង ១ខែ តែមានគំរោងធ្វើដំណើរទៅតំបន់ជនបទ
-- អ្នកដែលមានគំរោងធ្វើដំណើរទៅកាន់តំបន់ដែលកំពុងមានការរាតត្បាតដោយជំងឺនេះ
-- អ្នកមន្ទីរពិសោធន៏ដែលប្រឈមនិងមេរោគនេះ

វ៉ាក់សុំាងបង្ការជំងឺរលាកខួរក្បាលនេះត្រូវបានប្រើប្រាស់ សំរាប់មនុស្សដែលមានអាយុ ចាប់ពី ៩ខែ ឡើងទៅ ដោយត្រូវធ្វើចំនួន ២ដង៖

_ ដូសទី១ ៖ ចាប់ពីអាយុ ៩ខែ ឡើងទៅ
_ ដូសទី២ ៖ ៣ខែ ទៅ ១ឆ្នាំ បន្ទាប់ពីដូសទី១

៣. តើអ្នកណាខ្លះដែលមិនគួរទទួលវ៉ាក់សុំាងនេះ?
 - អ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរជាមួយនិងវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រតិកម្មធ្ងន់ធ្ងរជាមួយសមាសធាតុផ្សេងៗទៀតដែលមានក្នុងវ៉ាក់សុំាងនេះ
- ស្រ្តីដែលកំពុងតែមានផ្ទៃពោះ
- អ្នកដែលមានប្រព័ន្ធភាពសុាំចុះខ្សោយ
- អ្នកដែលបានបញ្ចូលឈាម ក្នុងពេលថ្មីៗនេះ

៤. ផលវិបាកដែលអាចកើតមានក្រោយចាក់វ៉ាក់សុំាង

ក៏ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជា ប្រតិកម្ម អាលែកស៊ីជាដើម៕ ប៉ុន្តែលទ្ធភាពដែលវ៉ាក់សុំាងនេះអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត។ ផលវិបាកដែលអាចកើតមានឡើងរួមមាន៖
_ ឈឺ​ ឬ ហើមត្រង់កន្លែងចាក់
_ គ្រុនក្តៅ ឈឺក្បាល
_ ឡើងកន្ទួលក្រហមលើស្បែក
_ ប្រតិកម្មធ្ងន់ធ្ងរ (កម្រមានណាស់)

*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***


 

 



 


No comments

Theme images by Nikada. Powered by Blogger.