Chicken Collagen (ខូឡាជេនសាច់មាន់)
១- ខូឡាជេនសាច់មាន់ជួយអីខ្លះដល់រាងកាយ?
Collagen គឺជាប្រូតេអ៊ីនមួយប្រភេទ បានមកពីឆ្អឹងខ្ចី ឆ្អឹង និងកោសិកាផ្សេងៗរបស់សត្វ និងមនុស្ស។ គេយកខូឡាជេនមាន់ មកធ្វើជាថ្នាំព្យាបាលជំងឺ ព្យាបាលឈឺសន្លាក់ ដូចជា ជំងឺរលាកសន្លាក់ និងការវះកាត់ ឈឺខ្នង ឈឺកញ្ចឹងក និងឈឺចាប់ដោយសាររងរបួស។
២- វាដំណើរការម៉េច?
នៅមិនទាន់មានការសិក្សាអាចបញ្ជាក់ពីដំណើរការខូឡាជេនក្នុងសាច់មាន់បាននៅឡើយទេ។ ដូចនេះគួរសួរទៅកាន់គ្រូពេទ្យ ឬពេទ្យឱសថបុរាណ ដើម្បីទទួលបានព័ត៌មានបន្ថែម។
ប៉ុន្តែគេដឹងថា ខូឡាជេនមាន់បង្កឲ្យរាងកាយផលិតសារធាតុ ទៅប្រឆាំងជាមួយការឈឺចាប់ និងហើម (ករណីរលាក) ប៉ុន្តែវាមិនទាន់មានការយល់ស្របថាត្រឹមត្រូវនៅឡើយទេ។ ខូឡាជេនរបស់មាន់ ក៏មានផ្ទុកសារធាតុគីមីដូចជា Chondroitin និង Glucosamine មានប្រសិទ្ធភាពជួយបង្កើនភាពរឹងមាំសម្រាប់ឆ្អឹងខ្ចី។
គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយខូឡាជេនសាច់មាន់ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ខូឡាជេនប្រភេទទី ២ គឺអាចមានសុវត្ថិភាពបើយកវាមកប្រើតាមមាត់ ក្នុងកម្រិត ២,៥ មិល្លីក្រាម/ថ្ងៃ សម្រាប់រយៈពេល ២៤ សប្ដាហ៍។
៥- គួរប្រុងប្រយ័ត្ន
– សម្រាប់ស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានច្បាស់លាស់អំពីការប្រើប្រាស់ ខូឡាជេនប្រភេទ ២ សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូននៅឡើយទេ។ ដូចនេះ មិនគួរប្រើអំឡុងពេលពពោះ ឬបំបៅកូនឡើយ។
– មានប្រតិកម្មជាមួយស៊ុត ឬសាច់មាន់៖ បើអ្នកមានប្រតិកម្មជាមួយសាច់មាន់ ឬស៊ុត មិនគួរប្រើ ខូឡាជេនប្រភេទ ២ នេះទេ។ ដោយសារប្រភេទខូឡាជេនទាំងអស់ អាចធ្វើឲ្យមានប្រតិកម្មបាន។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេពីផលរំខានរបស់ខូឡាជេនមានក្នុងសាច់មាន់។ ប៉ុន្តែខូឡាជេនប្រភេទផ្សេង ដូចជា Bovine Collagen និង Gelatin បណ្តាលឲ្យមានប្រតិកម្មកើតឡើង។ ដោយសារតែខូឡាជេនក្នុងសាច់មាន់មានផ្ទុកជាតិ Chondroitin និង Glucosamine ដូចនេះពេលប្រើច្រើនពេក អាចឃើញមានផលរំខានស្រដៀងគ្នាជាមួយផលរំខាន របស់សារធាតុ Chondroitin និង Glucosamine ដែរ។ ផលរំខានទាំងនោះមានដូចជា ចង្អោរ ចង់ក្អួត ក្តៅក្នុងទ្រូង រាក ទល់លាមក ងងុយគេង ប្រតិកម្មស្បែក និងឈឺក្បាលជាដើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ខូឡាជេនក្នុងសាច់មាន់ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើប្រាស់។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
ខូឡាជេនមានក្នុងសាច់មាន់ មានទម្រង់ដូចខាងក្រោម៖
– ជាប្រភេទម្សៅ
– ជាប្រភេទគ្រាប់ មានផ្ទុកគ្រឿងផ្សំដទៃទៀត។
Collagen គឺជាប្រូតេអ៊ីនមួយប្រភេទ បានមកពីឆ្អឹងខ្ចី ឆ្អឹង និងកោសិកាផ្សេងៗរបស់សត្វ និងមនុស្ស។ គេយកខូឡាជេនមាន់ មកធ្វើជាថ្នាំព្យាបាលជំងឺ ព្យាបាលឈឺសន្លាក់ ដូចជា ជំងឺរលាកសន្លាក់ និងការវះកាត់ ឈឺខ្នង ឈឺកញ្ចឹងក និងឈឺចាប់ដោយសាររងរបួស។
២- វាដំណើរការម៉េច?
នៅមិនទាន់មានការសិក្សាអាចបញ្ជាក់ពីដំណើរការខូឡាជេនក្នុងសាច់មាន់បាននៅឡើយទេ។ ដូចនេះគួរសួរទៅកាន់គ្រូពេទ្យ ឬពេទ្យឱសថបុរាណ ដើម្បីទទួលបានព័ត៌មានបន្ថែម។
ប៉ុន្តែគេដឹងថា ខូឡាជេនមាន់បង្កឲ្យរាងកាយផលិតសារធាតុ ទៅប្រឆាំងជាមួយការឈឺចាប់ និងហើម (ករណីរលាក) ប៉ុន្តែវាមិនទាន់មានការយល់ស្របថាត្រឹមត្រូវនៅឡើយទេ។ ខូឡាជេនរបស់មាន់ ក៏មានផ្ទុកសារធាតុគីមីដូចជា Chondroitin និង Glucosamine មានប្រសិទ្ធភាពជួយបង្កើនភាពរឹងមាំសម្រាប់ឆ្អឹងខ្ចី។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយខូឡាជេនសាច់មាន់ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ខូឡាជេនប្រភេទទី ២ គឺអាចមានសុវត្ថិភាពបើយកវាមកប្រើតាមមាត់ ក្នុងកម្រិត ២,៥ មិល្លីក្រាម/ថ្ងៃ សម្រាប់រយៈពេល ២៤ សប្ដាហ៍។
៥- គួរប្រុងប្រយ័ត្ន
– សម្រាប់ស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានច្បាស់លាស់អំពីការប្រើប្រាស់ ខូឡាជេនប្រភេទ ២ សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូននៅឡើយទេ។ ដូចនេះ មិនគួរប្រើអំឡុងពេលពពោះ ឬបំបៅកូនឡើយ។
– មានប្រតិកម្មជាមួយស៊ុត ឬសាច់មាន់៖ បើអ្នកមានប្រតិកម្មជាមួយសាច់មាន់ ឬស៊ុត មិនគួរប្រើ ខូឡាជេនប្រភេទ ២ នេះទេ។ ដោយសារប្រភេទខូឡាជេនទាំងអស់ អាចធ្វើឲ្យមានប្រតិកម្មបាន។
ស្វែងយល់ពីផលរំខាន
៦-មានផលរំខានអីខ្លះ?គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេពីផលរំខានរបស់ខូឡាជេនមានក្នុងសាច់មាន់។ ប៉ុន្តែខូឡាជេនប្រភេទផ្សេង ដូចជា Bovine Collagen និង Gelatin បណ្តាលឲ្យមានប្រតិកម្មកើតឡើង។ ដោយសារតែខូឡាជេនក្នុងសាច់មាន់មានផ្ទុកជាតិ Chondroitin និង Glucosamine ដូចនេះពេលប្រើច្រើនពេក អាចឃើញមានផលរំខានស្រដៀងគ្នាជាមួយផលរំខាន របស់សារធាតុ Chondroitin និង Glucosamine ដែរ។ ផលរំខានទាំងនោះមានដូចជា ចង្អោរ ចង់ក្អួត ក្តៅក្នុងទ្រូង រាក ទល់លាមក ងងុយគេង ប្រតិកម្មស្បែក និងឈឺក្បាលជាដើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?ខូឡាជេនក្នុងសាច់មាន់ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៨- កម្រិតប្រើធម្មតាម៉េចដែរ?

No comments