ជំងឺដង្កូវព្រូនក្នុងពោះវៀន(Strongyloidiasis)
១- អ្វីទៅជាជំងឺដង្កូវព្រូនក្នុងពោះវៀន?
ជំងឺដង្កូវព្រូនក្នុងពោះវៀន ជាភាសាបច្ចេកទេស Strongyloidiasis ជំងឺបណ្ដាលមកពីដង្កូវព្រូនក្បាលសំប៉ែត រាងមូលប្រភេទស្ត្រងគីឡយ។ ជាទូទៅដង្កូវព្រូនពពួកនេះ មានជាង ៤០ ប្រភេទឯណោះ អាចបង្កជាជំងឺលើសត្វស្លាប សត្វល្មូន ពពួកថលជលិក សត្វចិញ្ចឹមនៅតាមកសិដ្ឋាន និងពពួកថនិកសត្វ រួមទាំងមនុស្សយើងផ្ទាល់តែម្តង។
ដង្កូវព្រូនស្ត្រងគីឡូយ ប្រភេទ ស្ទែរ៉ូកាលី គឺជាប្រភេទឧស្សាហ៍បង្កជំងឺនៅលើមនុស្ស មានរូបរាងតូច និងមានប្រវែង ១,៥ មិល្លីម៉ែត្រ ស្មើទំហំប្រហែលប៉ុនគ្រាប់ខ្សាច់។
២- ជំងឺដង្កូវព្រូនក្នុងពោះវៀនកើតញឹកញាប់ដែរទេ?
ជំងឺដង្កូវព្រូនក្នុងពោះវៀន ឬ Strongyloidiasis ភាគច្រើនកើតលើនៅតំបន់ត្រូពិក ដោយសារតែអំណោយផលរបស់អាកាសធាតុ។ ហើយមួយវិញទៀត ជំងឺបង្កដោយប៉ារ៉ាស៊ីតប្រភេទនេះ គឺកើតច្រើននៅតំបន់ជនបទក្រីក្រ ខ្វះអនាម័យនិងចំណេះដឹង។
ស្ទើរតែ ៥០% ករណីកើតជំងឺដង្កូវព្រូនក្នុងពោះវៀន គឺគ្មានរោគសញ្ញានោះទេ តែបើមានវិញអាចបង្កជាអាការៈ៖
– ឆ្អល់ និងក្រហាយពោះផ្នែកខាងលើ
– រាក ឬទល់លាមក
– ក្អក
– ចេញរមាស់លើស្បែក
– ក្អួត
– ចេញក្រហមរមាស់នៅម្ដុំក្រសាគូទ
– ស្រកទម្ងន់
រមាស់លេចចេញនៅម្ដុំក្រសាគូទ គឺអាចលេចឡើងភ្លាមៗ បន្ទាប់ពីមានការប៉ះពាល់ជាមួយដង្កូវព្រូន ហើយរោគសញ្ញាក្រពះពោះវៀន គឺអាចកើតឡើងនៅ ២ សប្តាហ៍បន្ទាប់។
៤- គួរទៅជួបគ្រូពេទ្យពេលណា?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
ជំងឺដង្កូវព្រូនក្នុងពោះវៀន កើតឡើងដោយសារការបង្ករោគរបស់ដង្កូវព្រូន ស្ត្រងគីឡយ ប្រភេទស្ទែរ៉ូកាលី ច្រើនកើតលើមនុស្ស ដោយសារតែការប៉ះពាល់ជាមួយដីមានមេរោគ។
នៅពេលកូនដង្កូវប៉ះទៅហ្នឹងស្បែក វានឹងជ្រាតចូលស្បែក រកផ្លូវទៅក្នុងពោះវៀន ដើម្បីទទួលបានចំណីលូតលាស់បន្ត ក៏ដូចជាញាស់់ពងក្នុងរាងកាយយើង ផ្ទុយពីពងដង្កូវព្រូនផ្សេង ដែលញាស់នៅក្នុងមជ្ឈដ្ឋានខាងក្រៅ។ កូនដង្កូវញាស់ហើយ វានឹងបន្តដំណើរចេញមកក្រៅតាមលាមក រង់ចាំបង្កជំងឺទៅមនុស្សផ្សេង ហើយកូនព្រូនសេសសល់ នឹងត្រឡប់ចូលទៅក្នុងសារពាង្គ និងបង្កជំងឺសារជាថ្មី ធ្វើឲ្យយើងមានជំងឺនេះពេញមួយជីវិត លើកលែងតែទទួលបានការព្យាបាល។ លើសពីនេះ ក្រៅពីការកើតឡើងវិញដដែលៗ បូករួមទាំងការរស់នៅមិនស្អាត មានករណីកម្រ ទីកន្លែងមួយចំនួន អាចបង្កលក្ខណៈងាយស្រួលចម្លងដង្កូវព្រូនប្រភេទនេះ ពីមនុស្សទៅមនុស្សបាន ដូចជា៖
– ការប្ដូរ និងផ្សាំសរីរាង្គ
– វិទ្យាស្ថានអភិវឌ្ឃពិការភាព
– មជ្ឈមណ្ឌលថែទាំអ្នកជំងឺ
– កន្លែងថែទាំកុមារ
មនុស្សគ្រប់គ្នា សុទ្ធតែអាចនឹងមានកត្តាប្រឈមខ្ពស់កើតជំងឺដង្កូវព្រូនក្នុងពោះវៀនប្រភេទនេះ ពិសេសក្នុងករណី៖
– ធ្វើដំណើរកម្សាន្តទៅប្រទេសអាមេរិកខាងត្បូង អាហ្រ្វិក និងបណ្តាប្រទេសនៅតំបន់ត្រូពិក
– រស់នៅ ឬធ្វើដំណើរកម្សាន្តនៅតំបន់ក្រីក្រ គ្មានអនាម័យ និងតំបន់ គ្មានការអភិវឌ្ឍផ្នែកសុខមាលភាពសាធារណៈ
– មានការងារប៉ះពាល់ជាមួយដីមិនស្អាត
– គ្មានអនាម័យខ្លួនប្រាណ
– មនុស្សមានប្រព័ន្ធភាពស៊ាំខ្សោយ ដូចជា ជំងឺអេដស៍ ជាដើម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើតេស្តជំងឺដង្កូវព្រូនក្នុងពោះវៀន មានច្រើនប្រភេទសម្រាប់កំណត់រោគវិនិច្ឆ័យ ដូចជា៖
– តេស្តពោះវៀន៖ តេស្តនេះ គ្រូពេទ្យនឹងបូមយកសារធាតុរាវក្នុងផ្នែកខាងដើមពោះវៀនតូច មកពិនិត្យរកមើលវត្តមានដង្កូវព្រូនប្រភេទ ស្ត្រងគីឡយ។
– តេស្តកំហាក៖ ជាការវិភាគកំហាក ដោយបណ្ដុះរកមើលវត្តមានដង្កូវព្រូន ។
– តេស្តលាមក៖ គ្រូពេទ្យ នឹងស្នើឲ្យយកលាមកមកពិនិត្យរកមើលកូនដង្កូវព្រូន និងប៉ារ៉ាស៊ីត ហើយអ្នកជំងឺអាចនឹងត្រូវធ្វើតេស្តនេះច្រើនដង។
– តេស្តឈាម៖ ដើម្បីទាត់ចោល នូវមូលហេតុជំងឺផ្សេងៗទៀត។
– តេស្តរកមើលវត្តមានអង់ទីហ្សែន៖ ដើម្បីស្វែងរកអង់ទីហ្សែន ដែលបង្កើតដោយដង្កូវព្រូន នៅពេលតេស្តលាមក និងតេស្តពោះវៀន មិនអាចកំណត់រោគវិនិច្ឆ័យបាន។ ប៉ុន្តែតេស្តនេះមិនអាចបែងចែក ករណីឆ្លងថ្មីៗ ឬធ្លាប់មានពីមុនទេ។
– តេស្តលាមកនិងតេស្តពោះវៀន៖ តេស្តនេះ ត្រូវប្រើមីក្រូស្កុបដើម្បីពិនិត្យ។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាល គឺធ្វើក្នុងគោលបំណង កម្ចាត់ដង្កូវព្រូនឲ្យអស់ពីក្នុងរាងកាយ ដែលជាទូទៅ គេប្រើថ្នាំសម្លាប់សត្វល្អិតប្រភេទ Ivermectin (Stermectol) ដោយថ្នាំនេះ គឺមាននាទីទៅសម្លាប់ដង្កូវព្រូននៅក្នុងពោះវៀនតែម្ដង។ ពេទ្យក៏អាចបន្ថែមថ្នាំផ្សេងទៀត ដូចជា Albendazol (Albenza) លេប ១០ ថ្ងៃបន្ទាប់។ ការប្រើថ្នាំ Thiabendazol (Tresaderm) ២ ដង/ថ្ងៃ រយៈពេល ៣ថ្ងៃ ក៏មានប្រសិទ្ធភាពដែរ។ បន្ថែមលើនេះ អ្នកជំងឺ អាចនឹងត្រូវប្រើថ្នាំច្រើនដងក្នុងករណីការបង្ករោគធ្ងន់ធ្ងរខ្លាំង។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– អនាម័យខ្លួនប្រាណល្អ
– ការប្រើប្រាស់បង្គន់ និងទឹកស្អាត
– មិនត្រូវដើរជើងទទេ នៅពេលដើរកម្សាន្ត ពិសេសនៅតំបន់ត្រូពិក។
ជំងឺដង្កូវព្រូនក្នុងពោះវៀន ជាភាសាបច្ចេកទេស Strongyloidiasis ជំងឺបណ្ដាលមកពីដង្កូវព្រូនក្បាលសំប៉ែត រាងមូលប្រភេទស្ត្រងគីឡយ។ ជាទូទៅដង្កូវព្រូនពពួកនេះ មានជាង ៤០ ប្រភេទឯណោះ អាចបង្កជាជំងឺលើសត្វស្លាប សត្វល្មូន ពពួកថលជលិក សត្វចិញ្ចឹមនៅតាមកសិដ្ឋាន និងពពួកថនិកសត្វ រួមទាំងមនុស្សយើងផ្ទាល់តែម្តង។
ដង្កូវព្រូនស្ត្រងគីឡូយ ប្រភេទ ស្ទែរ៉ូកាលី គឺជាប្រភេទឧស្សាហ៍បង្កជំងឺនៅលើមនុស្ស មានរូបរាងតូច និងមានប្រវែង ១,៥ មិល្លីម៉ែត្រ ស្មើទំហំប្រហែលប៉ុនគ្រាប់ខ្សាច់។
២- ជំងឺដង្កូវព្រូនក្នុងពោះវៀនកើតញឹកញាប់ដែរទេ?
ជំងឺដង្កូវព្រូនក្នុងពោះវៀន ឬ Strongyloidiasis ភាគច្រើនកើតលើនៅតំបន់ត្រូពិក ដោយសារតែអំណោយផលរបស់អាកាសធាតុ។ ហើយមួយវិញទៀត ជំងឺបង្កដោយប៉ារ៉ាស៊ីតប្រភេទនេះ គឺកើតច្រើននៅតំបន់ជនបទក្រីក្រ ខ្វះអនាម័យនិងចំណេះដឹង។
រោគសញ្ញា
៣- រោគសញ្ញាជំងឺដង្កូវព្រូនក្នុងពោះវៀនមានអ្វីខ្លះ?ស្ទើរតែ ៥០% ករណីកើតជំងឺដង្កូវព្រូនក្នុងពោះវៀន គឺគ្មានរោគសញ្ញានោះទេ តែបើមានវិញអាចបង្កជាអាការៈ៖
– ឆ្អល់ និងក្រហាយពោះផ្នែកខាងលើ
– រាក ឬទល់លាមក
– ក្អក
– ចេញរមាស់លើស្បែក
– ក្អួត
– ចេញក្រហមរមាស់នៅម្ដុំក្រសាគូទ
– ស្រកទម្ងន់
រមាស់លេចចេញនៅម្ដុំក្រសាគូទ គឺអាចលេចឡើងភ្លាមៗ បន្ទាប់ពីមានការប៉ះពាល់ជាមួយដង្កូវព្រូន ហើយរោគសញ្ញាក្រពះពោះវៀន គឺអាចកើតឡើងនៅ ២ សប្តាហ៍បន្ទាប់។
៤- គួរទៅជួបគ្រូពេទ្យពេលណា?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យមានជំងឺដង្កូវព្រូនក្នុងពោះវៀនជំងឺដង្កូវព្រូនក្នុងពោះវៀន កើតឡើងដោយសារការបង្ករោគរបស់ដង្កូវព្រូន ស្ត្រងគីឡយ ប្រភេទស្ទែរ៉ូកាលី ច្រើនកើតលើមនុស្ស ដោយសារតែការប៉ះពាល់ជាមួយដីមានមេរោគ។
នៅពេលកូនដង្កូវប៉ះទៅហ្នឹងស្បែក វានឹងជ្រាតចូលស្បែក រកផ្លូវទៅក្នុងពោះវៀន ដើម្បីទទួលបានចំណីលូតលាស់បន្ត ក៏ដូចជាញាស់់ពងក្នុងរាងកាយយើង ផ្ទុយពីពងដង្កូវព្រូនផ្សេង ដែលញាស់នៅក្នុងមជ្ឈដ្ឋានខាងក្រៅ។ កូនដង្កូវញាស់ហើយ វានឹងបន្តដំណើរចេញមកក្រៅតាមលាមក រង់ចាំបង្កជំងឺទៅមនុស្សផ្សេង ហើយកូនព្រូនសេសសល់ នឹងត្រឡប់ចូលទៅក្នុងសារពាង្គ និងបង្កជំងឺសារជាថ្មី ធ្វើឲ្យយើងមានជំងឺនេះពេញមួយជីវិត លើកលែងតែទទួលបានការព្យាបាល។ លើសពីនេះ ក្រៅពីការកើតឡើងវិញដដែលៗ បូករួមទាំងការរស់នៅមិនស្អាត មានករណីកម្រ ទីកន្លែងមួយចំនួន អាចបង្កលក្ខណៈងាយស្រួលចម្លងដង្កូវព្រូនប្រភេទនេះ ពីមនុស្សទៅមនុស្សបាន ដូចជា៖
– ការប្ដូរ និងផ្សាំសរីរាង្គ
– វិទ្យាស្ថានអភិវឌ្ឃពិការភាព
– មជ្ឈមណ្ឌលថែទាំអ្នកជំងឺ
– កន្លែងថែទាំកុមារ
កត្តាប្រឈម
៦- កត្តាប្រឈមឲ្យកើតជំងឺដង្កូវព្រូនក្នុងពោះវៀន?មនុស្សគ្រប់គ្នា សុទ្ធតែអាចនឹងមានកត្តាប្រឈមខ្ពស់កើតជំងឺដង្កូវព្រូនក្នុងពោះវៀនប្រភេទនេះ ពិសេសក្នុងករណី៖
– ធ្វើដំណើរកម្សាន្តទៅប្រទេសអាមេរិកខាងត្បូង អាហ្រ្វិក និងបណ្តាប្រទេសនៅតំបន់ត្រូពិក
– រស់នៅ ឬធ្វើដំណើរកម្សាន្តនៅតំបន់ក្រីក្រ គ្មានអនាម័យ និងតំបន់ គ្មានការអភិវឌ្ឍផ្នែកសុខមាលភាពសាធារណៈ
– មានការងារប៉ះពាល់ជាមួយដីមិនស្អាត
– គ្មានអនាម័យខ្លួនប្រាណ
– មនុស្សមានប្រព័ន្ធភាពស៊ាំខ្សោយ ដូចជា ជំងឺអេដស៍ ជាដើម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើតេស្តជំងឺដង្កូវព្រូនក្នុងពោះវៀន មានច្រើនប្រភេទសម្រាប់កំណត់រោគវិនិច្ឆ័យ ដូចជា៖
– តេស្តពោះវៀន៖ តេស្តនេះ គ្រូពេទ្យនឹងបូមយកសារធាតុរាវក្នុងផ្នែកខាងដើមពោះវៀនតូច មកពិនិត្យរកមើលវត្តមានដង្កូវព្រូនប្រភេទ ស្ត្រងគីឡយ។
– តេស្តកំហាក៖ ជាការវិភាគកំហាក ដោយបណ្ដុះរកមើលវត្តមានដង្កូវព្រូន ។
– តេស្តលាមក៖ គ្រូពេទ្យ នឹងស្នើឲ្យយកលាមកមកពិនិត្យរកមើលកូនដង្កូវព្រូន និងប៉ារ៉ាស៊ីត ហើយអ្នកជំងឺអាចនឹងត្រូវធ្វើតេស្តនេះច្រើនដង។
– តេស្តឈាម៖ ដើម្បីទាត់ចោល នូវមូលហេតុជំងឺផ្សេងៗទៀត។
– តេស្តរកមើលវត្តមានអង់ទីហ្សែន៖ ដើម្បីស្វែងរកអង់ទីហ្សែន ដែលបង្កើតដោយដង្កូវព្រូន នៅពេលតេស្តលាមក និងតេស្តពោះវៀន មិនអាចកំណត់រោគវិនិច្ឆ័យបាន។ ប៉ុន្តែតេស្តនេះមិនអាចបែងចែក ករណីឆ្លងថ្មីៗ ឬធ្លាប់មានពីមុនទេ។
– តេស្តលាមកនិងតេស្តពោះវៀន៖ តេស្តនេះ ត្រូវប្រើមីក្រូស្កុបដើម្បីពិនិត្យ។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាល គឺធ្វើក្នុងគោលបំណង កម្ចាត់ដង្កូវព្រូនឲ្យអស់ពីក្នុងរាងកាយ ដែលជាទូទៅ គេប្រើថ្នាំសម្លាប់សត្វល្អិតប្រភេទ Ivermectin (Stermectol) ដោយថ្នាំនេះ គឺមាននាទីទៅសម្លាប់ដង្កូវព្រូននៅក្នុងពោះវៀនតែម្ដង។ ពេទ្យក៏អាចបន្ថែមថ្នាំផ្សេងទៀត ដូចជា Albendazol (Albenza) លេប ១០ ថ្ងៃបន្ទាប់។ ការប្រើថ្នាំ Thiabendazol (Tresaderm) ២ ដង/ថ្ងៃ រយៈពេល ៣ថ្ងៃ ក៏មានប្រសិទ្ធភាពដែរ។ បន្ថែមលើនេះ អ្នកជំងឺ អាចនឹងត្រូវប្រើថ្នាំច្រើនដងក្នុងករណីការបង្ករោគធ្ងន់ធ្ងរខ្លាំង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

No comments