Header Ads

ក្រុមថ្នាំផ្សះ ដែលមិនគួរប្រើសម្រាប់កុមារ 🙅‍

ក្រុមថ្នាំផ្សះ ដែលមិនគួរប្រើសម្រាប់កុមារ 🙅‍

 💊💊 ១. ក្រុម Cyclin

 - ថ្នាំ៖ Tetracycline, Doxycycline, Minocyclin

 - គ្រោះថ្នាក់៖ ប៉ះពាល់ដល់ឆ្អឹងនិងធ្មេញរបស់កុមារ បង្កឱ្យមានដូរពណ៏ធ្មេញខុសធម្មតា និងមិនរឹងមាំ ,ការថយចុះលូតលាស់ឆ្អឹង។

 - មិនប្រើសម្រាប់កុមារអាយុក្រោម 8 ឆ្នាំ

 💊💊២  ក្រុម Quinolon

 - ថ្នាំ៖ Ciprofloxacin, Ofloxacin, Levofloxacin, Moxifloxacin 

 - គ្រោះថ្នាក់: បណ្តាលឱ្យប៉ះពាល់ដល់ការលូតលាស់ឆ្អឹងខ្ចី រលាកសរសៃពួរនិងសរសៃពួរ achiles tendon បើប្រើក្នុងពេលវែង។

 - មិនប្រើសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ

 💊💊៣ ក្រុម Phenicol

 - ថ្នាំ៖ Cloramphenicol

 - គ្រោះថ្នាក់: បណ្តាលឱ្យប៉ះពាល់ខួរឆ្អឹង, រលាកសសៃអុបទិក(ភ្នែក) និងធ្ងន់ធ្ងរ មាន grey baby syndrome

 - កុំប្រើសម្រាប់ទារកនិងកុមារអាយុក្រោម ៦ ខែ។

 💊💊 ៤  ក្រុម Lincosamid

 - ថ្នាំ៖ Lincomycin , Clindamycin

 - គ្រោះថ្នាក់: បណ្តាលឱ្យមានជំងឺ Pseudomembranous Collitis(រលាកពោះវៀនធំ antibiotic-associated colitis)

 - មិនប្រើសម្រាប់ក្មេងអាយុក្រោម ២ ឆ្នាំ

 💊💊 ៥ ក្រុម Aminoglycosid

 - ថ្នាំ៖ Streptomycin, neomycin, kanamycin, amikacin, gentamycin, tobramycin

 - គ្រោះថ្នាក់: បណ្តាលឱ្យមានការពុលតម្រងនោមនិងសោតវិញ្ញាណដែលនាំឱ្យថ្លង់។

 -មិនប្រើសម្រាប់ ទារក newborn baby

 💊💊៦ ក្រុម Sulfamid

 - ថ្នាំ៖ Sulfaguanidin, Sulfadiazin, Sulfasalazin, Sulfamethoxazol.

 - គ្រោះថ្នាក់៖ បណ្តាលឱ្យចង្អោរក្អួត រាគ ប៉ះពាល់ប្រព័ន្ធផលិតឈាម អាឡែកហ្សី ហានិភ័យកើតជាដុំគ្រួស ឬ អាចកើតទឹកនោមផ្អែមចំពោះកុមារ។

 - កុំប្រើសម្រាប់ទារក newborn baby

 
 

No comments

Theme images by Nikada. Powered by Blogger.