វ៉ាក់សុំាងបង្ការជំងឺមហារីកមាត់ស្បូន (HPV Vaccine)
១. តើវីរ៉ុសអេចភីវី (HPV Papillomavirus) ជាអ្វី?
វីរ៉ុស (HPV) គឺជាវីរ៉ុសម្យ៉ាងដែលឆ្លងតាមការរួមភេទ ។ ជាងពាក់កណ្តាលរវាងបុរសនិងស្រ្តីដែលបានចាប់ផ្តើមជីវិតផ្លូវភេទ ដែលបានឆ្លងមេរោគ HPV នេះ នៅពេលណាមួយក្នុងជីវិតរបស់គេ។ ភាគច្រើនការបង្ករោគដោយវីរ៉ុស HPV នេះ មិនបណ្តាលអោយមានរោគសញ្ញាអ្វីឡើយហើយវាអាចជាទៅវិញដោយឯកឯង។ ក៏ប៉ុន្តែវីរ៉ុសនេះអាចបណ្តាលអោយកើតជាជំងឺមហារីកមាត់ស្បូនលើស្រ្តី។ ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមហារីកលំដាប់លេខ២ ដែលបណ្តាអោយស្ត្រីស្លាប់ច្រើនជាងគេ នៅជុំវិញពិភពលោក។
មេរោគ HPV នេះក៏មានជាប់ទាក់ទង់និងជំងឺមហារីកផ្សេងទៀតជាច្រើនដូចជា មហារីកទ្វាមាស មហារីកបបូរនៃទ្វាមាស ចំពោះស្ត្រី និង មហារីកផ្សេងៗទៀត ក្នុងចំនោមបុរសនិងស្រ្តី។ សព្វថ្ងៃនេះមិនមានថ្នាំព្យាបាលរោគដែលបង្កដោយមេរោគ HPV អោយបានជាសះស្បើយនៅឡើយទេ ។
២. វ៉ាក់សុំាងបង្កាមហារីកមាត់ស្បូន (បង្ការមេរោគ HPV) ជាអ្វី? ហេតុអ្វីត្រូវទទូលវ៉ាក់សុំាងនេះ?
វ៉ាក់សុំាងបង្កាមេរោគ HPV នេះមានសារះសំខាន់ណាស់ ព្រោះវាអាចការពារការកើតជំងឺមហារីកមាត់ស្បូនលើស្ត្រីបានមួយភាគធំ ប្សរិនបើគេបានចាក់វ៉ាក់សុំាងបង្ការនេះ នៅមុនពេលដែលពួគគេបានឆ្លង់មេរោគនេះ។ ប្រសិទ្ធភាពរបស់វ៉ាក់សុំាងនេះត្រូវបានរំពឹងទុកថាមានរយះពេលយូរ តែទោះយ៉ាងណាក៏ដោយ វាមិនអាជំនួសក្នុងការពិនិត្យតាមដានរកជំងឺមហារីកមាត់ស្បូនជាប្រចាំបានឡើយ។ ស្រ្តីគួរធ្វើតេស្តតាមដានរកកោសិកាមហារីកមាត់ស្បូនអោយបានទៀងទាត់ជាប្រចាំ ទោះបីពួគគាត់បានទទួលវ៉ាក់សុំាងបង្កាជំងឺនេះរួចហើយក៏ដោយ។
៣. តើអ្នកណាខ្លះគួរទទួលវ៉ាក់សុំាងបង្ការជំងឺនេះ? ហើយគួរធ្វើនៅពេលណា?
វ៉ាក់សុំាងបង្ការជំងឺមហារីកមាត់ស្បូននេះគួរត្រូវបានផ្តល់សម្រាប់ ក្នេងស្រីអាយុ ១១ឆ្នាំ ឬ ១២ឆ្នាំ ។ ក្នុងករណីចំាបាច់ វ៉ាក់សុំាងនេះអាចនិងចាប់ផ្តើមចំពោះក្នេងស្រីអាយុ ៩ឆ្នាំ ។ វាមានសារះសំខាន់សម្រាប់ក្មេងស្រី ក្នុងការទទួលវ៉ាក់សុំាងបង្ការនេះ នៅមុនពេលចាប់ផ្តើមជីវិតផ្លូវភេទ ព្រោះប្រសិនបើគាត់បានឆ្លង់កាត់ជីវិតផ្លូវភេទរួច គាត់និងអាចឆ្លង់មេរោគ HPV នេះ។ ក្នុងករណីក្មេងស្រីបានឆ្លងមេរោគ HPV រួចហើយទើបបានចាក់ថ្នាំបង្ការនោះ ថ្នាំបង្ការនិងគ្មានប្រសិទ្ធភាពល្អឡើយ។
វ៉ាក់សុំាងបង្កាជំងឺមហារីកមាត់ស្បូននេះក៏អាចផ្តល់សំរាប់ក្មេងស្រី និង ស្ត្រី អាយុពី ១៣ឆ្នាំ ដល់ ២៦ឆ្នាំ ផងដែរ ក្នុងករណីដែលពួគគាត់ពុំទាន់ពុំទាន់បានទទួលវ៉ាក់សុំាងនេះពេលគាត់នៅវ័យក្មេង។
វ៉ាក់សុំាងនេះត្រូវផ្តល់អោយចំនួន៣ដូស៖
- ដូសទី១ ៖ ត្រូវផ្តល់អោយភ្លាមៗ
- ដូសទី២ ៖ ពី១ ទៅ ២ខែ បន្ទាប់ពីដូសទី១
- ដូសទី៣ ៖ ៦ខែ បន្ទាប់ពីដូសទី១
៤. តើអ្នកណាខ្លះដែលមិនគួរទទួលវ៉ាក់សុាំងនេះ?
> អ្នកដែលធ្លាប់មានប្រវត្តិប្រតិក្មធ្ងន់ធ្ងរជាមួយវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រិតិកម្មធ្ងន់ធ្ងរជាមួយសារធាតុផ្សំផ្សេងទៀតដែលមានក្នុងវ៉ាក់សុំាងនេះ
> ស្រ្តីដែលកំពុងតែមានផ្ទៃពោះ
៥. ផលវិបាកដែលអាចកើតមានក្រោយចាក់វ៉ាក់សុំាងនេះ?
ក៏ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងនេះអាចអោយមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត ដូចជាប្រតិកម្មអាលែកស៊ីជាដើម។ ប៉ុន្តែលទ្ធភាពដែលវ៉ាក់សុំាងនេះអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត។ ផលវិបាកដែលអាចកើតមានឡើងដូចជា៖
- ឈឺ ឬ ហើមត្រង់កន្លែងចាក់
- គ្រុនក្តៅ ឈឺក្បាល ល្ហិតល្ហៃ
- រមូលពោះ ចង់ក្អូតចង្អោរ រាគរួស ឬ ឈឺពោះ
- ឈឺសាច់ដុំ ឬ សន្លាក់ឆ្អឹង
- ប្រតិកម្មធ្ងន់ធ្ងរ (មានករណីតិចតួច)
- វិលមុខ ធីងធោង
** ការងងឹតមុខមួយស្របក់ និង សញ្ញាជាប់ទាក់ទង អាចកើតមានឡើង បន្ទាប់ពីការព្យាបាលអ្វីមួយ រួមទាំងការចាក់ថ្នាំបង្ការផងដែរ។ ការអង្គុយចុះ ឬ តម្រេតខ្លួន ប្រហែល ១៥នាទី បន្ទាប់ពីចាក់ថ្នាំរួច អាចជួយការពារភាពធីងធោង និងអាចបញ្ជៀសការដួលដោយសារងងឹតមុខ។
*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***
No comments