Chive (ស្លឹកខ្ទឹម)
១- ស្លឹកខ្ទឹមគេប្រើដើម្បីព្យាបាលអ្វី?
ស្លឹកខ្ទឹមគឺជាប្រភេទជី (Herb) ដុះផុតពីដី ត្រូវគេប្រើជាឱសថ សម្រាប់ព្យាបាលបញ្ហាសត្វល្អិតក្នុងខ្លួន ហើយបើនៅក្នុងម្ហូបអាហារវិញ គឺគេដាក់ដើម្បីបង្កើនក្លិនឈ្ងុយឆ្ងាញ់។
២- ស្លឹកខ្ទឹមដំណើរការយ៉ាងម៉េច?
មិនមានការសិក្សារគ្រប់គ្រាន់ពីសកម្មភាពរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណដើម្បីទទួលបានព័ត៌មានបន្ថែម។
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួនឯង និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយស្លឹកខ្ទឹម ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ស្លឹកខ្ទឹម គឺមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើន ចំពោះកម្រិតប្រើក្នុងអាហារ។ វាក៏អាចមានសុវត្ថិភាពដូចគ្នា ចំពោះកម្រិតប្រើក្នុងឱសថ ទោះប្រើច្រើនជាងកម្រិតធម្មតាក៏ដោយ។
៥- គួរប្រុងប្រយ័ត្ន
– ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានពត៌មានច្បាស់លាស់អំពីការប្រើប្រាស់ ឱសថនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូននៅឡើយទេ។ ដូចនេះអ្នកគួរប្រើប្រាស់វា សម្រាប់ក្នុងការទទួលទានបានហើយ។
– វះកាត់៖ ត្រូវឈប់ប្រើស្លឹកខ្ទឹមយ៉ាងតិច ២សប្ដាហ៍ មុនពេលវះកាត់។
– កត្តាអាយុ៖ អាយុក្រោម ១៨ឆ្នាំ មិនគួរប្រើប្រាស់ស្លឹកខ្ទឹមជាឱសថព្យាបាលបញ្ហាសុខភាពនោះឡើយ ព្រោះមិនទាន់មានការសិក្សាពីកម្រិតសុវត្ថិភាព ឬមានប្រសិទ្ធភាពចំពោះកុមារនៅឡើយទេ។
ស្លឹកខ្ទឹម វាអាចបង្កជាបញ្ហា ដូចជា ឆ្អល់ពោះ រមាស់ស្បែក រលាកស្បែក ចុះសម្ពាធឈាម ងាយមានហូរឈាមជាដើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
រុក្ខជាតិនេះ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើប្រាស់។
ថ្នាំមួយចំនួនអាចមានអន្តរកម្មជាមួយស្លឹកខ្ទឹម មានដូចជា៖ថ្នាំអាស្ពីរីន និងថ្នាំប្រឆាំងកំណកឈាម ដូចជា Warfarin (Coumadin®) ឬ Heparin ថ្នាំប្រឆាំងប្លាកែត (Antiplatelet drugs) ដូចជាថ្នាំ Clopidogrel (Plavix®) និងថ្នាំបំបាត់ការឈឺចាប់ប្រឆាំងរលាកមិនមានស្តេរ៉ូអ៊ីត (NSAIDs) ដូចជា Ibuprofen (Motrin®,Advil®)។
ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំផ្សះ ថ្នាំមហារីក ថ្នាំប្រឆាំងការករោគផ្សិត ថ្នាំប្រឆាំងវីរុស ថ្នាំបញ្ចុះកូលេស្តេរ៉ូល និងថ្នាំដាស់អារម្មណ៍ផ្លូវភេទជាដើម។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
– សារធាតុរាវចម្រាញ់ចេញពីស្លឹកខ្ទឹម៖ ក្រឡុកដបថ្នាំមុនពេលប្រើ ហើយប្រើពី ២០-៣០ តំណក់ ៣ ដង/ថ្ងៃ ឬតាមការណែនាំគ្រូឱសថបុរាណ។
កម្រិតប្រើប្រាស់ស្លឹកខ្ទឹមជាឱសថចំពោះមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
– ទឹកស្លឹកខ្ទឹមចម្រាញ់ (Chive Liquid extract)។
ស្លឹកខ្ទឹមគឺជាប្រភេទជី (Herb) ដុះផុតពីដី ត្រូវគេប្រើជាឱសថ សម្រាប់ព្យាបាលបញ្ហាសត្វល្អិតក្នុងខ្លួន ហើយបើនៅក្នុងម្ហូបអាហារវិញ គឺគេដាក់ដើម្បីបង្កើនក្លិនឈ្ងុយឆ្ងាញ់។
២- ស្លឹកខ្ទឹមដំណើរការយ៉ាងម៉េច?
មិនមានការសិក្សារគ្រប់គ្រាន់ពីសកម្មភាពរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណដើម្បីទទួលបានព័ត៌មានបន្ថែម។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួនឯង និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយស្លឹកខ្ទឹម ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ស្លឹកខ្ទឹម គឺមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើន ចំពោះកម្រិតប្រើក្នុងអាហារ។ វាក៏អាចមានសុវត្ថិភាពដូចគ្នា ចំពោះកម្រិតប្រើក្នុងឱសថ ទោះប្រើច្រើនជាងកម្រិតធម្មតាក៏ដោយ។
៥- គួរប្រុងប្រយ័ត្ន
– ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានពត៌មានច្បាស់លាស់អំពីការប្រើប្រាស់ ឱសថនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូននៅឡើយទេ។ ដូចនេះអ្នកគួរប្រើប្រាស់វា សម្រាប់ក្នុងការទទួលទានបានហើយ។
– វះកាត់៖ ត្រូវឈប់ប្រើស្លឹកខ្ទឹមយ៉ាងតិច ២សប្ដាហ៍ មុនពេលវះកាត់។
– កត្តាអាយុ៖ អាយុក្រោម ១៨ឆ្នាំ មិនគួរប្រើប្រាស់ស្លឹកខ្ទឹមជាឱសថព្យាបាលបញ្ហាសុខភាពនោះឡើយ ព្រោះមិនទាន់មានការសិក្សាពីកម្រិតសុវត្ថិភាព ឬមានប្រសិទ្ធភាពចំពោះកុមារនៅឡើយទេ។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?ស្លឹកខ្ទឹម វាអាចបង្កជាបញ្ហា ដូចជា ឆ្អល់ពោះ រមាស់ស្បែក រលាកស្បែក ចុះសម្ពាធឈាម ងាយមានហូរឈាមជាដើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?រុក្ខជាតិនេះ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើប្រាស់។
ថ្នាំមួយចំនួនអាចមានអន្តរកម្មជាមួយស្លឹកខ្ទឹម មានដូចជា៖ថ្នាំអាស្ពីរីន និងថ្នាំប្រឆាំងកំណកឈាម ដូចជា Warfarin (Coumadin®) ឬ Heparin ថ្នាំប្រឆាំងប្លាកែត (Antiplatelet drugs) ដូចជាថ្នាំ Clopidogrel (Plavix®) និងថ្នាំបំបាត់ការឈឺចាប់ប្រឆាំងរលាកមិនមានស្តេរ៉ូអ៊ីត (NSAIDs) ដូចជា Ibuprofen (Motrin®,Advil®)។
ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំផ្សះ ថ្នាំមហារីក ថ្នាំប្រឆាំងការករោគផ្សិត ថ្នាំប្រឆាំងវីរុស ថ្នាំបញ្ចុះកូលេស្តេរ៉ូល និងថ្នាំដាស់អារម្មណ៍ផ្លូវភេទជាដើម។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៨- កម្រិតប្រើធម្មតាម៉េចដែរ?

No comments