Header Ads

Chia seed (​គ្រាប់​ជីរ)

១- គ្រាប់ជីរជួយអីខ្លះដល់រាងកាយ?
គ្រាប់​ជីរ (Chia Seed) ត្រូវ​គេ​យក​មក​ធ្វើ​ថ្នាំ​បុរាណ​ព្យាបាល​ជំងឺ​យូរ​ណាស់​មក​ហើយ។ គ្រាប់​ធញ្ញ​ជាតិ​ប្រភេទ​នេះ ​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ិចស៊ិក ហើយ​ត្រូវ​ជន​ជាតិ Aztecs ដាំ​ដុះ។ បច្ចុប្បន្ន គ្រាប់​ជីរ ត្រូវ​គេ​ដាំ​នៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់​អាមេរិក​កណ្តាល និង​ភាគ​ខាង​ត្បូង។ គេ​ដាំ​យក​គ្រាប់ ព្រោះ​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា  ៣។
គេ​យក​គ្រាប់​ជីរ​ទៅ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។
– វាដំណើរការម៉េច?
មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ច្បាស់​ពី​ប្រសិទ្ធភាព​របស់​គ្រាប់​ជីរនៅ​ឡើយ។ ដូច្នេះ គួរ​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ថ្នាំ​បូរាណ មុន​ពេល​ប្រើ។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រឹម​ដឹង​ថា គ្រាប់​ជីរ​ សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ និង​ជាតិ​សរសៃ​ច្រើន។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា អាស៊ីដ​អូមេហ្គា ៣ និង​ជាតិ​កាក​សរសៃ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះ​ដូង។

កត្តាគួរប្រុងប្រយ័ត្ន

– មុនប្រើគួរដឹងអីខ្លះ?
មុន​យក​គ្រាប់​ជីរ​ធ្វើ​ជា​ថ្នាំ​ព្យាបាល ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​ពេទ្យ​ថ្នាំ​បុរាណ​ជា​មុន បើ​សិន៖៖
– កំពុង​ប្រើ​ថ្នាំ​អ្វី​ផ្សេងៗ រួម​ទាំង​ថ្នាំ​អ្នក​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា
– មាន​ប្រតិកម្ម​ជាមួយ​គ្រាប់​ជីរ ​ថ្នាំ​ពេទ្យ ឬ​ថ្នាំបុរាណ​ផ្សេងៗ
– កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​​បញ្ហា​សុខភាព​អ្វី​មួយ
– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​សត្វ
– កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​​ដោះ​កូន ព្រោះសារ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅ​ដោះ​កូន ត្រូវ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​របស់​ពេទ្យ ដើម្បី​សុវត្ថិភាព។
លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។
– មានសុវត្ថិភាពកម្រិតណា?
យើង​អាច​ញ៉ាំ​គ្រាប់​ជីរ ដោយ​មាន​សុវត្ថិភាព​រហូត​ដល់ ១២ សប្ដាហ៍​ឯ​ណោះ និង​អាច​លាប​លើ​ស្បែក​ដល់​ទៅ ៨ សប្ដាហ៍។ ប៉ុន្តែ មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​សុវត្ថិភាព ពេល​ប្រើ​កាន់​តែ​យូរ​នោះ​ឡើយ។
៥- គួរប្រុងប្រយ័ត្ន 
– សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​​ដោះ​កូន៖ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​បញ្ជាក់​ច្បាស់​ជុំវិញ​ការ​ប្រើ​គ្រាប់​ជីរ​ជា​ថ្នាំ​បុរាណ អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ។ ដូច្នេះ ដើម្បី​សុវត្ថិភាព ចៀស​វាង​ប្រើ​ប្រាស់។
– សម្រាប់​អ្នក​លើស​ជាតិ​ខ្លាញ់​ទ្រីគ្លីស៊ីរីត (ខ្លាញ់​អាក្រក់​ក្នុង​សរសៃ​ឈាម)៖ នៅ​ក្នុង​ឈាម មាន​ជាតិ​ខ្លាញ់​ជា​ច្រើន​ប្រភេទ ដូចជា កូលេស្ដេរ៉ុល (ខ្លាញ់​អាក្រក់​ក្នុង​សរសៃ​ឈាម​បេះដូង) និង​ទ្រីគ្លីស៊ីរីត។ អ្នក​ខ្លះ​មាន​ខ្លាញ់​ទ្រីគ្លីស៊ីរីត​ខ្ពស់​ខ្លាំង​នៅ​ក្នុង​ខ្លួន។ ញ៉ាំ​គ្រាប់​ជីរ​ប្រភេទ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ទាំង​នោះ​កើន​ឡើង​កាន់​តែ​ខ្ពស់។ បើ​មាន​បញ្ហា​លើស​ខ្លាញ់​ទ្រីគ្លីស៊ីរីត យើង​អាច​ប្រើ​គ្រាប់​ជីរ​មួយ​ប្រភេទ​មាន​ឈ្មោះ Salba។ គ្រាប់​ជីរ Salba មិន​ធ្វើ​ឲ្យ​ខ្លាញ់​ទ្រីគ្លីស៊ីរីត​កើន​ឡើង​ច្រើន​នោះ​ទេ។
– មាន​មហារីក​ក្រពេញ​ប្រូស្តាត៖ គ្រាប់​ជីរ​មាន​ផ្ទុក​អាស៊ីដ​អាល់ហ្វាលីណូលេនិក (Alpha-linolenic acid)។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា អាហារ​ដែល​មាន​អាស៊ីដ​អាល់ហ្វាលីណូលេនិក​ច្រើន អាច​បង្កើន​ហានិភ័យ​កើត​មហារីក​ក្រពេញ​ប្រូស្តាត។ បើ​កំពុង​មាន​មហារីក​ក្រពេញ​ប្រូស្តាត ឬ​មាន​ហានិភ័យ​អាច​កើត​ជំងឺ​នេះ មិន​គួរ​ញ៉ាំ​គ្រាប់​ជីរ​ច្រើន​ពេក​ទេ។

ស្វែងយល់ពីផលរំខាន

– មានផលរំខានអីខ្លះ?
បើ​មាន​ចម្ងល់​ជុំវិញ​ផល​រំខាន​របស់​គ្រាប់ជីរ សូម​សាក​សួរ​ពេទ្យ ឬ​ពេទ្យ​ថ្នាំ​បុរាណ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

– មានអន្តរកម្មជាមួយអីខ្លះ?
គ្រាប់​ជីរ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​យើង​កំពុង​ប្រើ ឬ​ជាមួយ​បញ្ហា​សុខភាព​របស់​យើង។ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​គ្រូពេទ្យ​ថ្នាំបុរាណ មុន​ប្រើ​ប្រាស់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ដែល​យើង​ផ្តល់​ឲ្យ​នេះ មិន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ឬ​ពេទ្យ​ថ្នាំ​បុរាណ មុន​ពេល​ប្រើ​ថ្នាំ​មួយ​នេះ។
– កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។
– អាចមានទម្រង់អីខ្លះ?
គ្រាប់​ជីរ មាន​ជា​ប្រភេទ​ដូច​ខាង​ក្រោម៖
– គ្រាប់​ជីរ​ស្រស់
– គ្រាប់​ថ្នាំ​ទន់​ចម្រាញ់​ពី​គ្រាប់​ជីរ។

No comments

Theme images by Nikada. Powered by Blogger.