វ៉ាក់សុំាងបង្ការជំងឺ រលាកថ្លើម ប្រភេទបេ (Hepatitis B vaccine)
១. តើជំងឺរលាកថ្លើមប្រភេទបេគឺជាអ្វី?
ជំងឺរលាកថ្លើមប្រភេទបេ គឺជាជំងឺធ្ងន់ធ្ងរមួយ បង្កដោយមេរោគរលាគថ្លើម ប្រភេទបេ។ ជំងឺរលាកថ្លើមប្រភេទបេ អាចបណ្តាលអោយ៖
- រលាកថ្លើមស្រួចស្រាវ
ករណីបែបនេះ អ្នកជំងឺអាចមានសញ្ញា៖
_ រាគ និង ក្អូត
_ មិនឃ្លានអាហារ
_ ហេវហត់
_ ស្បែកឡើងលឿង
_ ឈឺតាមសាច់ដុំ សន្លាក់ឆ្អឹង និង ឈឺក្នុងពោះ
- រលាកថ្លើមរុំារ៉ៃ
ក្រោយមានការបង្ករោគ ដោយមេរោគរលាកថ្លើម ប្រភេទបេ អ្នកជំងឺមួយចំនួនបានវិវត្តន៏ទៅជាអ្នកជំងឺរលាកថ្លើមរុាំរ៉ៃ។ ក្នុងទម្រង់រលាគថ្លើមរុំារ៉ៃនេះភាគច្រើន អ្នកជំងឺពុំមានចេញជារោគសញ្ញាអ្វីឡើយ ប៉ុន្តែការបង្ករោគនេះនៅតែអាវិវត្តនិ៏យ៉ាងខ្លាំងក្លា ដែលអាចបណ្តាអោយមានផលវិបាកធ្ងន់ធ្ងរ ដូចជា ៖ ក្រិនថ្លើម មហារីកថ្លើម និងស្លាប់បាត់បង់ជីវិត ៕
គេសង្កេតឃើញថា ការវិវត្តន៏ទៅជាទំរង់រលាកថ្លើម ប្រភេទបេ រុាំរ៉ៃ ភាគច្រើន កើតមានលើកុមារតូចៗ ច្រើនជាងមនុស្សពេញវ័យ ។ អ្នកជំងឺរលាកថ្លើមរុាំរ៉ៃអាចចំលងមេរោគទៅអ្នកដទៃទៀតបាន បើទោះបីជាអ្នកជំងឺមិនមានរោគសញ្ញាអ្វីក៏ដោយ។
មនុស្សអាចឆ្លងមេរោគថ្លើម ប្រភេទបេ នេះតាមរយះ ៖
_ ឈាម ឬ សារធាតុរាវនៃអ្នកជំងឺបានប៉ះដោយផ្ទាល់មកលើស្បែកដែលមានរបួស
_ មុតម្ជុល ឬ វត្ថុមុតស្រួលដែលមានជាប់មេរោគ
_ រួមភេទជាមួយអ្នកផ្ទុកមេរោគដោយមិនការពារ
_ ប្រើប្រាស់ម្ជុលរួមគ្នា (ចាក់គ្រឿងញៀន)
_ ប្រើប្រាស់សំភារះដែលប្រឡាក់ដោយឈាម ឬ សារធាតុរាវនៃអ្នកជំងឺ (កាំបិតកោរ ច្រាស់ដុសធ្មេញ) (មេរោគនេះអាចរស់នៅបាន ៧ថ្ងៃ ក្នុងបរិយាកាស)។
*ម្តាយដែលមានជំងឺរលាគថ្លើមប្រភេទបេ អាចចម្លង់ទៅទារកពេលសំរាល។
២. វ៉ាក់សុំាងបង្ការជំងឺរលាគថ្លើមប្រភេទបេ
វ៉ាក់សុំាងបង្ការជំងឺរលាកថ្លើម ប្រភេទបេ អាចការពារការឆ្លងរាលដាលនៃជំងឺនេះ និងការពារផលវិបាកធ្ងន់ធ្ងរដូចជា ក្រិនថ្លើម និង មហារីកថ្លើមជាដើម ។ វ៉ាក់សុំាងនេះត្រូវបានណែនំាអោយចាក់ចំនួន៣ដូស៖
- ដូសទី១ ៖ ក្រោយការពិនិត្យឈាម បញ្ជាក់ថាគ្មានផ្ទុកមេរោគនេះ ហើយពុំទាន់មានប្រព័ន្ទការពារ
- ដូសទី២ ៖ ១ ទៅ ២ខែ បន្ទាប់ពីដូសទី១
- ដូសទី៣ ៖ ៦ ទៅ ១៨ខែ បន្ទាប់ពីដូសទី២
ចំពោះកុមារតូចៗ ក្នុងករណី ដែលភាពប្រឈម និងការឆ្លង មានអត្រាខ្ពស់ គេអាចនិងផ្តល់ដូសទី៤បន្ថែម ដោយពុំមានផលប៉ះពាលអ្វីឡើយ។
៣. តើអ្នកណាខ្លះ ដែលមិនគួរទទួលវ៉ាក់សុំាងនេះ?
- អ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរជាមួយវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រតិកម្មធ្ងន់ធ្ងរជាមួយសារធាតុផ្សំផ្សេងទៀតដែលមាននៅក្នុងវ៉ាក់សុំាង
- ចំពោះអ្នកដែលមានជំងឺកម្រិតមធ្យម ឬ ធ្ងន់ធ្ងរ ការផ្តល់វ៉ាក់សុំាងនេះគួរត្រូវបានពន្យារហូតដល់ពេលជាសះស្បើយពីជំងឺជាមុនសិន។
៤. ផលវិបាកដែលអាចកើតមានក្រោយចាក់វ៉ាក់សុំាងនេះ
ក៏ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជា ប្រតិកម្ម អាលែកស៊ីជាដើម៕ ប៉ុន្តែលទ្ធភាពដែលវ៉ាក់សុំាងនេះអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត។ ផលវិបាកដែលអាចកើតមានឡើងរួមមាន៖
_ ឈឺ ឬ ហើមត្រង់កន្លែងចាក់
_ គ្រុនក្តៅ ឈឺក្បាល
_ ឡើងកន្ទួលក្រហមលើស្បែក
_ ប្រតិកម្មធ្ងន់ធ្ងរ (កម្រមានណាស់)
*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***
No comments