Header Ads

វ៉ាក់សុំាងបង្ការជំងឺបង្កដោយមេរោគព្នឺម៉ូកូក (Pneumococcal Vaccine)

 ១. ហេតុអ្វីអ្នកត្រូវទទួលវ៉ាក់សុំាងប្រភេទនេះ?

មេរោគព្នីម៉ូកូកជាប្រភេទបាក់តេរីម្យ៉ាងដែលអាចឆ្លង់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយះការប៉ះពាល់ រឺ នៅស្និតស្នាលនឹងអ្នកមានផ្ទុកមេរោគនេះ ។ បាក់តេរីនេះអាចបណ្តាលអោយមានជំងឺរលាគត្រចៀក និងជំងឺធ្ងន់ធ្ងរផ្សេងៗដូចជា៖

- រលាកសួត

- រលាគស្រោមខួរ

- មេរោគជ្រៀតចូលក្នុងឈាមជាដើម។

ជំងឺរលាគស្រោមខួរដែលបង្កដោយមេរោគនេះ  (Pneumococcal meningitis) អាចបណ្តាលអោយថ្លង់ និងខូចខួរក្បាល ប្រមាណជា ១០ ភាគរយនៃករណីជំងឺ។ ការព្យាបាលដោយថ្នាំ Penicillin និងថ្នាំផ្សះផ្សេងៗទៀត លែងមានប្រសិទ្ធភាពដូចមុនទៀតហើយ ដោយសារតែមេរោគព្នឺម៉ូកូកបានសុំានិងពពួកថ្នាំទាំងអស់នោះហើយ ។ ដូចនេះ ការចាក់វ៉ាក់សុំាងបង្ការជំងឺនេះពិតជាមានសារះសំខាន់ណាស់ ។

២. វ៉ាក់សុំាងបង្ការជំងឺមេរោគព្នឺម៉ូកូក

វ៉ាក់សុំាង Synflorix អាចបង្ការការបង្ករោគដោយព្នឺម៉ូកូក ចំនួន ១០ក្រុម (មេរោគដែលអាចបង្ករោគលើមនុស្សនេះមានច្រើនក្រុម) ។

រ៉ាក់សុំាង Synflorix ត្រូវផ្តល់ដល់កុមារ តាមការណែនាំដូចខាងក្រោម ៖

---> អាយុតិចជាង ៦ខែ (ត្រូវផ្តល់ ៤ដង) <---

- ដូសទី១ ៖ ពេលកុមារអាយុ ១ខែកន្លះ ទៅ ៦ខែ

- ដូសទី២ ៖ ១ ទៅ ២ខែ បន្ទាប់ពីដូសទី១

- ដូសទី៣ ៖ ១ ទៅ ២ខែ បន្ទាប់ពីដូសទី២

- ដូសទី៤ ៖ យ៉ាងតិច ៦ខែ បន្ទាប់ពីដូសទី៣

---> អាយុពី ៧ខែ ទៅ ១១ខែ (ត្រូវផ្តល់ ៣ដង) <---

- ដូសទី១ ៖ កុមារនៅ ចន្លោះអាយុ ៧ ទៅ ១១ខែ

- ដូសទី២ ៖ ១ ទៅ ២ខែ បន្ទាប់ពីដូសទី១

- ដូសទី៣ ៖ យ៉ាងតិច២ខែ ក្រោយដូសទី៣ 

---> អាយុពី ១២ខែ ទៅ ២៣ខែ (ត្រូវផ្តល់ ២ដង) <---

- ដូសទី១ ៖ កុមារនៅចន្លោះអាយុ ១២ ទៅ ២៣ខែ

- ដូសទី២ ៖ ២ខែ បន្ទាប់ពីដូសទី១ 

៣. តើកុមារណាខ្លះ ដែលមិនគួរទទួលវ៉ាក់សុំាងនេះ?

- កុមារដែលធ្លាប់មានប្រតិកម្មធ្ងន់ធ្ងរ ជាមួយវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រតិកម្មធ្ងន់ធ្ងរជាមួយសមាសធាតុផ្សំផ្សេងទៀតមានក្នុងវ៉ាក់សុំាងនេះ

- សម្រាប់កុមារដែលកំពុងមានជំងឺ ការផ្តល់វ៉ាក់សុំាងគួរត្រូវពន្យាពេលរហូតដល់កុមារជាសះស្បើយសិន

៤. ផលវិបាកដែលអាចកើតមានក្រោយពេលចាក់វ៉ាក់សុំាងនេះ

ក៏ដូចជាឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជា ប្រតិកម្ម អាលែកស៊ីជាដើម ។ ប៉ុន្តែលទ្ធភាពដែលវ៉ាក់សុំាងនេះអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរមានតិចតួចបំផុត ។ ផលវិបាកដែលអាចកើតមានឡើងរួមមាន ៖

- ឈឺ ឬ ហើមត្រង់កន្លែងចាក់

- គ្រុនក្តៅ ឈឺក្បាល

- ឡើងកន្ទួលក្រហមលើស្បែក

- ក្មេងយំច្រើន រញ៉េរញៅ

- ប្រតិកម្មធ្ងន់ធ្ងរ (កម្រមានណាស់)

កុមារតូចៗដែលចាក់វ៉ាក់សុំាងនេះ ក្នុងពេលតែមួយជាមួយវ៉ាក់សុំាងផ្តាសាយ អាចមានអការះក្តៅខ្លួនខ្លាំង៕

*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***


 


No comments

Theme images by Nikada. Powered by Blogger.