Header Ads

ជំងឺChikungunya

រោគសញ្ញាសំខាន់ទាំង ៣ នៃជំងឺគ្រុនឈីក បណ្តាលមកពីមូសខ្លាញីខាំ

មូស​ខ្លា​ញី​មិន​ត្រឹម​​តែ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចម្លង​ជំងឺ​គ្រុន​ឈីក​ផង​ដែរ។ តើ​ជំងឺ​គ្រុនឈីក​មាន​រោគ​សញ្ញា​សំខាន់ៗ​អីខ្លះ? អាច​បណ្តាល​ឲ្យ​ស្លាប់​ទេ?

គ្រុនឈីក ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នេះបើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល។

១. រោគ​សញ្ញា​ជំងឺ​គ្រុនឈីក

ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖

– គ្រុនក្តៅ ៣-៤ ថ្ងៃ
– ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង
– មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ។

២. វិធានការ​ការពារ​ជំងឺ​គ្រុនឈីក

– បំផ្លាញ​ប្រភព​ដង្កូវ​ទឹក មូសខ្លា
– ប្រមូល​រាល់​វត្ថុ​អាច​ដក់​ទឹក​បាន កម្ទេច ឬ​កប់​ចោល
– បំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ
– កុំ​គេង​នៅ​ទី​ងងឹត​នៅ​ពេល​ថ្ងៃ ត្រូវ​គេង​ក្នុង​មុង
– កុមារ-មនុស្ស​ចាស់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​វែងៗ​ការពារ​មូសខាំ
– បើកទ្វារ​បង្អួចផ្ទះ​ឲ្យ​ពន្លឺ​ថ្ងៃ​ចេញ​ចូល​គ្រប់​គ្រាន់ ដើម្បី​ដេញ​មូសខ្លា។



No comments

Theme images by Nikada. Powered by Blogger.