ជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក(Folate Deficiency Anemia)
១- អ្វីជាជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក ?
ជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក (វីតាមីន B9) នៅក្នុងឈាម ព្រោះអាស៊ីដប្រភេទនេះ គឺជាវីតាមីន B ជួយរាងកាយផលិតគ្រាប់ឈាមក្រហម ហើយនៅពេលមានគ្រាប់ឈាមក្រហមមិនគ្រប់គ្រាន់ នឹងធ្វើឲ្យយើងមានជំងឺស្លេកស្លាំងនេះឯង។
គ្រាប់ឈាមក្រហម មាននាទីដឹកនាំអុកស៊ីហ្សែនទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ នៅពេលយើងមានជំងឺស្លេកស្លាំង មានន័យថាឈាមយើងដឹកនាំអុកស៊ីហ្សែនមិនគ្រប់គ្រាន់ទៅកាន់ជាលិកា និងសរីរាង្គផ្សេងៗ។ បើគ្មានអុកស៊ីហ្សែនគ្រប់គ្រាន់ រាងកាយមិនអាចធ្វើការបានល្អដូចគ្នា។
កម្រិតអាស៊ីដហ្វូលិកទាប អាចធ្វើឲ្យមានជំងឺ Megaloblastic Anemia ជាជំងឺដែលគ្រាប់ឈាមក្រហមធំខុសធម្មតា ប៉ុន្តែគ្រាប់ឈាមនេះមានចំនួនតិចតួចប៉ុណ្ណោះ ដោយមានរាងពងក្រពើ ហើយវាឆាប់ស្លាប់ជាងគ្រាប់ឈាមក្រហមធម្មតា។
មនុស្សភាគច្រើនទទួលបានអាស៊ីដហ្វូលិកគ្រប់គ្រាន់ពីអាហារយើងញ៉ាំ ប៉ុន្តែមួយចំនួនតូច ទទួលបានវីតាមីននេះមិនគ្រប់គ្រាន់ពីអាហារយើងញ៉ាំដូចគ្នា ឬអាចមានបញ្ហាបឺតស្រូបវីតាមីនពីអាហារ។ គួរតែសួរគ្រូពេទ្យ ពាក់ព័ន្ធវីតាមីនណាយើងគួរញ៉ាំ និងមានជាតិអាស៊ីដហ្វូលិក ឬអត់ ហើយបញ្ហាកង្វះជាតិអាស៊ីដហ្វូលិក អាចបណ្តាលឲ្យស្រីៗកំពុងពពោះ ងាយនឹងសម្រាលកូនមកមិនគ្រប់លក្ខណៈ។
២- ជំងឺនេះកើតឡើងញឹកញាប់ដែរទេ?
ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យ។ យ៉ាងណា យើងនៅតែអាចទប់ស្កាត់បាន តាមរយៈការដោយកាត់បន្ថយនូវកត្តាប្រឈម និងពិភាក្សាជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញាទូទៅចំពោះគ្នាយើងមានជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិកមានដូចជា៖
– ស្បែកស្លេកស្លាំង
– ងាយខឹង
– គ្មានថាមពល គ្មានកម្លាំងកំហែង
– រាក
– អណ្តាតឡើងរលោង
– មានអារម្មណ៏ស្រាលក្បាល
– ភ្លេចច្រើន
– បាត់បង់ចំណង់អាហារ និងស្រកគីឡូ
– មានបញ្ហាពិបាកផ្ចង់អារម្មណ៍
រោគសញ្ញាជំងឺលេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក អាចដូចគ្នាជាមួយជំងឺគ្រាប់ឈាមផ្សេងទៀត។ ហេតុនេះគួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យមួយដែលត្រឹមត្រូវ។
អ្នកអាចមានរោគសញ្ញាមួយចំនួនមិនបានរៀបរាប់ខាងលើ។ បើមានចម្ងល់ទាក់ទងរោគសញ្ញាជំងឺ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើសិនប្រទះឃើញរោគសញ្ញាមួយចំនួនដូចរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មានមូលហេតុជាច្រើនអាចបង្កឲ្យយើងមានជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក ដូចជា៖
– ញ៉ាំអាហារមានអាស៊ីដហ្វូលិកមិនគ្រប់គ្រាន់ ដូចជាមិនសូវញ៉ាំបន្លែស្លឹកពណ៌បៃតង ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ មេដំបែរ និងសាច់ ពិសេសថ្លើមសត្វ។
– រាងកាយស្រូបជាតិអាស៊ីដហ្វូលិកមិនបានគ្រប់គ្រាន់ ដែលអាចបណ្តាលមកពីផឹកស្រាច្រើន ឬមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ ទាមទារឲ្យលាងឈាម។
– មានជំងឺនៅពោះវៀនផ្នែកខាងក្រោម ដូចជាជំងឺ Celiac ខណៈជំងឺស្លេកស្លាំងប្រភេទនេះ ក៏អាចកើតមានចំពោះអ្នកមានមហារីកដែរ។
– ប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំប្រកាច់ (Phenytoin (Dilantin), Methotrexate, Sulfasalazine, Triamterene, Pyrimethamine, Trimethoprim-sulfamethoxazole, Barbiturates)។
– កំពុងពពោះ ព្រោះទារកក្នុងផ្ទៃ ត្រូវការអាស៊ីដហ្វូលិកច្រើន ខណៈស្រីៗមានផ្ទៃពោះ អាចស្រូបជាតិវីតាមីននេះ តិចជាងធម្មតា ខណៈបញ្ហាខ្វះអាស៊ីដហ្វូលិកអំឡុងពេលពពោះ អាចធ្វើឲ្យទារកមានបញ្ហាប៉ះពាល់ដល់ខួរក្បាល ខួរឆ្អឹងខ្នង និងឆ្អឹងខ្នង និងកើតមកមិនអាចស្រូបអាស៊ីតហ្វូលិកបានតែម្តង នាំឲ្យកើតជំងឺស្លេកស្លាំង Megaloblastic Anemia (ជំងឺគ្រាប់ឈាមក្រហមធំខុសធម្មតា និងមានទម្រង់ខុសប្លែកពីគេ)។ ប៉ុន្តែបើឆាប់ទទួលការព្យាបាលត្រឹមត្រូវ អាចជួយការពារទារកកុំឲ្យមានបញ្ហាទាក់ទង ការរៀនសូត្រ និងបញ្ហាស្មារតីបាន។
មានកត្តាប្រឈមជាច្រើន អាចបណ្តាលឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិអាស៊ីដហ្វូលិក ដូចជា៖
– ញ៉ាំអាហារប៉ះពាល់ដល់សុខភាព
– ផឹកស្រាច្រើន
– មានផ្ទៃពោះ
– មិនអាចស្រូបយកអាស៊ីដហ្វូលិកបាន
– កំពុងប្រើថ្នាំមួយចំនួន ដូចជាថ្នាំប្រកាច់
អត្ថបទពាក់ព័ន្ធ៖
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងសួរនាំទាក់ទងសុខភាពយើងពីមុន អាការៈបច្ចុប្បន្ន ហើយបើពេទ្យសង្ស័យថាមានជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក ពេទ្យអាចធ្វើតេស្តឈាមមួយចំនួន ដើម្បីពិនិត្យមើលចំនួនគ្រាប់ឈាមក្រហម និងរកមើលថា យើងមានអាស៊ីដហ្វូលិកគ្រប់គ្រាន់ដែរទេ ខណៈតេស្តទាំងនោះរួមមាន៖
– តេស្តរាប់គ្រាប់ឈាមទាំងអស់
– តេស្តគ្រាប់ឈាមក្រហម និងកម្រិតអាស៊ីដហ្វូលិក
– តេស្តកម្រិតវីតាមីន B១២ ក៏ត្រូវពិនិត្យដែរ ព្រោះជំងឺមួយចំនួន ពេលខ្វះមានថយចុះកម្រិតអាស៊ីដហ្វូលិក ក៏អាចមានកម្រិតវីតាមីនB១២ ទាបដែរដូចគ្នា ដោយបញ្ហាទាំងពីរ គឺមានរោគសញ្ញាស្រដៀងគ្នា។
គួរតែធ្វើការសិក្សា Barium ប្រសិនបើបញ្ហាបណ្តាលកមកពីប្រព័ន្ធរំលាយអាហារ។ យ៉ាងណា ពេទ្យមិនងាយធ្វើការពិនិត្យខួរឆ្អឹងខ្នងនោះទេ។
៨- ព្យាបាលដោយវិធីណា?
គោលដៅចម្បងក្នុងការព្យាបាល គឺត្រូវរកឲ្យឃើញមូលហេតុដែលនាំឲ្យកម្រិតអាស៊ីដហ្វូលិកធ្លាក់ចុះទាប ដោយគ្រូពេទ្យ នឹងរកវិធីព្យាបាលល្អមួយសម្រាប់យើង អាស្រ័យលើកត្តាមួយចំនួន៖
– អាយុ សុខភាពទូទៅ និងប្រវត្តិជំងឺ
– ស្ថានភាពកំពុងឈឺ
– អាចទ្រាំទ្រជាមួយថ្នាំមួយចំនួន វិធីព្យាបាលបានកម្រិតណា?
– ជំងឺកើតមានរយៈពេលយូរប៉ុណ្ណា?
– ការគិត និងអ្វីយើងចង់បាន។
វិធីព្យាបាលជំងឺស្លេកស្លាំងដោយសារខ្វះជាតិអាស៊ីដហ្វូលិករួមមាន៖
– ប្រើវីតាមីន និងថ្នាំបំប៉នសារធាតុរ៉ែ
– ប្តូររបបអាហារ
– ព្យាបាលដោយប្រើថ្នាំ
– ព្យាបាលជំងឺដែលជាមូលហេតុបង្កឲ្យខ្វះជាតិអាស៊ីដហ្វូលិក។
យើងត្រូវលេបថ្នាំបំប៉នជាតិហ្វូលិករយៈពេល ២-៣ ខែ ឬអាចជាថ្នាំគ្រាប់ ឬចាក់។ ញ៉ាំអាហារសម្បូរពពួកវីតាមីននេះ និងកាត់បន្ថយការផឹកស្រា ជារឿងសំខាន់បំផុត។ បើមានបញ្ហាប្រព័ន្ធរំលាយអាហារ អាចនាំឲ្យយើងមានជំងឺស្លេកស្លាំង គ្រូពេទ្យនឹងធ្វើការព្យាបាលជំងឺនោះមុន។
ផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួន អាចជួយយើងបង្កជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិកបាន ពិសេសញ៉ាំអាហារសម្បូរជាតិអាស៊ីដប្រភេទនេះ រួមមាន នំប័ុងស្រូវសាលី ផ្លែឈើរសជាតិជូរ និងបន្លែបៃតង។
ជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក (វីតាមីន B9) នៅក្នុងឈាម ព្រោះអាស៊ីដប្រភេទនេះ គឺជាវីតាមីន B ជួយរាងកាយផលិតគ្រាប់ឈាមក្រហម ហើយនៅពេលមានគ្រាប់ឈាមក្រហមមិនគ្រប់គ្រាន់ នឹងធ្វើឲ្យយើងមានជំងឺស្លេកស្លាំងនេះឯង។
គ្រាប់ឈាមក្រហម មាននាទីដឹកនាំអុកស៊ីហ្សែនទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ នៅពេលយើងមានជំងឺស្លេកស្លាំង មានន័យថាឈាមយើងដឹកនាំអុកស៊ីហ្សែនមិនគ្រប់គ្រាន់ទៅកាន់ជាលិកា និងសរីរាង្គផ្សេងៗ។ បើគ្មានអុកស៊ីហ្សែនគ្រប់គ្រាន់ រាងកាយមិនអាចធ្វើការបានល្អដូចគ្នា។
កម្រិតអាស៊ីដហ្វូលិកទាប អាចធ្វើឲ្យមានជំងឺ Megaloblastic Anemia ជាជំងឺដែលគ្រាប់ឈាមក្រហមធំខុសធម្មតា ប៉ុន្តែគ្រាប់ឈាមនេះមានចំនួនតិចតួចប៉ុណ្ណោះ ដោយមានរាងពងក្រពើ ហើយវាឆាប់ស្លាប់ជាងគ្រាប់ឈាមក្រហមធម្មតា។
មនុស្សភាគច្រើនទទួលបានអាស៊ីដហ្វូលិកគ្រប់គ្រាន់ពីអាហារយើងញ៉ាំ ប៉ុន្តែមួយចំនួនតូច ទទួលបានវីតាមីននេះមិនគ្រប់គ្រាន់ពីអាហារយើងញ៉ាំដូចគ្នា ឬអាចមានបញ្ហាបឺតស្រូបវីតាមីនពីអាហារ។ គួរតែសួរគ្រូពេទ្យ ពាក់ព័ន្ធវីតាមីនណាយើងគួរញ៉ាំ និងមានជាតិអាស៊ីដហ្វូលិក ឬអត់ ហើយបញ្ហាកង្វះជាតិអាស៊ីដហ្វូលិក អាចបណ្តាលឲ្យស្រីៗកំពុងពពោះ ងាយនឹងសម្រាលកូនមកមិនគ្រប់លក្ខណៈ។
២- ជំងឺនេះកើតឡើងញឹកញាប់ដែរទេ?
ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យ។ យ៉ាងណា យើងនៅតែអាចទប់ស្កាត់បាន តាមរយៈការដោយកាត់បន្ថយនូវកត្តាប្រឈម និងពិភាក្សាជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វួលិករោគសញ្ញាទូទៅចំពោះគ្នាយើងមានជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិកមានដូចជា៖
– ស្បែកស្លេកស្លាំង
– ងាយខឹង
– គ្មានថាមពល គ្មានកម្លាំងកំហែង
– រាក
– អណ្តាតឡើងរលោង
– មានអារម្មណ៏ស្រាលក្បាល
– ភ្លេចច្រើន
– បាត់បង់ចំណង់អាហារ និងស្រកគីឡូ
– មានបញ្ហាពិបាកផ្ចង់អារម្មណ៍
រោគសញ្ញាជំងឺលេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក អាចដូចគ្នាជាមួយជំងឺគ្រាប់ឈាមផ្សេងទៀត។ ហេតុនេះគួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យមួយដែលត្រឹមត្រូវ។
អ្នកអាចមានរោគសញ្ញាមួយចំនួនមិនបានរៀបរាប់ខាងលើ។ បើមានចម្ងល់ទាក់ទងរោគសញ្ញាជំងឺ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើសិនប្រទះឃើញរោគសញ្ញាមួយចំនួនដូចរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិកមានមូលហេតុជាច្រើនអាចបង្កឲ្យយើងមានជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក ដូចជា៖
– ញ៉ាំអាហារមានអាស៊ីដហ្វូលិកមិនគ្រប់គ្រាន់ ដូចជាមិនសូវញ៉ាំបន្លែស្លឹកពណ៌បៃតង ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ មេដំបែរ និងសាច់ ពិសេសថ្លើមសត្វ។
– រាងកាយស្រូបជាតិអាស៊ីដហ្វូលិកមិនបានគ្រប់គ្រាន់ ដែលអាចបណ្តាលមកពីផឹកស្រាច្រើន ឬមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ ទាមទារឲ្យលាងឈាម។
– មានជំងឺនៅពោះវៀនផ្នែកខាងក្រោម ដូចជាជំងឺ Celiac ខណៈជំងឺស្លេកស្លាំងប្រភេទនេះ ក៏អាចកើតមានចំពោះអ្នកមានមហារីកដែរ។
– ប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំប្រកាច់ (Phenytoin (Dilantin), Methotrexate, Sulfasalazine, Triamterene, Pyrimethamine, Trimethoprim-sulfamethoxazole, Barbiturates)។
– កំពុងពពោះ ព្រោះទារកក្នុងផ្ទៃ ត្រូវការអាស៊ីដហ្វូលិកច្រើន ខណៈស្រីៗមានផ្ទៃពោះ អាចស្រូបជាតិវីតាមីននេះ តិចជាងធម្មតា ខណៈបញ្ហាខ្វះអាស៊ីដហ្វូលិកអំឡុងពេលពពោះ អាចធ្វើឲ្យទារកមានបញ្ហាប៉ះពាល់ដល់ខួរក្បាល ខួរឆ្អឹងខ្នង និងឆ្អឹងខ្នង និងកើតមកមិនអាចស្រូបអាស៊ីតហ្វូលិកបានតែម្តង នាំឲ្យកើតជំងឺស្លេកស្លាំង Megaloblastic Anemia (ជំងឺគ្រាប់ឈាមក្រហមធំខុសធម្មតា និងមានទម្រង់ខុសប្លែកពីគេ)។ ប៉ុន្តែបើឆាប់ទទួលការព្យាបាលត្រឹមត្រូវ អាចជួយការពារទារកកុំឲ្យមានបញ្ហាទាក់ទង ការរៀនសូត្រ និងបញ្ហាស្មារតីបាន។
កត្តាប្រឈម
៦- កត្តាប្រឈមនាំឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិកមានកត្តាប្រឈមជាច្រើន អាចបណ្តាលឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិអាស៊ីដហ្វូលិក ដូចជា៖
– ញ៉ាំអាហារប៉ះពាល់ដល់សុខភាព
– ផឹកស្រាច្រើន
– មានផ្ទៃពោះ
– មិនអាចស្រូបយកអាស៊ីដហ្វូលិកបាន
– កំពុងប្រើថ្នាំមួយចំនួន ដូចជាថ្នាំប្រកាច់
អត្ថបទពាក់ព័ន្ធ៖
- ជំងឺស្លេកស្លាំង Fanconi
- ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងសួរនាំទាក់ទងសុខភាពយើងពីមុន អាការៈបច្ចុប្បន្ន ហើយបើពេទ្យសង្ស័យថាមានជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក ពេទ្យអាចធ្វើតេស្តឈាមមួយចំនួន ដើម្បីពិនិត្យមើលចំនួនគ្រាប់ឈាមក្រហម និងរកមើលថា យើងមានអាស៊ីដហ្វូលិកគ្រប់គ្រាន់ដែរទេ ខណៈតេស្តទាំងនោះរួមមាន៖
– តេស្តរាប់គ្រាប់ឈាមទាំងអស់
– តេស្តគ្រាប់ឈាមក្រហម និងកម្រិតអាស៊ីដហ្វូលិក
– តេស្តកម្រិតវីតាមីន B១២ ក៏ត្រូវពិនិត្យដែរ ព្រោះជំងឺមួយចំនួន ពេលខ្វះមានថយចុះកម្រិតអាស៊ីដហ្វូលិក ក៏អាចមានកម្រិតវីតាមីនB១២ ទាបដែរដូចគ្នា ដោយបញ្ហាទាំងពីរ គឺមានរោគសញ្ញាស្រដៀងគ្នា។
គួរតែធ្វើការសិក្សា Barium ប្រសិនបើបញ្ហាបណ្តាលកមកពីប្រព័ន្ធរំលាយអាហារ។ យ៉ាងណា ពេទ្យមិនងាយធ្វើការពិនិត្យខួរឆ្អឹងខ្នងនោះទេ។
៨- ព្យាបាលដោយវិធីណា?
គោលដៅចម្បងក្នុងការព្យាបាល គឺត្រូវរកឲ្យឃើញមូលហេតុដែលនាំឲ្យកម្រិតអាស៊ីដហ្វូលិកធ្លាក់ចុះទាប ដោយគ្រូពេទ្យ នឹងរកវិធីព្យាបាលល្អមួយសម្រាប់យើង អាស្រ័យលើកត្តាមួយចំនួន៖
– អាយុ សុខភាពទូទៅ និងប្រវត្តិជំងឺ
– ស្ថានភាពកំពុងឈឺ
– អាចទ្រាំទ្រជាមួយថ្នាំមួយចំនួន វិធីព្យាបាលបានកម្រិតណា?
– ជំងឺកើតមានរយៈពេលយូរប៉ុណ្ណា?
– ការគិត និងអ្វីយើងចង់បាន។
វិធីព្យាបាលជំងឺស្លេកស្លាំងដោយសារខ្វះជាតិអាស៊ីដហ្វូលិករួមមាន៖
– ប្រើវីតាមីន និងថ្នាំបំប៉នសារធាតុរ៉ែ
– ប្តូររបបអាហារ
– ព្យាបាលដោយប្រើថ្នាំ
– ព្យាបាលជំងឺដែលជាមូលហេតុបង្កឲ្យខ្វះជាតិអាស៊ីដហ្វូលិក។
យើងត្រូវលេបថ្នាំបំប៉នជាតិហ្វូលិករយៈពេល ២-៣ ខែ ឬអាចជាថ្នាំគ្រាប់ ឬចាក់។ ញ៉ាំអាហារសម្បូរពពួកវីតាមីននេះ និងកាត់បន្ថយការផឹកស្រា ជារឿងសំខាន់បំផុត។ បើមានបញ្ហាប្រព័ន្ធរំលាយអាហារ អាចនាំឲ្យយើងមានជំងឺស្លេកស្លាំង គ្រូពេទ្យនឹងធ្វើការព្យាបាលជំងឺនោះមុន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួន អាចជួយយើងបង្កជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិកបាន ពិសេសញ៉ាំអាហារសម្បូរជាតិអាស៊ីដប្រភេទនេះ រួមមាន នំប័ុងស្រូវសាលី ផ្លែឈើរសជាតិជូរ និងបន្លែបៃតង។
No comments