ជំងឺស្វាយ(Syphilis)
១- អ្វីជាជំងឺស្វាយ?
ជំងឺស្វាយ ជាជំងឺកាមរោគបង្កដោយបាក់តេរី អាចបង្ករោគនៅលើស្បែក មាត់ អវយវៈភេទ និងប្រព័ន្ធប្រសាទ។ បើរកឃើញវាក្នុងដំណាក់កាលដំបូង ជំងឺស្វាយ ងាយព្យាបាលទេ ហើយក៏មិនបង្កផលប៉ះពាល់យូរអង្វែងដែរ។ តែទោះជាយ៉ាងនេះក្ដី ជំងឺស្វាយ មិនព្យាបាល អាចបង្កឲ្យខូចខាតធ្ងន់ធ្ងរដល់ខួរក្បាល ឬប្រព័ន្ធប្រសាទ និងអវយវៈផ្សេងទៀត រួមទាំងបេះដូងទៀតផង។
២- ជំងឺស្វាយកើតឡើងញឹកញាប់ទេ?
អត្រាកើតជំងឺស្វាយលើស្រីៗបានធ្លាក់ចុះ ចាប់តាំងពីឆ្នាំ ២០១០ ប៉ុន្តែកើនឡើងខ្ពស់ចំពោះក្រុមប្រុសៗរួមភេទជាមួយប្រុសៗដូចគ្នា។
ជំងឺស្វាយ ចែកចេញជា ៣ ដំណាក់កាលធំៗ ដោយរោគសញ្ញាលេចចេញខុសៗគ្នា អាស្រ័យលើដំណាក់កាលនីមួយៗដូចជា៖
– ដំណាក់កាលទី ១៖ រោគសញ្ញាចាប់ផ្ដើម ពី ២-៤ សប្ដាហ៍បន្ទាប់ពីឆ្លង និងរួមមាន ដំបៅតូចមួយ មិនឈឺ (Chancre) នៅលើទីតាំងដែលបាក់តេរីឆ្លងចូលរាងកាយ។ ដំបៅទាំងនោះច្រើនឃើញលើ ប្រដាប់ភេទ ប៉ុន្តែក៏ឃើញនៅលើមាត់ ឬរន្ធគូទផងដែរ បើផ្នែកទាំងនោះ ត្រូវបានប៉ះពាល់ដោយសកម្មភាពសិចជាមួយអ្នកដែលកើតរោគនេះ។ ជាទូទៅ វាច្រើនបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលពី ១-៥ សប្ដាហ៍។
– ដំណាក់កាលទី ២៖ បើការឆ្លងរោគនេះមិនបានព្យាបាល ដំណាក់កាលទី ២ នឹងចាប់ផ្ដើមនៅសប្តាហ៍ ៦-១២ បន្ទាប់ពីឆ្លងរោគ។ រោគសញ្ញា រួមមាន គ្រុនក្ដៅ ឈឺក្បាល ឈឺសន្លាក់ មិនឃ្លានអាហារ កន្ទួលរមាស់ (កន្ទួលក្រហមតូចៗនៅលើលិង្គ ទ្វារមាស ឬមាត់ និងជាពិសេសនៅលើបាតដៃ និងបាតជើង) ឈឺក ហើមក្រពេញទឹករងៃ (ក្លៀក ក្រលៀន ក) និងអស់កម្លាំង។ យ៉ាងណា ក្នុងដំណាក់កាលនេះ រោគសញ្ញាអាចនឹងមិនលេចចេញឲ្យដឹងនោះទេ អាចឈានដល់រាប់ចេញទើបលេចចេញរោគសញ្ញា។
– ដំណាក់កាលទី ៣៖ រោគសញ្ញានៅដំណាក់កាលទី ៣ លេចឡើងចន្លោះ ១០-៤០ ឆ្នាំបន្ទាប់ពីឆ្លងរោគ។ រោគសញ្ញា រួមមាន ខូចខួរក្បាល និងបេះដូង មានបញ្ហាចងចាំ ពិការ និងបញ្ហារក្សាលំនឹងខ្លួន។
អ្នកជំងឺមួយចំនួនស្ថិតក្នុងដំណាក់កាលទី ២ ឬទី ៣ អាចនឹងមិនលេចចេញរោគសញ្ញាដូចគ្នា។
នៅមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ បើមានក្តីបារម្ភណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ត្រូវទៅជួបគ្រូពេទ្យនៅពេលណា?
ទៅជួបគ្រូពេទ្យភ្លាម បើមានចេញខ្ទុះខុសប្រក្រតី ឈឺ ឬកន្ទួលរមាស់ ជាពិសេសនៅជុំវិញក្រលៀន។
បើមានរោគសញ្ញាណាមួយតាមរៀបរាប់ខាងលើ ឬមានមន្ទិលសង្ស័យ សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ព្រោះរាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា ល្អបំផុតត្រូវជួបគ្រូពេទ្យ ដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
ជំងឺស្វាយ បង្កដោយបាក់តេរីឈ្មោះ Treponema pallidum ហើយឆ្លងតាមការរួមភេទ។ ករណីកម្រ បាក់តេរីអាចឆ្លងតាមរយៈការដាច់ស្បែក បន្ទាប់ពីប៉ះដំបៅអ្នកជំងឺ។ ជំងឺស្វាយ មិនអាចឆ្លងតាមការប្រើបន្ទប់ទឹករួម អាងងូតទឹករួម សម្លៀកបំពាក់ ការប្រើចានក្បានរួមគ្នា ទ្វារ អាងហែលទឹក ឬអាងទឹកក្ដៅរួមគ្នាឡើយ។
អ្នកកើតជំងឺអេដស៍ ច្រើនតែងាយឆ្លង និងងាយចម្លងជំងឺស្វាយទៅអ្នកដទៃ។ មានជំងឺស្វាយម្ដងមិនអាចធ្វើឲ្យយើងមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនេះបានទេ ហេតុនេះយើងនៅតែអាចឆ្លងជំងឺនេះម្តងទៀត។ ជំងឺស្វាយ ក៏អាចចម្លងពីម្ដាយទៅកូនក្នុងផ្ទៃបានដែរ (ជំងឺស្វាយពេលមានផ្ទៃពោះ – Congenital syphilis)។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺនេះដោយពិនិត្យរាងកាយ និងប្រវត្តិជំងឺពីមុន ផ្ដោតជាពិសេសលើអវយវៈភេទ មាត់ និងរន្ធគូទ។ បើឃើញមានដំបៅជំងឺស្វាយ គ្រូពេទ្យនឹងកាត់យកផ្នែកតូចមួយរបស់ដំបៅ ឬយកទឹកចេញពីដំបៅនោះ ទៅពិនិត្យរកមើលមេរោគ តាមរយៈមីក្រូទស្សន៍ Darkfield។
គ្រូពេទ្យក៏ឲ្យធ្វើតេស្តឈាម គេហៅថា VDRL ដើម្បីដឹងថាមានអង់ទីករ (សារធាតុផលិតដោយប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងបាក់តេរី Treponema Pallidum) ឬអត់។ គ្រូពេទ្យ ក៏ត្រូវការពិនិត្យដៃគូ ឬប្តីប្រពន្ធយើងដូចគ្នា។
៨- ព្យាបាលដោយវិធីណា?
ព្យាបាលជំងឺនេះ គឺអាស្រ័យទៅតាមស្ថានភាពជំងឺ និងដំណាក់កាលរបស់វា ដោយដំណាក់កាលទី ១ និងទី ២ វិធីព្យាបាលមាន៖
– ប្រើថ្នាំ Benzathine penicilline G ២.៤ million units (IM) មួយដូស។
ដំណាក់កាលយូរ ឬមិនដឹងពិតប្រាកដថាកើតពេលណា វិធីព្យាបាលមាន៖
– ប្រើថ្នាំ Benzathine penicilline G ២.៤ million unit (IM) ព្យាបាលមួយសប្តាហ៍ម្តង រយៈពេល ៣ សប្តាហ៍ជាប់គ្នា។
ទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះខ្លះ អាចទប់ទល់ បង្ការ នឹងជំងឺស្វាយបានដូចជា៖
– មិនត្រូវឈប់លេបថ្នាំ ឬដូរកម្រិតថ្នាំឡើយ ទោះបីជាបានធូរស្បើយក៏ដោយ លើកលែងតែគ្រូពេទ្យប្រាប់ឲ្យឈប់។
– ត្រូវប្រាប់គ្រូពេទ្យ បើមានផ្ទៃពោះ ហើយការចម្លងជំងឺនេះពីម្ដាយទៅកូន គឺមានគ្រោះថ្នាក់ណាស់។
– ត្រូវប្រាប់គ្រូពេទ្យ បើមានអាលែកហ្ស៊ី ជាមួយថ្នាំពេទ្យ ជាពិសេសថ្នាំ Penicillin។
– ត្រូវលាងដៃឲ្យញឹកញាប់ ដើម្បីចៀសវាងពីការចម្លងរោគ។
– ត្រូវប្រើស្រោមអនាម័យគ្រប់ពេលរួមភេទ។
– ប្រាប់ដៃគូ ថាយើងកំពុងព្យាបាលជំងឺស្វាយ ដូចនេះ ដៃគូយើងក៏គួរពិនិត្យ និងព្យាបាលដូចគ្នា។
– ត្រូវចៀសវាងកុំរួមភេទយ៉ាងហោច ២ សប្ដាហ៍ បន្ទាប់ពីព្យាបាលរួច ឬរហូតទាល់តែគ្រូពេទ្យបញ្ជាក់ប្រាប់ច្បាស់។
– ត្រូវធ្វើតេស្តរកជំងឺកាមរោគផ្សេងទៀត។
ជំងឺស្វាយ ជាជំងឺកាមរោគបង្កដោយបាក់តេរី អាចបង្ករោគនៅលើស្បែក មាត់ អវយវៈភេទ និងប្រព័ន្ធប្រសាទ។ បើរកឃើញវាក្នុងដំណាក់កាលដំបូង ជំងឺស្វាយ ងាយព្យាបាលទេ ហើយក៏មិនបង្កផលប៉ះពាល់យូរអង្វែងដែរ។ តែទោះជាយ៉ាងនេះក្ដី ជំងឺស្វាយ មិនព្យាបាល អាចបង្កឲ្យខូចខាតធ្ងន់ធ្ងរដល់ខួរក្បាល ឬប្រព័ន្ធប្រសាទ និងអវយវៈផ្សេងទៀត រួមទាំងបេះដូងទៀតផង។
២- ជំងឺស្វាយកើតឡើងញឹកញាប់ទេ?
អត្រាកើតជំងឺស្វាយលើស្រីៗបានធ្លាក់ចុះ ចាប់តាំងពីឆ្នាំ ២០១០ ប៉ុន្តែកើនឡើងខ្ពស់ចំពោះក្រុមប្រុសៗរួមភេទជាមួយប្រុសៗដូចគ្នា។
រោគសញ្ញា
៣- រោគសញ្ញាជំងឺស្វាយមានអ្វីខ្លះ?ជំងឺស្វាយ ចែកចេញជា ៣ ដំណាក់កាលធំៗ ដោយរោគសញ្ញាលេចចេញខុសៗគ្នា អាស្រ័យលើដំណាក់កាលនីមួយៗដូចជា៖
– ដំណាក់កាលទី ១៖ រោគសញ្ញាចាប់ផ្ដើម ពី ២-៤ សប្ដាហ៍បន្ទាប់ពីឆ្លង និងរួមមាន ដំបៅតូចមួយ មិនឈឺ (Chancre) នៅលើទីតាំងដែលបាក់តេរីឆ្លងចូលរាងកាយ។ ដំបៅទាំងនោះច្រើនឃើញលើ ប្រដាប់ភេទ ប៉ុន្តែក៏ឃើញនៅលើមាត់ ឬរន្ធគូទផងដែរ បើផ្នែកទាំងនោះ ត្រូវបានប៉ះពាល់ដោយសកម្មភាពសិចជាមួយអ្នកដែលកើតរោគនេះ។ ជាទូទៅ វាច្រើនបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលពី ១-៥ សប្ដាហ៍។
– ដំណាក់កាលទី ២៖ បើការឆ្លងរោគនេះមិនបានព្យាបាល ដំណាក់កាលទី ២ នឹងចាប់ផ្ដើមនៅសប្តាហ៍ ៦-១២ បន្ទាប់ពីឆ្លងរោគ។ រោគសញ្ញា រួមមាន គ្រុនក្ដៅ ឈឺក្បាល ឈឺសន្លាក់ មិនឃ្លានអាហារ កន្ទួលរមាស់ (កន្ទួលក្រហមតូចៗនៅលើលិង្គ ទ្វារមាស ឬមាត់ និងជាពិសេសនៅលើបាតដៃ និងបាតជើង) ឈឺក ហើមក្រពេញទឹករងៃ (ក្លៀក ក្រលៀន ក) និងអស់កម្លាំង។ យ៉ាងណា ក្នុងដំណាក់កាលនេះ រោគសញ្ញាអាចនឹងមិនលេចចេញឲ្យដឹងនោះទេ អាចឈានដល់រាប់ចេញទើបលេចចេញរោគសញ្ញា។
– ដំណាក់កាលទី ៣៖ រោគសញ្ញានៅដំណាក់កាលទី ៣ លេចឡើងចន្លោះ ១០-៤០ ឆ្នាំបន្ទាប់ពីឆ្លងរោគ។ រោគសញ្ញា រួមមាន ខូចខួរក្បាល និងបេះដូង មានបញ្ហាចងចាំ ពិការ និងបញ្ហារក្សាលំនឹងខ្លួន។
អ្នកជំងឺមួយចំនួនស្ថិតក្នុងដំណាក់កាលទី ២ ឬទី ៣ អាចនឹងមិនលេចចេញរោគសញ្ញាដូចគ្នា។
នៅមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ បើមានក្តីបារម្ភណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ត្រូវទៅជួបគ្រូពេទ្យនៅពេលណា?
ទៅជួបគ្រូពេទ្យភ្លាម បើមានចេញខ្ទុះខុសប្រក្រតី ឈឺ ឬកន្ទួលរមាស់ ជាពិសេសនៅជុំវិញក្រលៀន។
បើមានរោគសញ្ញាណាមួយតាមរៀបរាប់ខាងលើ ឬមានមន្ទិលសង្ស័យ សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ព្រោះរាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា ល្អបំផុតត្រូវជួបគ្រូពេទ្យ ដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្កឲ្យកើតជំងឺស្វាយ?ជំងឺស្វាយ បង្កដោយបាក់តេរីឈ្មោះ Treponema pallidum ហើយឆ្លងតាមការរួមភេទ។ ករណីកម្រ បាក់តេរីអាចឆ្លងតាមរយៈការដាច់ស្បែក បន្ទាប់ពីប៉ះដំបៅអ្នកជំងឺ។ ជំងឺស្វាយ មិនអាចឆ្លងតាមការប្រើបន្ទប់ទឹករួម អាងងូតទឹករួម សម្លៀកបំពាក់ ការប្រើចានក្បានរួមគ្នា ទ្វារ អាងហែលទឹក ឬអាងទឹកក្ដៅរួមគ្នាឡើយ។
កត្តាប្រឈម
៦- កត្តាអ្វីអាចបង្កហានិភ័យកើតជំងឺស្វាយ?អ្នកកើតជំងឺអេដស៍ ច្រើនតែងាយឆ្លង និងងាយចម្លងជំងឺស្វាយទៅអ្នកដទៃ។ មានជំងឺស្វាយម្ដងមិនអាចធ្វើឲ្យយើងមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនេះបានទេ ហេតុនេះយើងនៅតែអាចឆ្លងជំងឺនេះម្តងទៀត។ ជំងឺស្វាយ ក៏អាចចម្លងពីម្ដាយទៅកូនក្នុងផ្ទៃបានដែរ (ជំងឺស្វាយពេលមានផ្ទៃពោះ – Congenital syphilis)។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺនេះដោយពិនិត្យរាងកាយ និងប្រវត្តិជំងឺពីមុន ផ្ដោតជាពិសេសលើអវយវៈភេទ មាត់ និងរន្ធគូទ។ បើឃើញមានដំបៅជំងឺស្វាយ គ្រូពេទ្យនឹងកាត់យកផ្នែកតូចមួយរបស់ដំបៅ ឬយកទឹកចេញពីដំបៅនោះ ទៅពិនិត្យរកមើលមេរោគ តាមរយៈមីក្រូទស្សន៍ Darkfield។
គ្រូពេទ្យក៏ឲ្យធ្វើតេស្តឈាម គេហៅថា VDRL ដើម្បីដឹងថាមានអង់ទីករ (សារធាតុផលិតដោយប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងបាក់តេរី Treponema Pallidum) ឬអត់។ គ្រូពេទ្យ ក៏ត្រូវការពិនិត្យដៃគូ ឬប្តីប្រពន្ធយើងដូចគ្នា។
៨- ព្យាបាលដោយវិធីណា?
ព្យាបាលជំងឺនេះ គឺអាស្រ័យទៅតាមស្ថានភាពជំងឺ និងដំណាក់កាលរបស់វា ដោយដំណាក់កាលទី ១ និងទី ២ វិធីព្យាបាលមាន៖
– ប្រើថ្នាំ Benzathine penicilline G ២.៤ million units (IM) មួយដូស។
ដំណាក់កាលយូរ ឬមិនដឹងពិតប្រាកដថាកើតពេលណា វិធីព្យាបាលមាន៖
– ប្រើថ្នាំ Benzathine penicilline G ២.៤ million unit (IM) ព្យាបាលមួយសប្តាហ៍ម្តង រយៈពេល ៣ សប្តាហ៍ជាប់គ្នា។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ផ្លាស់ប្តូរទម្លាប់រស់នៅទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះខ្លះ អាចទប់ទល់ បង្ការ នឹងជំងឺស្វាយបានដូចជា៖

No comments