ជំងឺដុំឫសក្នុងក្រពះ(Stomach Polyps)
១- អ្វីទៅជាជំងឺដុំឫសក្នុងក្រពះ?
សំដៅលើដុំកោសិកាជាច្រើនដុះតាមផ្ទៃក្រពះ ហើយជាជំងឺកម្រកើតមាន និងមិនបង្កជាសញ្ញារំខានអ្វីឡើយ។ ភាគច្រើនគ្រូពេទ្យរកឃើញដោយចៃដន្យតាមរយៈការពិនិត្យក្រពះ ដោយសារបញ្ហាផ្សេងៗ។ ដុំឫសច្រើនមិនបង្កជាមហារីកទេ តែមានឫសដុំប្រភេទខ្លះ អាចបង្កើនហានិភ័យវិវដ្តទៅជាមហារីកក្រពះនៅថ្ងៃមុខ។ អាស្រ័យលើប្រភេទដុំឫស ការព្យាបាលអាចនឹងវះកាត់យកចេញ ឬតាមដានបន្តក្រែងមានការប្រែប្រួល។
២- កើតឡើងញឹកញាប់ដែរទេ?
មកទល់នឹងពេលនេះ នៅមិនទាន់ដឹងកត្តាបង្កឲ្យមានជំងឺនេះពិតប្រាកដនៅឡើយទេ ប៉ុន្តែករណីជាច្រើនកើតលើមនុស្សចាស់។ យ៉ាងណា យើងនៅតែអាចគ្រប់គ្រង និងបង្ការបាន។
ដុំឫសក្នុងក្រពះ ជាធម្មតាមិនបង្ករោគសញ្ញាអ្វីឡើយ តែពេលដុំឫសរីកធំ នឹងបញ្ចេញដំបៅ អាចរីករាលដាលពេញពេញលើផ្ទៃក្រពះ។ ករណីកម្រ ដុំឫសអាចទៅរាំងស្ទះផ្លូវតភ្ជាប់ រវាងក្រពះ និងពោះវៀនតូច។ ករណីនេះ នឹងបង្កចេញជារោគសញ្ញាដូចជា៖
– ឈឺពេលប៉ះពោះ
– ចង្អោរ
– ឈាមក្នុងលាមក
– ស្លេកស្លាំង
៤- ពេលណាគួរទៅជួបពេទ្យ?
ធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា អាចបញ្ឈប់ស្ថានភាពជំងឺកុំឲ្យធ្ងន់ធ្ងរ និងបង្ការកុំឲ្យគ្រោះថ្នាក់ផ្សេងទៀត។ គួរសាកសួរគ្រូពេទ្យឲ្យបានលឿនតាមអាចធ្វើបាន។
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សគ្រប់រូបមិនមានរោគសញ្ញាដូចគ្នាទេ វិធីល្អបំផុត ទៅពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុមានច្រើន តែមូលហេតុតែងប្រទះច្រើនជាងគេរួមមាន៖
– រលាកក្រពះរ៉ាំរ៉ៃ៖ គ្រូពេទ្យជឿថា ជំងឺនេះអាចបង្កឲ្យលេចចេញដុំឫស តម្រូវឲ្យគ្រូពេទ្យត្រូវកាត់យកដុំទាំងនោះចេញ។
– ជំងឺដុំឫសតំណពូជ៖ អាចជារឿងកម្រ តែជំងឺតំណពូជ អាចបង្កដុំឫសនេះបានដូចគ្នា។
– ប្រើថ្នាំក្រពះមួយចំនួនជាប្រចាំ៖ ប្រើថ្នាំក្រពះច្រើនពេក ពិសេសពពួកថ្នាំ (PPI) ដើម្បីព្យាបាលអាស៊ីដក្នុងក្រពះ អាចបង្កជាដុំឫសបាន តែមានរាងតូចៗ មិនបង្កបញ្ហារំខានទេ។
កត្តាប្រឈមទៅកើតជំងឺនេះមានដូចជា៖
– អាយុ (ភាគច្រើននៅវ័យកណ្តាល)
– ឆ្លងបាក់តេរី ក្នុងក្រពះ
– ជំងឺដុំឫសតំណពូជ (ករណីកម្រ)
– ការប្រើថ្នាំពពួកបន្សាបអាស៊ីដក្រពះប្រភេទ PPIs ដូចជា ថ្នាំ Nexium ថ្នាំ Prilosec និងថ្នាំ Protonix
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បើគ្រូពេទ្យសង្ស័យថាយើងមានជំងឺនេះ រោគវិនិច្ឆ័យ ក៏ដូចជាតេស្តមួយចំនួននឹងត្រូវធ្វើឡើងរួមមាន៖
– តេស្តដោយឧបករណ៍ អង់ដូស្កុប អាចជួយគ្រូពេទ្យមើលឃើញស្ថានភាពខាងក្នុងក្រពះ
– ច្រឹបសាច់យកទៅពិនិត្យ
៨- ព្យាបាលដោយវិធីណា?
អាស្រ័យលើប្រភេទដុំឫស ខណៈការព្យាបាលមានដូចជា៖
– ដុំឫសមិនមែនជាដុំសាច់ក្រពេញ៖ ករណីនេះ មិនចាំបាច់ព្យាបាលទេ គ្រូពេទ្យនឹងតាមដានជាប្រចាំ។
– ដុំឫសធំៗ៖ ត្រូវកាត់ចេញកុំឲ្យរាំងស្ទះផ្លូវភ្ជាប់រវាងក្រពះ និងពោះវៀនតូច ភាគច្រើនគេអាចកាត់វាចេញអំឡុងពេលឆ្លុះអង់ដូស្កុបតែម្តង។
– ដុំសាច់ក្រពេញ៖ ដុំទាំងនេះអាចបង្កជាមហារីក តម្រូវឲ្យកាត់ចេញពេលឆ្លុះអង់ដូស្កុប។
– ដុំឫសទាក់ទង នឹងជំងឺដុំឫសតំណពូជ៖ ដុំទាំងនេះត្រូវតែកាត់យកចេញព្រោះវាអាចបង្ក មហារីកបាន។
គ្រូពេទ្យនឹងណែនាំយើងឆ្លុះអង់ដូស្កុប ដើម្បីតាមដានក្រែងដុំឫសកកើតជាថ្មី។ ករណីមានឆ្លងមេរោគ គេត្រូវព្យាបាលមេរោគដោយប្រើថ្នាំផ្សះជាមុន។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ញ៉ាំអាហារមានផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិច្រើន
– កុំផឹកស្រាច្រើន
– កុំជក់បារី
– ហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីរក្សាទម្ងន់ និងសុខភាព។
សំដៅលើដុំកោសិកាជាច្រើនដុះតាមផ្ទៃក្រពះ ហើយជាជំងឺកម្រកើតមាន និងមិនបង្កជាសញ្ញារំខានអ្វីឡើយ។ ភាគច្រើនគ្រូពេទ្យរកឃើញដោយចៃដន្យតាមរយៈការពិនិត្យក្រពះ ដោយសារបញ្ហាផ្សេងៗ។ ដុំឫសច្រើនមិនបង្កជាមហារីកទេ តែមានឫសដុំប្រភេទខ្លះ អាចបង្កើនហានិភ័យវិវដ្តទៅជាមហារីកក្រពះនៅថ្ងៃមុខ។ អាស្រ័យលើប្រភេទដុំឫស ការព្យាបាលអាចនឹងវះកាត់យកចេញ ឬតាមដានបន្តក្រែងមានការប្រែប្រួល។
២- កើតឡើងញឹកញាប់ដែរទេ?
មកទល់នឹងពេលនេះ នៅមិនទាន់ដឹងកត្តាបង្កឲ្យមានជំងឺនេះពិតប្រាកដនៅឡើយទេ ប៉ុន្តែករណីជាច្រើនកើតលើមនុស្សចាស់។ យ៉ាងណា យើងនៅតែអាចគ្រប់គ្រង និងបង្ការបាន។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?ដុំឫសក្នុងក្រពះ ជាធម្មតាមិនបង្ករោគសញ្ញាអ្វីឡើយ តែពេលដុំឫសរីកធំ នឹងបញ្ចេញដំបៅ អាចរីករាលដាលពេញពេញលើផ្ទៃក្រពះ។ ករណីកម្រ ដុំឫសអាចទៅរាំងស្ទះផ្លូវតភ្ជាប់ រវាងក្រពះ និងពោះវៀនតូច។ ករណីនេះ នឹងបង្កចេញជារោគសញ្ញាដូចជា៖
– ឈឺពេលប៉ះពោះ
– ចង្អោរ
– ឈាមក្នុងលាមក
– ស្លេកស្លាំង
៤- ពេលណាគួរទៅជួបពេទ្យ?
ធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា អាចបញ្ឈប់ស្ថានភាពជំងឺកុំឲ្យធ្ងន់ធ្ងរ និងបង្ការកុំឲ្យគ្រោះថ្នាក់ផ្សេងទៀត។ គួរសាកសួរគ្រូពេទ្យឲ្យបានលឿនតាមអាចធ្វើបាន។
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សគ្រប់រូបមិនមានរោគសញ្ញាដូចគ្នាទេ វិធីល្អបំផុត ទៅពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?មូលហេតុមានច្រើន តែមូលហេតុតែងប្រទះច្រើនជាងគេរួមមាន៖
– រលាកក្រពះរ៉ាំរ៉ៃ៖ គ្រូពេទ្យជឿថា ជំងឺនេះអាចបង្កឲ្យលេចចេញដុំឫស តម្រូវឲ្យគ្រូពេទ្យត្រូវកាត់យកដុំទាំងនោះចេញ។
– ជំងឺដុំឫសតំណពូជ៖ អាចជារឿងកម្រ តែជំងឺតំណពូជ អាចបង្កដុំឫសនេះបានដូចគ្នា។
– ប្រើថ្នាំក្រពះមួយចំនួនជាប្រចាំ៖ ប្រើថ្នាំក្រពះច្រើនពេក ពិសេសពពួកថ្នាំ (PPI) ដើម្បីព្យាបាលអាស៊ីដក្នុងក្រពះ អាចបង្កជាដុំឫសបាន តែមានរាងតូចៗ មិនបង្កបញ្ហារំខានទេ។
កត្តាប្រឈម
៦- កត្តាប្រឈមបង្កមានអ្វីខ្លះ?កត្តាប្រឈមទៅកើតជំងឺនេះមានដូចជា៖
– អាយុ (ភាគច្រើននៅវ័យកណ្តាល)
– ឆ្លងបាក់តេរី ក្នុងក្រពះ
– ជំងឺដុំឫសតំណពូជ (ករណីកម្រ)
– ការប្រើថ្នាំពពួកបន្សាបអាស៊ីដក្រពះប្រភេទ PPIs ដូចជា ថ្នាំ Nexium ថ្នាំ Prilosec និងថ្នាំ Protonix
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បើគ្រូពេទ្យសង្ស័យថាយើងមានជំងឺនេះ រោគវិនិច្ឆ័យ ក៏ដូចជាតេស្តមួយចំនួននឹងត្រូវធ្វើឡើងរួមមាន៖
– តេស្តដោយឧបករណ៍ អង់ដូស្កុប អាចជួយគ្រូពេទ្យមើលឃើញស្ថានភាពខាងក្នុងក្រពះ
– ច្រឹបសាច់យកទៅពិនិត្យ
៨- ព្យាបាលដោយវិធីណា?
អាស្រ័យលើប្រភេទដុំឫស ខណៈការព្យាបាលមានដូចជា៖
– ដុំឫសមិនមែនជាដុំសាច់ក្រពេញ៖ ករណីនេះ មិនចាំបាច់ព្យាបាលទេ គ្រូពេទ្យនឹងតាមដានជាប្រចាំ។
– ដុំឫសធំៗ៖ ត្រូវកាត់ចេញកុំឲ្យរាំងស្ទះផ្លូវភ្ជាប់រវាងក្រពះ និងពោះវៀនតូច ភាគច្រើនគេអាចកាត់វាចេញអំឡុងពេលឆ្លុះអង់ដូស្កុបតែម្តង។
– ដុំសាច់ក្រពេញ៖ ដុំទាំងនេះអាចបង្កជាមហារីក តម្រូវឲ្យកាត់ចេញពេលឆ្លុះអង់ដូស្កុប។
– ដុំឫសទាក់ទង នឹងជំងឺដុំឫសតំណពូជ៖ ដុំទាំងនេះត្រូវតែកាត់យកចេញព្រោះវាអាចបង្ក មហារីកបាន។
គ្រូពេទ្យនឹងណែនាំយើងឆ្លុះអង់ដូស្កុប ដើម្បីតាមដានក្រែងដុំឫសកកើតជាថ្មី។ ករណីមានឆ្លងមេរោគ គេត្រូវព្យាបាលមេរោគដោយប្រើថ្នាំផ្សះជាមុន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

No comments