ជំងឺមហារីកថង់ទឹកប្រមាត់(Gallbladder Cancer)
១- អ្វីជាមហារីកថង់ទឹកប្រមាត់?
សំដៅពេលកោសិកាថង់ទឹកប្រមាត់ ផ្លាស់ប្តូរទៅជាកោសិកាកាច និងវិវត្តជាមហារីក។ អ៊ីចឹងយើងត្រូវដឹងពី តួនាទីនិងអត្ថប្រយោជន៍ប្រមាត់ជាមុន។
សរីរាង្គនេះ ជាកន្លែងផ្ទុកទឹកប្រមាត់ ផលិតចេញពីថ្លើម ហើយមានទីតាំងនៅក្រោមថ្លើម មានរាងដូចផ្លែសារី ទំហំប៉ុនពីរស្រទាប់ម្រាមដៃ ស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំពោះ។ ពេលយើងញ៉ាំជាតិខ្លាញ់ចូលទៅ ទឹកប្រមាត់នឹងបញ្ចេញ ដើម្បីជួយរំលាយនៅដើមពោះវៀនតូច។ មហារីកនេះងាយព្យាបាល បើសិនធ្វើរោគវិនិច្ឆ័យបានទាន់ពេល។ មហារីកថង់ទឹកប្រមាត់ ជាប្រភេទជំងឺកម្រ ច្រើនកើតលើស្រីៗ ជាងប្រុសៗ តែទោះជាយ៉ាងណា នៅតែមានវិធីការពារបាន។
២- មហារីកនេះកើតញឺកញាប់ដែរទេ?
មហារីកប្រភេទនេះ ជាជំងឺកម្រ ច្រើនកើតលើស្ត្រី ច្រើនជាងបុរស។ យ៉ាងណា យើងនៅតែអាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកប្រភេទនេះបាន ពិសេសត្រូវសាកសួរគ្រូពេទ្យបើមានមន្ទិលសង្ស័យណាមួយ។
ការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា អាចចៀសវាងគ្រោះថ្នាក់ជាច្រើន បង្កឡើងជាយថាហេតុ ហើយរោគសញ្ញាមហារីកប្រភេទនេះមានដូចជា៖
– ឈឺពោះពិសេសផ្នែកខាងស្ដាំខាងលើ
– ហើមពោះ
– រមាស់
– ក្ដៅខ្លួន
– លែងឃ្លានអាហារ
– ស្រកគីឡូ
– ចង្អោរ
– ខាន់លឿង
អាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកមានចម្ងល់ ឬសង្ស័យពាក់ព័ន្ធរោគសញ្ញាខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មកទល់នឹងបច្ចុប្បន្ន នៅមិនទាន់មានការអះអាងច្បាស់លាស់ អ្វីជាមូលហេតុពិតប្រាកដនៅឡើយទេ តែគ្រូពេទ្យអាចកំណត់ករណីនេះ ពេលកោសិកាថង់ទឹកប្រមាត់រងការខូចខាត ឬប្រែប្រួល DNA បង្កើតចំនួនខុសប្រក្រតី បង្កទៅជាមហារីក អាចរាលដាលទៅសរីរាង្គដទៃទៀត។ ការកំណត់ប្រភេទកោសិកាមហារីក អាស្រ័យលើការពិនិត្យដោយមីក្រូទស្សន៍។
កត្តាមួយចំនួនចូលរួមបង្កជាមហារីកប្រភេទនេះមានដូចជា៖
– កត្តាភេទ៖ ភាគច្រើនកើតលើស្រីៗ
– កត្តាអាយុ៖ កាន់តែចាស់ កាន់តែហានិភ័យ
– ធ្លាប់មានដុំគ្រួសក្នុងថង់ទឹកប្រមាត់ (ជាករណីកម្រ)
– កត្តាទម្ងន់៖ លើសទម្ងន់ ឬមានជំងឺធាត់ ងាយនឹងកើតមហារីកថង់ទឹកប្រមាត់ណាស់
– មានជំងឺទាក់ទងនឹងប្រមាត់ ដូចជា ជំងឺប្រមាត់រលោង ដុំគីសក្នុងថង់ទឹកប្រមាត់ និងបង្ករោគរ៉ាំរ៉ៃក្នុងថង់ប្រមាត់។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចធ្វើការអង្កេតវិភាគបន្តទៀតដូចជា៖
– តេស្តឈាម ដើម្បីមើលពីមុខងារថ្លើម និងកំណត់រោគសញ្ញា
– ថតរូបភាពវេជ្ជសាស្ត្រដូចជា ស្កេនស៊ីធី អេកូសាស្ត្រ និងអឹមរ៉ាយ MRI ជាដើម។
ដំណាក់កាលជំងឺមហារីកប្រភេទនេះមាន៖
– ដំណាក់កាលទី ១៖ ប្រែប្រួលនៅក្នុងជាលិកាភ្នាសខាងក្នុងថង់ទឹកប្រមាត់
– ដំណាក់កាលទី ២៖ នៅពេលកោសិកាមហារីក រាលដាលដល់ស្រទាប់ខាងក្រៅរបស់ប្រមាត់។
– ដំណាក់កាលទី៣៖ មានរាលដាលលើសរីរាង្គជិតខាង ដូចជា ថ្លើម ក្រពះ និងពោះវៀនតូច អាចមានឡើងកូនកណ្ដុរទៀតផង។
– ដំណាក់កាលទី ៤៖ ជាដំណាក់កាល ទំហំដុំមហារីកធំទៅៗ អាចរាលដាលទៅសរីរាង្គដទៃទៀត។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាល ត្រូវកាត់ថង់ប្រមាត់ចេញ បូករួមនឹងការព្យាបាលផ្សេងទៀត អាចជួយសម្រាលអាការៈ និងអាស្រ័យទៅលើដំណាក់កាលនៃមហារីក។ សម្រាប់ដំណាក់កាលដំបូងយើងអាចមានជម្រើសក្នុងការព្យាបាលដូចជា៖
– ដំណាក់កាលដំបូង ត្រូវវះកាត់យកថង់ប្រមាត់ចេញតែម្ដង។
– ដំណាក់កាលទី ២ ត្រូវកាត់យកប្រមាត់ចេញ រួមនឹងទាំងផ្នែកខ្លះទៀតនៃសរីរាង្គជិតខាង រងការរីករាលដាលដោយកោសិកាមហារីក។
ព្យាបាលដោយវះកាត់ មិនអាចធានាជាសះស្បើយពីមហារីកទាំងស្រុងទេ ហេតុនេះគ្រូពេទ្យមានវិធីផ្សេងទៀតព្យាបាលដូចជា៖
– ព្យាបាលដោយថ្នាំគីមី ដើម្បីសម្លាប់កោសិកាមហារីក
– ព្យាបាលដោយវិទ្យុសកម្ម ដើម្បីសម្លាប់កោសិកាមហារីក។
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
គ្នាយើងមានជំងឺមហារីកនេះ គួរតែមានរបបអាហារសម្បូរជាតិសរសៃច្រើន និងមានតែខ្លាញ់ធម្មជាតិ ដូចជាសាច់ត្រី និងប្រេងអូលីវ។ អាហារម្សៅល្អមានក្នុង ស្រូវសាឡី ធញ្ញជាតិ បាយស នំប៉័ង និងមីលឿងជាដើម។ ចំពោះអ្នកដែលចូលចិត្តញ៉ាំផ្អែម គួរតែកំណត់បរិមាណស្ករ ព្រោះមានទំនាក់ទំនងជាមួយមហារីក។
សំដៅពេលកោសិកាថង់ទឹកប្រមាត់ ផ្លាស់ប្តូរទៅជាកោសិកាកាច និងវិវត្តជាមហារីក។ អ៊ីចឹងយើងត្រូវដឹងពី តួនាទីនិងអត្ថប្រយោជន៍ប្រមាត់ជាមុន។
សរីរាង្គនេះ ជាកន្លែងផ្ទុកទឹកប្រមាត់ ផលិតចេញពីថ្លើម ហើយមានទីតាំងនៅក្រោមថ្លើម មានរាងដូចផ្លែសារី ទំហំប៉ុនពីរស្រទាប់ម្រាមដៃ ស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំពោះ។ ពេលយើងញ៉ាំជាតិខ្លាញ់ចូលទៅ ទឹកប្រមាត់នឹងបញ្ចេញ ដើម្បីជួយរំលាយនៅដើមពោះវៀនតូច។ មហារីកនេះងាយព្យាបាល បើសិនធ្វើរោគវិនិច្ឆ័យបានទាន់ពេល។ មហារីកថង់ទឹកប្រមាត់ ជាប្រភេទជំងឺកម្រ ច្រើនកើតលើស្រីៗ ជាងប្រុសៗ តែទោះជាយ៉ាងណា នៅតែមានវិធីការពារបាន។
២- មហារីកនេះកើតញឺកញាប់ដែរទេ?
មហារីកប្រភេទនេះ ជាជំងឺកម្រ ច្រើនកើតលើស្ត្រី ច្រើនជាងបុរស។ យ៉ាងណា យើងនៅតែអាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកប្រភេទនេះបាន ពិសេសត្រូវសាកសួរគ្រូពេទ្យបើមានមន្ទិលសង្ស័យណាមួយ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?ការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា អាចចៀសវាងគ្រោះថ្នាក់ជាច្រើន បង្កឡើងជាយថាហេតុ ហើយរោគសញ្ញាមហារីកប្រភេទនេះមានដូចជា៖
– ឈឺពោះពិសេសផ្នែកខាងស្ដាំខាងលើ
– ហើមពោះ
– រមាស់
– ក្ដៅខ្លួន
– លែងឃ្លានអាហារ
– ស្រកគីឡូ
– ចង្អោរ
– ខាន់លឿង
អាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកមានចម្ងល់ ឬសង្ស័យពាក់ព័ន្ធរោគសញ្ញាខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?មកទល់នឹងបច្ចុប្បន្ន នៅមិនទាន់មានការអះអាងច្បាស់លាស់ អ្វីជាមូលហេតុពិតប្រាកដនៅឡើយទេ តែគ្រូពេទ្យអាចកំណត់ករណីនេះ ពេលកោសិកាថង់ទឹកប្រមាត់រងការខូចខាត ឬប្រែប្រួល DNA បង្កើតចំនួនខុសប្រក្រតី បង្កទៅជាមហារីក អាចរាលដាលទៅសរីរាង្គដទៃទៀត។ ការកំណត់ប្រភេទកោសិកាមហារីក អាស្រ័យលើការពិនិត្យដោយមីក្រូទស្សន៍។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?កត្តាមួយចំនួនចូលរួមបង្កជាមហារីកប្រភេទនេះមានដូចជា៖
– កត្តាភេទ៖ ភាគច្រើនកើតលើស្រីៗ
– កត្តាអាយុ៖ កាន់តែចាស់ កាន់តែហានិភ័យ
– ធ្លាប់មានដុំគ្រួសក្នុងថង់ទឹកប្រមាត់ (ជាករណីកម្រ)
– កត្តាទម្ងន់៖ លើសទម្ងន់ ឬមានជំងឺធាត់ ងាយនឹងកើតមហារីកថង់ទឹកប្រមាត់ណាស់
– មានជំងឺទាក់ទងនឹងប្រមាត់ ដូចជា ជំងឺប្រមាត់រលោង ដុំគីសក្នុងថង់ទឹកប្រមាត់ និងបង្ករោគរ៉ាំរ៉ៃក្នុងថង់ប្រមាត់។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចធ្វើការអង្កេតវិភាគបន្តទៀតដូចជា៖
– តេស្តឈាម ដើម្បីមើលពីមុខងារថ្លើម និងកំណត់រោគសញ្ញា
– ថតរូបភាពវេជ្ជសាស្ត្រដូចជា ស្កេនស៊ីធី អេកូសាស្ត្រ និងអឹមរ៉ាយ MRI ជាដើម។
ដំណាក់កាលជំងឺមហារីកប្រភេទនេះមាន៖
– ដំណាក់កាលទី ១៖ ប្រែប្រួលនៅក្នុងជាលិកាភ្នាសខាងក្នុងថង់ទឹកប្រមាត់
– ដំណាក់កាលទី ២៖ នៅពេលកោសិកាមហារីក រាលដាលដល់ស្រទាប់ខាងក្រៅរបស់ប្រមាត់។
– ដំណាក់កាលទី៣៖ មានរាលដាលលើសរីរាង្គជិតខាង ដូចជា ថ្លើម ក្រពះ និងពោះវៀនតូច អាចមានឡើងកូនកណ្ដុរទៀតផង។
– ដំណាក់កាលទី ៤៖ ជាដំណាក់កាល ទំហំដុំមហារីកធំទៅៗ អាចរាលដាលទៅសរីរាង្គដទៃទៀត។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាល ត្រូវកាត់ថង់ប្រមាត់ចេញ បូករួមនឹងការព្យាបាលផ្សេងទៀត អាចជួយសម្រាលអាការៈ និងអាស្រ័យទៅលើដំណាក់កាលនៃមហារីក។ សម្រាប់ដំណាក់កាលដំបូងយើងអាចមានជម្រើសក្នុងការព្យាបាលដូចជា៖
– ដំណាក់កាលដំបូង ត្រូវវះកាត់យកថង់ប្រមាត់ចេញតែម្ដង។
– ដំណាក់កាលទី ២ ត្រូវកាត់យកប្រមាត់ចេញ រួមនឹងទាំងផ្នែកខ្លះទៀតនៃសរីរាង្គជិតខាង រងការរីករាលដាលដោយកោសិកាមហារីក។
ព្យាបាលដោយវះកាត់ មិនអាចធានាជាសះស្បើយពីមហារីកទាំងស្រុងទេ ហេតុនេះគ្រូពេទ្យមានវិធីផ្សេងទៀតព្យាបាលដូចជា៖
– ព្យាបាលដោយថ្នាំគីមី ដើម្បីសម្លាប់កោសិកាមហារីក
– ព្យាបាលដោយវិទ្យុសកម្ម ដើម្បីសម្លាប់កោសិកាមហារីក។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅគ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖

No comments