Calcium (ជាតិកាល់ស្យូម)
១– តើគេប្រើកាល់ស្យូមដើម្បីអ្វី?
កាល់ស្យូមជាសារធាតុរ៉ែដែលមានសារៈសំខាន់សម្រាប់ឆ្អឹងនិងធ្មេញ។ បេះដូង សរសៃប្រសាទនិងប្រព័ន្ធកំណកឈាមក៏ត្រូវការកាល់ស្យូមដើម្បីដំណើរការផងដែរ។
កាល់ស្យូមត្រូវបានប្រើដើម្បី៖
· ព្យាបាលនិងការពារការថយចុះកម្រិតកាល់ស្យូម និងជំងឺឆ្អឹងដូចជាជំងឺពុកឆ្អឹង (osteoporosis) ជំងឺឆ្អឹងទន់ចំពោះកុមារ (rickets) និងជំងឺឆ្អឹងទន់ចំពោះមនុស្សធំ (osteomalacia)។
· បណ្ដុំរោគសញ្ញាមុនមករដូវ (PMS)
· រមួលក្រពើពេលមានផ្ទៃពោះ
· លើសសម្ពាធឈាមពេលមានផ្ទៃពោះ (បម្រុងក្រឡាភ្លើង)
· កត្តាប្រឈមទៅនឹងមហារីកពោះវៀន និងរន្ធគូទ
· ផលវិបាកក្រោយវេះកាត់តពោះវៀន លើសសម្ពាធឈាម លើសជាតិខ្លាញ់ ជំងឺ Lyme
· លើសជាតិផ្លុយអរ (fluoride) ចំពោះកូនក្មេង
· លើសជាតិសំណ (Lead)
កាល់ស្យូមកាបូណាតប្រើដើម្បីប្រឆាំងជាតិអាស៊ីដពេល «ក្រហាយទ្រូង»។ កាល់ស្យូមកាបូណាតនិងកាល់ស្យូមអាសេតាតប្រើដើម្បីបញ្ចុះកម្រិតផូស្វាតចំពោះអ្នកមានជំងឺតម្រងនោម។
២– ជាតិកាល់ស្យូមដំណើរការរបៀបណា?
មិនមានការសិក្សាស្រាវជ្រាវជាក់លាក់ណាបង្ហាញពីដំណើរការរបស់កាល់ស្យូមនោះទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យនូវព័ត៌មានបន្ថែម។ យ៉ាងណាមិញគេក៏ដឹងថា៖
· ក្នុងខ្លួនយើងកាល់ស្យូមសម្បូរច្រើននៅក្នុងឆ្អឹងនិងធ្មេញជាង ៩៩%។ កាល់ស្យូមក៏មាននៅក្នុងឈាម សាច់ដុំ និងជាលិការដទៃទៀត។ កាល់ស្យូមដែលផ្ទុកក្នុងឆ្អឹងត្រូវបានទុកជាសារធាតុបម្រុងដែលអាចបញ្ចេញទៅក្នុងខ្លួននៅពេលដែលត្រូវការ។ កំហាប់កាល់ស្យូមក្នុងខ្លួននឹងថយចុះពេលយើងកាន់តែចាស់ទៅព្រោះថាវាបានបញ្ចេញចោលពីក្នុងខ្លួនតាមញើស កោសិកាស្បែក និងលាមក។ លើសពីនេះទៅទៀត ស្រ្តីកាន់តែចាស់ការបឺតស្រូបនៃកាល់ស្យូមក៏កាន់ធ្លាក់ចុះដោយសារកម្រិតអ័រម៉ូនអេស្រ្តូសែនថយចុះ។ ការស្រូបនៃកាល់ស្យូមអាចប្រែប្រួនអាស្រ័យលើជាតិសាសន៍ ភេទ និងអាយុ។
· កាល់ស្យូមគឺជាតម្រូវការដ៏ចាំបាច់សម្រាប់ការបំបែក និងការសាងសង់ឆ្អឹង ដូច្នេះការទទួលទានកាល់ស្យូមបន្ថែមជំនួយដល់ការសាងសង់ឆ្អឹងឡើងវិញ និងរាំមាំ។
ពិគ្រោះជាមួយគ្រូពេទ្យឬឱសថការីបើសិន៖
· អ្នកមានផៃ្ទពោះឬបំបៅដោះកូន ព្រោះថាពេលដែលកំពុងមានកូន ឬបំបៅដោះកូនយើងគួរតែទទួលទានថ្នាំតាមវេជ្ជបញ្ជា។
· យើងកំពុងទទួលទានថ្នាំដទៃដែលរួមទាំងថ្នាំដែលយើងទិញបានដោយគ្មានវេជ្ជបញ្ជាផងដែរ។
· យើងមានប្រត្តិកម្មជាមួយសារធាតុកាល់ស្យូមឬថ្នាំផ្សេងៗ ឬរុក្ខជាតិផ្សេងៗ។
· យើងមានជំងឺផ្សេងៗ។
· យើងមានប្រត្តិកម្មជាមួយអាហារ ថ្នាំពណ៌ សារធាតុរក្សាអាហារឬសត្វផ្សេងៗ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់អាហារបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
២– កាល់ស្យូមពុលដែរឬទេ?
កាល់ស្យូមមិនពុលនោះទេចំពោះមនុស្សភាគច្រើនពេលលេបឬចាក់តាមសរសៃឈាមបានត្រឹមត្រូវ តែកាល់ស្យូមអាចពុលចំពោះមនុស្សធំ និងកូនក្មេងបើលេបច្រើនលើសកម្រិត។ដូច្នេះចៀសវាងការទទួលទានកាល់ស្យូមច្រើន។ វិទ្យាស្ថានឱសថសាស្រ្តបានកំណត់ពីកម្រិតក្នុងការញ៉ាំកាល់ស្យូមច្រើនបំផុត (UL) ផ្អែកតាមអាយុដូចជា៖ ១០០០មិល្លីក្រាមចំពោះអាយុពី ០ ទៅ ៦ខែ ១៥០០មិល្លីក្រាមចំពោះអាយុពី ៦ ទៅ ១២ខែ ២៥០០មិល្លីក្រាមចំពោះអាយុពី ១ ទៅ ៨ឆ្នាំ ៣០០០មិល្លីក្រាមចំពោះអាយុពី ៩ ទៅ ១៨ឆ្នាំ ២៥០០មិល្លីក្រាមចំពោះអាយុពី ១៩ ទៅ ៥០ឆ្នាំ ២០០០មិល្លីក្រាមចំពោះអាយុចាប់ពី ៥០ទៅ។ ការលេបកាន់តែច្រើននឹងធ្វើឲ្យមានផលរំខានកាន់តែខ្លាំង។
ការស្រាវជ្រាវថ្មីមួយបានសំណូមពរថាការទទួលទានលើសកម្រិតបានណែនាំ ១០០០ ទៅ ១៣០០មិល្លីក្រាមរាល់ថ្ងៃចំពោះមនុស្សធំអាចធ្វើឲ្យប្រឈមមុខទៅនឹងជំងឺគាំងបេះដូង។ ការស្រាវជ្រាវនេះពិតជាធ្វើឲ្យមានការព្រួយបារម្ភពិតមែន ប៉ុន្តែវាលឿនពេកហើយដែលប្រាកដថា កាល់ស្យូមពិតជាបណ្ដាលឲ្យគាំងបេះដូង។ សូមបន្តការញ៉ាំសារធាតុកាល់ស្យូមក្នុងកម្រិតដែលបានណែនាំ និងមិនត្រូវញ៉ាំលើសចំនួនកំណត់ទេ រហូតទាល់តែបានដឹងច្បាស់។
ត្រូវឲ្យប្រាកដថាកម្រិតកាល់ស្យូមសរុបដែល ញ៉ាំពីអាហារ និងអាហារបំប៉នមិនត្រូវឲ្យលើសពី ១០០០ ទៅ ១៣០០មិល្លីក្រាមនោះទេ។ ដើម្បីដឹងឲ្យច្បាស់ពីកម្រិតកាល់ស្យូមនៅក្នុងរបបអាហារគិត ៣០០មិល្លីក្រាមក្នុងមួយថ្ងៃក្នុងអាហារដែលមិនមែនជាទឹកដោះគោនិង ៣០០មិល្លីក្រាមក្នុងមួយពែងនៃទឹកដោះគោឬទឹកក្រូច។
បម្រុងប្រយ័ត្ន និងចំនុចហាមឃាត់ក្នុងករណីពិសេស
ស្រ្ដីមានផ្ទៃពោះនិងបំបៅដោះកូន៖ កាល់ស្យូមមានសុវត្ថិភាពបើលេបបានត្រឹមត្រូវតាមចំនួនដែលឲ្យប្រើអំឡុងពេលមានកូន និងបំបៅដោះកូន។ គ្មានព័ត៌មានគ្រប់គ្រាន់ណាបានលើកឡើងពីសុវត្ថិភាពក្នុងការចាក់កាល់ស្យូមតាមសរសៃឈាមចំពោះអ្នកមានផ្ទៃពោះ ឬបំបៅដោះកូននោះទេ។
កម្រិតអាស៊ីដទាបក្នុងក្រពះ (achlorhydria) ៖ មនុស្សដែលមានកម្រិតអាស៊ីដក្រពះ (Gastric acid)តិចការស្រូបកាល់ស្យូមក៏តិចបើផឹកវាពេលមិនទាន់ញ៉ាំអ្វី។ យ៉ាងណាមិញកម្រិតកាល់ស្យូមទាបក្នុងក្រពះមិនបានធ្វើឲ្យប៉ះពាល់ដល់ការបឺតស្រូបរបស់កាល់ស្យូមនោះដែរ បើយើងផឹកវាពេលញ៉ាំអាហារ។ សូមប្រាប់អ្នកដែលមានបញ្ហា achlorhydria ឲ្យទទួលទានកាល់ស្យូមជាមួយអាហារ។
កម្រិតផូស្វាតខ្ពស់ក្នុងឈាម (hyperphosphatemia) ឬទាបក្នុងឈាម (hypophosphatemia) ៖ កាល់ស្យូមនិងផូស្វាតត្រូវតែស្មើគ្នានៅក្នុងរាងកាយ។ ការទទួលទានកាល់ស្យូមច្រើនអាចធ្វើឲ្យបាត់បង់តុល្យភាពនេះ និងបង្ករគ្រោះថ្នាក់។ កុំទទួលទាននូវកាល់ស្យូមបន្ថែមបើគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
ក្រពេញទីរ៉ុអ៊ីតដំណើរការទាប (hypothyroidism) ៖ កាល់ស្យូមអាចជ្រៀតជ្រែកនូវការព្យាបាលដោយអ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីតបាន ដូចនេះផឹកកាល់ស្យូមនិងថ្នាំព្យាបាលក្រពេញទីរ៉ូអ៊ីតផ្សេងគ្នាយ៉ាងហោចណាស់ ៤ម៉ោង។
កាល់ស្យូមច្រើនក្នុងឈាម (នៅក្នុងជំងឺប៉ារ៉ាទីរ៉ូអ៉ីតនិង sacoidosis) ៖ មិនគួរផឹកកាល់ស្យូមនោះទេបើអ្នកមានជំងឺទាំងនេះ។
ខ្សោយមុខងារតម្រងនោម៖ អាហារបំប៉នកាល់ស្យូមអាចធ្វើឲ្យយើងប្រឈមមុខខ្ពស់ទៅនឹងការកើនឡើងកាល់ស្យូមក្នុងឈាមបើយើងមានមុខងារតំរងនោមខ្សោយ។!
កាល់ស្យូមអាចធ្វើឲ្យមានផលរំខានតិចតួចដូចជាភើឬឆ្អល់ពោះ តែក៏មិនកើតលើមនុស្សគ្រប់គ្នាដែរ។ មានផលរំខានមួយចំនួនដែលមិនបានលើកឡើង ដូច្នេះបើគ្នាយើងមានការបារម្ភទាក់ទងនឹងផលរំខានសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
កាល់ស្យូមអាចមានប្រត្តិកម្មជាមួយថ្នាំដែលយើងកំពុងលេបឬជំងឺដែលយើងកំពុងមាន។ ពិគ្រោះជាមួយគ្រូពេទ្យមុនប្រើប្រាស់វា។
ផលិតផលដែលអាចមានប្រតិកម្មជាមួយកាល់ស្យូមរួមមាន៖
· ថ្នាំផ្សះ Ceftriaxone
ចាក់ cetriaxone តាមសរសៃឈាមជាមួយកាល់ស្យូមអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតដោយវាបំផ្លាញសួតនិងតម្រងនោម។ មិនគួរចាក់កាល់ស្យូមលាយជាមួយ cetriaxone រយៈពេល ៤៨ម៉ោងនោះទេ។
· ថ្នាំផ្សះ
កាល់ស្យូមបន្ថយការជ្រៀបរបស់ថ្នាំផ្សះទៅក្នុងរាងកាយ។ ទទួលទានកាល់ស្យូមជាមួយថ្នាំផ្សះមួយចំនួនអាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំផ្សះ។ ដើម្បីកុំឲ្យមានរឿងបែបនេះគួរលេបកាល់ស្យូមមួយម៉ោងយ៉ាងតិចបន្ទាប់ពីផឹកថ្នាំផ្សះ។ ថ្នាំផ្សះដែលមានប្រត្តិកម្មជាមួយកាល់ស្យូមមាន ciprofloxacin (Cipro), enoxacin (Penetrex), norfloxacin (Chibroxin, Noroxin), sparfloxacin (Zagam), និង trovafloxacin (Trovan)។
· ថ្នាំផ្សះផ្សេងទៀត
កាល់ស្យូមអាចភ្ជាប់ទៅនឹងថ្នាំផ្សះមួយចំនួនហៅថា tetracyclines នៅក្នុងក្រពះដែលវាទៅបន្ថយការស្រូបនៃ tetracycline ។ ការទទួលទានកាល់ស្យូមជាមួយ tetracycline ធ្វើឲ្យបាត់បង់ប្រសិទ្ធភាពរបស់ tetracycline ។ ដូចនេះចៀសវាងកុំឲ្យមានរឿងនេះគួរផឹកកាល់ស្យូម ២ម៉ោងមុនឬ ៤ម៉ោងក្រោយផឹក tetracycline ។ Tetracycline មាន demeclocycline (Declomycin), minocycline (Minocin), និង tetracycline (Achromycin, និងផ្សេងៗ។
· Bisphosphonates
កាល់ស្យូមបន្ថយការស្រួប bisphosphate នៅក្នុងរាងកាយ ហើយការប្រើកាល់ស្យូមជាមួយ bisphosphate ធ្វើឲ្យថយចុះប្រសិទ្ធភាព bisphosphate។ ដើម្បីជៀសវាងប្រតិកម្មនេះប្រើ bisphosphates ៣០នាទីមុន ឬក្រោយប្រើកាល់ស្យូម។ Bisphosphonates រួមមាន alendronate (Fosamax), etidronate (Didronel), risedronate (Actonel), tiludronate (Skelid) និងផ្សេងៗទៀត។
· Calcipotriene
Calcipotriene (Dovonex) ជាថ្នាំដែលស្រដៀងទៅនឹងវីតាមីនD ដែលជួយរាងកាយឲ្យបឺតស្រូបកាល់ស្យូម។ ទទួលទានកាល់ស្យូមជាមួយ calcipotriene (Dovonex) ធ្វើឲ្យកាល់ស្យូមកើនឡើងក្នុងខ្លួន។
· Digoxin
កាល់ស្យូមអាចប៉ះពាល់ដល់បេះដូងរបស់យើង។ Digoxin (Lanoxin) ត្រូវបានប្រើជួយបេះដូងលោតកាន់តែលឿន។ ទទួលទានកាល់ស្យូមជាមួយ Digoxin (Lanoxin) ធ្វើឲ្យកើនប្រសិទ្ធភាពរបស់ Digoxin (Lanoxin) និងធ្វើឲ្យចង្វាក់បេះដូងលោតខុសធម្មតា។ បើយើងកំពុងលេប Digoxin (Lanoxin) សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុនពេលផឹកកាល់ស្យូម។
· Diltiazem
កាល់ស្យូមអាចប៉ះពាល់ដល់បេះដូង។ Diltiazem (Cardizem, Dilacor, Tiazac) ក៏អាចប៉ះពាល់ដល់បេះដូងផងដែរ។ ទទួលទានកាល់ស្យូមច្រើនលើសកម្រិតជាមួយ Diltiazem (Cardizem, Dilacor, Tiazac) ធ្វើឲ្យថយចុះប្រសិទ្ធភាពរបស់ Diltiazem (Cardizem, Dilacor, Tiazac)
· Levothyroxine
Levothyroxine ប្រើសម្រាប់ព្យាបាលមុខងារក្រពេញទីរ៉ូអ៊ីតចុះទាប។ កាល់ស្យូមធ្វើឲ្យថយចុះការស្រួប Levothyroxine នៅក្នុងរាងកាយ ហើយការប្រើថ្នាំជាតិកាល់ស្យូមជាមួយ Levothyroxine ធ្វើឲ្យថយប្រសិទ្ធភាពLevothyroxine។ ម៉ាកផលិតផលដែលមានផ្ទុកlevothyroxine រួមមាន Armour Thyroid, Eltroxin, Estre,Euthyrox, Levo-T, Levothroid, Levoxyl, Synthroid, Unithroidនិងផ្សេងៗទៀត។
· Sotalol
ផឹកកាល់ស្យូមជាមួយ Sotalol (Betapace) អាចធ្វើឲ្យការស្រូប Sotalol (Betapace) ចូលក្នុងរាងកាយទាប។ ផឹកកាល់ស្យូមជាមួយ Sotalol (Betapace) ធ្វើឲ្យធ្លាក់ចុះប្រសិទ្ធភាពរបស់ Sotalol (Betapace។ ដើម្បីជៀសវាងអន្តរកម្ម សូមផឹកកាល់ស្យូម ២ម៉ោងមុន ឬ៤ម៉ោងក្រោយ ផឹកថ្នាំ Sotalol (Betapace)។
· Verapamil
កាល់ស្យូមប៉ះពាល់ដល់បេះដូងយើង។ Verapamil (Calan, Covera, Isoptin, Verelan) ក៏ប៉ះពាល់ដល់បេះដូងផងដែរ។ កុំផឹកកាល់ស្យូមច្រើនបើអ្នកកំពុងលេប Verapamil (Calan, Covera, Isoptin, Verelan)
· ថ្នាំបញ្ចុះទឹកនោម
ថ្នាំ បញ្ចុះទឹកនោម ខ្លះបង្កើនចំនួនកាល់ស្យូមក្នុងខ្លួន។ ទទួលទានកាល់ស្យូមច្រើនជាមួយថ្នាំបញ្ចុះទឹកនោម ធ្វើឲ្យកាល់ស្យូមកើនឡើងក្នុងខ្លួនដែលអាចធ្វើឲ្យមានផលរំខានធ្ងន់ធ្ងរដូចមានបញ្ហាតម្រងនោម។ ថ្នាំបញ្ចុះទឹកនោម មាន chlorothiazide (Diuril), hydrochlorothiazide (HydroDIURIL, Esidrix), indapamide (Lozol), metolazone (Zaroxolyn), និង chlorthalidone (Hygroton) ។
· អេស្រ្តូសែន
អេស្រ្តូសែនជួយស្រូបកាល់ស្យូមទៅក្នុងរាងកាយ។ ទទួលទានថ្នាំគ្រាប់អេស្ត្រូសែនជាមួយកាល់ស្យូមច្រើនធ្វើឲ្យកើនឡើងកាល់ស្យូមនៅក្នុងខ្លួន។
ថ្នាំគ្រាប់អេស្រ្តូសែនមាន conjugated equine estrogens (Premarin), ethinyl estradiol, estradiol, និងផ្សេងៗ។
· Calcium channel blockers
ថ្នាំព្យាបាលការលើសសម្ពាធឈាមប៉ះពាល់ដល់កាល់ស្យូមក្នុងខ្លួនដែលជាពពួក calcium channel blockers។ ការចាក់កាល់ស្យូមធ្វើឲ្យថយចុះប្រសិទ្ធភាព របស់ថ្នាំព្យាបាលការលើសសម្ពាធឈាម។ ថ្នាំលើសសម្ពាធឈាមមាន nifedipine (Adalat, Procardia), verapamil (Calan, Isoptin, Verelan), diltiazem (Cardizem), isradipine (DynaCirc), felodipine (Plendil), amlodipine (Norvasc), និងផ្សេងៗ។
១– គួរប្រើប្រាស់កាល់ស្យូមក្នុងបរិមាណដូចម្តេច?
កម្រិតថ្នាំខាងក្រោមគឺបានសិក្សាស្រាវជ្រាវ៖
ទទួលទានតាមមាត់ ៖
· សម្រាប់ការពារកម្រិតកាល់ស្យូមទាប៖ លាប(Typically)ធាតុកាល់ស្យូម ១ក្រាមរាល់ថ្ងៃជាប្រចាំ។
· សម្រាប់ការឆ្អល់ចុងដង្ហើម(Heartburn)៖ កាល់ស្យូមកាបូណាតគឺជាអ្នកប្រឆាំងអាស៊ីដ ធម្មតាប្រើ ០,៥ ទៅ ១,៥ក្រាមពេលត្រូវការ។
· ដើម្បីកាត់បន្ថយផូស្វាតចំពោះមនុស្សធំដែលមានជំងឺខ្សោយសម្រងនោមរ៉ាំរ៉ៃ៖ កម្រិតកាល់ស្យូមអាសេតាតដែលត្រូវប្រើគឺ ១,៣៣៤ក្រាម (ធាតុកាល់ស្យូម ៣៣៨មិល្លីក្រាម) ពេលហូបអាហារ ដំឡើងដល់ ២ ទៅ ២,៦៧ក្រាម (ធាតុកាល់ស្យូម ៥០០ ទៅ ៦៨០មិល្លីក្រាម) ពេលហូបអាហារបើចាំបាច់។
· ដើម្បីការពារជំងឺខ្សោយឆ្អឹង (osteoporosis) ៖ ធាតុកាល់ស្យូម ១ ទៅ ១,៦ក្រាមរាល់ថ្ងៃពីអាហារនិងអាហារបំប៉ន។ ការណែនាំពីការព្យាបាលជំងឺពុកឆ្អឹងរបស់អាមេរិកខាងជើងថ្មីៗបានណែនាំឲ្យប្រើកាល់ស្យូម ១២០០មិល្លីក្រាមរាល់ថ្ងៃ។
· សម្រាប់ការពារការពុកឆ្អឹងចំពោះស្រ្តីដែលជិតអស់រដូវអាយុច្រើនជាង ៤០ឆ្នាំ៖ ប្រើ ១ក្រាម។
· សម្រាប់ស្ត្រីមានផ្ទៃពោះដែលទទួលទានកាល់ស្យូមទាប៖ កម្រិតដង់ស៊ីតេរបស់ទារកក្នុងផ្ទៃត្រូវដំឡើងចាប់ពី ៣០០ ទៅ ១៣០០មិល្លីក្រាមក្នុងមួយថ្ងៃនៅថ្ងៃចាប់ផ្ដើមនៃអាយុគភ៌សប្ដាហ៍ទី ២០ ទៅ ២២។
· សម្រាប់ស្រ្តីមានបណ្ដុំរោគសញ្ញាមុនមករដូវ (PMS) ៖ កាល់ស្យូមដែលមានទម្រង់ជាកាល់ស្យូមកាបូណាត ១ ទៅ ១,២ក្រាមមួយថ្ងៃ។
· សម្រាប់កាត់បន្ថយកម្រិតអ័រម៉ូនទីរ៉ូអ៊ីតក្នុងអ្នកមានជំងឺខ្សោយតម្រងនោមរ៉ាំរៃ៖ កាល់ស្យូមកាបូណាត ២ ទៅ ២១ក្រាម។
· ការពារពុកឆ្អឹងចំពោះអ្នកប្រើថ្នាំមានសារធាតុខ្លាញ់ (costicosteroid) ៖ ចែកកម្រិតដែលប្រើជាប្រចាំនៃធាតុកាល់ស្យូម ១ក្រាមរាល់ថ្ងៃ។
· សម្រាប់លើសសម្ពាធឈាម៖ កាល់ស្យូម ១ ទៅ ១,៥ក្រាមរាល់ថ្ងៃ។
· សម្រាប់ការពារលើសសម្ពាធឈាមពេលមានផ្ទៃពោះ (បម្រុងក្រឡាភ្លើង) ៖ កាល់ស្យូមដែលក្រោមទម្រង់ជាកាល់ស្យូមកាបូណាត ១ ទៅ ២ក្រាមរាល់ថ្ងៃ។
· សម្រាប់ការពារមហារីកពោះវៀនធំ និងរន្ធគូទនិងដុំដែលកើតឡើងវិញនៅនឹងពោះវៀននិងរន្ធគូទ (adenomas) ៖ កាល់ស្យូម ១២០០ ទៅ ១៦០០មិល្លីក្រាមក្នុងមួយថ្ងៃ។
· សម្រាប់លើសជាតិខ្លាញ់៖ ផឹក ១២០០មិល្លីក្រាមរាល់ថ្ងៃលាយឬមិនលាយជាមួយវីតាមីន D ៤០០ខ្នាតអន្តរជាតិ (IU) ជាមួយអាហារដែលមានជាតិខ្លាញ់ទាបឬរបបអាហារដែលកម្រិតចំនួនកាល់ឡូរី (Calorie-restricted diet) ។
· សម្រាប់ការពារការពុលជាតិភ្លុយអរចំពោះក្មេង៖ កាល់ស្យូម ១២៥មិល្លីក្រាមពីរដងរាល់ថ្ងៃលាយជាមួយអាស៊ីដអាស្កូប៊ិចនិងវីតាមីន D។
· សម្រាប់សម្រកទម្ងន់ បង្កើនការញ៉ាំជាតិកាល់ស្យូមពីផលិតផលផ្សេងៗជាប្រចាំចំនួន៥០០ ទៅ ២៤០០មិល្លីក្រាមក្នុងមួយថ្ងៃលាយជាមួយអាហារមានកាល់ឡូរីតិច។
កាល់ស្យូមកាបូណាតនិងកាល់ស្យូមស៊ីត្រាត គឺជាទម្រង់ទូទៅពីររបស់កាល់ស្យូមដែលប្រើញឹកញាប់។
អាហារបំប៉នកាល់ស្យូមជាទូទៅគេចែកជាពីរកម្រិតដើម្បីបង្កើននូវការបឺតស្រូប។ វាល្អក្នុងការលេបកាល់ស្យូមជាមួយអាហារនៅកម្រិត ៥០០មិល្លីក្រាមឬតិចជាងនេះ។
វិទ្យាស្ថានវេជ្ជសាស្រ្តបានផ្សាយពីការណែនាំទាក់ទងនឹងរបបអាហារប្រចាំថ្ងៃ (RDA) របស់កាល់ស្យូមដែលជាការប៉ាន់ប្រមាណនូវការញ៉ាំដែលចាំបាច់ដើម្បីឲ្យគ្រប់ចំនួនដែលត្រូវការ។ ការណែនាំទាក់ទងនឹងរបបអាហារប្រចាំថ្ងៃ (RDA) ប្រែប្រួលទៅអាយុដូចជា៖
+៧០០មិល្លីក្រាមចំពោះអាយុ ១ ទៅ ៣ឆ្នាំ
+១០០០មិល្លីក្រាមចំពោះអាយុ ៤ ទៅ ៨ឆ្នាំ
+១៣០០មិល្លីក្រាមចំពោះអាយុ ៩ ទៅ ១៨ឆ្នាំ
+១០០០មិល្លីក្រាមចំពោះអាយុ ១៩ ទៅ ៥០ឆ្នាំ
+១០០០មិល្លីក្រាមចំពោះបុរសអាយុ ៥១ ទៅ ៧០ឆ្នាំ
+១២០០មិល្លីក្រាមចំពោះស្រ្តីអាយុ ៥១ ទៅ ៧០ឆ្នាំ
+១២០០មិល្លីក្រាមចំពោះអាយុចាប់ពី ៧០ឆ្នាំ
+១៣០០មិល្លីក្រាមចំពោះស្ត្រីមានផ្ទៃពោះឬបំបៅដោះកូន (អាយុក្រោម ១៩ឆ្នាំ)
+១០០០មិល្លីក្រាមចំពោះស្ត្រីមានផ្ទៃពោះឬបំបៅដោះកូន( អាយុ ១៩ ទៅ ៥០ឆ្នាំ)។
វិទ្យាស្ថានវេជ្ជសាស្រ្តក៏បានកំណត់ផងដែរទៅលើកម្រិតនៃការទទួលទានដែលអាចទទួលយកបានខ្ពស់បំផុត (UL) សម្រាប់កាល់ស្យូមដែលអាស្រ័យតាមអាយុដូចជា៖
+១០០០មិល្លីក្រាមចំពោះអាយុ ០ ទៅ ៦ខែ
+១៥០០មិល្លីក្រាមចំពោះអាយុ ៦ ទៅ ១២ឆ្នាំ
+២៥០០មិល្លីក្រាមចំពោះអាយុ ១ ទៅ ៣ឆ្នាំ
+៣០០០មិល្លីក្រាមចំពោះអាយុ ៩ ទៅ ១៨ឆ្នាំ
+២៥០០មិល្លីក្រាមចំពោះអាយុ ១៩ ទៅ ៥០ឆ្នាំ
+២០០០មិល្លីក្រាមអាយុចាប់ពី ៥០ឆ្នាំទៅ។
កម្រិតដែលលើសពីនេះគួរតែចៀសវាង។
ការប្រើលើសកម្រិតដែលបានណែនាំឲ្យប្រើប្រាស់ជាប្រចាំគឺ ១០០០ ទៅ ១៣០០មិល្លីក្រាមក្នុងមួយថ្ងៃចំពោះមនុស្សធំអាចធ្វើឲ្យប្រឈមមុខទៅនឹងជំងឺគាំងបេះដូង។ រហូតដល់ពេលនេះគេដឹងថាការប្រើប្រាប់កាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការគឺល្អ។ ត្រូវដឹងឲ្យច្បាស់ពីរបបញ៉ាំនៃសារធាតុកាល់ស្យូមរបស់អ្នកទាំងពីអាហារនិងអាហារបំប៉ននិងព្យាយាមកុំឲ្យលើស ១០០០ ទៅ ១៣០០មិល្លីក្រាមក្នុងមួយថ្ងៃ។ ដើម្បីដឹងឲ្យប្រាកដពីការញ៉ាំកាល់ស្យូមត្រូវគិត ៣០០មិល្លីក្រាមពីអាហារដែលគ្មានទឹកដោះគោនិង ៣០០មិល្លីក្រាមក្នុងមួយពែងពីទឹកដោះគោឬទឹកក្រូចក្រដាស។
កម្រិតកាល់ស្យូមប្រែប្រួលទៅតាមអ្នកជំងឺគ្រប់រូប។ កម្រិតដែលប្រើគឺអាស្រ័យតាមអាយុ សុខភាពនិងកត្តាផ្សេងៗ។ អាហារបំប៉នទាំងអស់មិនប្រាកដថាមានសុវត្ថិភាពនោះទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
២– តើទម្រង់កាល់ស្យូមបែបណា?
កាល់ស្យូមអាចមានទម្រង់ដូចខាងក្រោម៖
· ថ្នាំខេបស៊ុល កាល់ស្យូម ៦០០មិល្លីក្រាម
· កាល់ស្យូមជាទឹក (Liquid Calcium)
កាល់ស្យូមជាសារធាតុរ៉ែដែលមានសារៈសំខាន់សម្រាប់ឆ្អឹងនិងធ្មេញ។ បេះដូង សរសៃប្រសាទនិងប្រព័ន្ធកំណកឈាមក៏ត្រូវការកាល់ស្យូមដើម្បីដំណើរការផងដែរ។
កាល់ស្យូមត្រូវបានប្រើដើម្បី៖
· ព្យាបាលនិងការពារការថយចុះកម្រិតកាល់ស្យូម និងជំងឺឆ្អឹងដូចជាជំងឺពុកឆ្អឹង (osteoporosis) ជំងឺឆ្អឹងទន់ចំពោះកុមារ (rickets) និងជំងឺឆ្អឹងទន់ចំពោះមនុស្សធំ (osteomalacia)។
· បណ្ដុំរោគសញ្ញាមុនមករដូវ (PMS)
· រមួលក្រពើពេលមានផ្ទៃពោះ
· លើសសម្ពាធឈាមពេលមានផ្ទៃពោះ (បម្រុងក្រឡាភ្លើង)
· កត្តាប្រឈមទៅនឹងមហារីកពោះវៀន និងរន្ធគូទ
· ផលវិបាកក្រោយវេះកាត់តពោះវៀន លើសសម្ពាធឈាម លើសជាតិខ្លាញ់ ជំងឺ Lyme
· លើសជាតិផ្លុយអរ (fluoride) ចំពោះកូនក្មេង
· លើសជាតិសំណ (Lead)
កាល់ស្យូមកាបូណាតប្រើដើម្បីប្រឆាំងជាតិអាស៊ីដពេល «ក្រហាយទ្រូង»។ កាល់ស្យូមកាបូណាតនិងកាល់ស្យូមអាសេតាតប្រើដើម្បីបញ្ចុះកម្រិតផូស្វាតចំពោះអ្នកមានជំងឺតម្រងនោម។
២– ជាតិកាល់ស្យូមដំណើរការរបៀបណា?
មិនមានការសិក្សាស្រាវជ្រាវជាក់លាក់ណាបង្ហាញពីដំណើរការរបស់កាល់ស្យូមនោះទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យនូវព័ត៌មានបន្ថែម។ យ៉ាងណាមិញគេក៏ដឹងថា៖
· ក្នុងខ្លួនយើងកាល់ស្យូមសម្បូរច្រើននៅក្នុងឆ្អឹងនិងធ្មេញជាង ៩៩%។ កាល់ស្យូមក៏មាននៅក្នុងឈាម សាច់ដុំ និងជាលិការដទៃទៀត។ កាល់ស្យូមដែលផ្ទុកក្នុងឆ្អឹងត្រូវបានទុកជាសារធាតុបម្រុងដែលអាចបញ្ចេញទៅក្នុងខ្លួននៅពេលដែលត្រូវការ។ កំហាប់កាល់ស្យូមក្នុងខ្លួននឹងថយចុះពេលយើងកាន់តែចាស់ទៅព្រោះថាវាបានបញ្ចេញចោលពីក្នុងខ្លួនតាមញើស កោសិកាស្បែក និងលាមក។ លើសពីនេះទៅទៀត ស្រ្តីកាន់តែចាស់ការបឺតស្រូបនៃកាល់ស្យូមក៏កាន់ធ្លាក់ចុះដោយសារកម្រិតអ័រម៉ូនអេស្រ្តូសែនថយចុះ។ ការស្រូបនៃកាល់ស្យូមអាចប្រែប្រួនអាស្រ័យលើជាតិសាសន៍ ភេទ និងអាយុ។
· កាល់ស្យូមគឺជាតម្រូវការដ៏ចាំបាច់សម្រាប់ការបំបែក និងការសាងសង់ឆ្អឹង ដូច្នេះការទទួលទានកាល់ស្យូមបន្ថែមជំនួយដល់ការសាងសង់ឆ្អឹងឡើងវិញ និងរាំមាំ។
ការប្រុងប្រយ័ត្ន និងចំណុចហាមឃាត់
១– គួរយល់ដឹងអ្វីខ្លះមុនប្រើប្រាស់កាល់ស្យូមពិគ្រោះជាមួយគ្រូពេទ្យឬឱសថការីបើសិន៖
· អ្នកមានផៃ្ទពោះឬបំបៅដោះកូន ព្រោះថាពេលដែលកំពុងមានកូន ឬបំបៅដោះកូនយើងគួរតែទទួលទានថ្នាំតាមវេជ្ជបញ្ជា។
· យើងកំពុងទទួលទានថ្នាំដទៃដែលរួមទាំងថ្នាំដែលយើងទិញបានដោយគ្មានវេជ្ជបញ្ជាផងដែរ។
· យើងមានប្រត្តិកម្មជាមួយសារធាតុកាល់ស្យូមឬថ្នាំផ្សេងៗ ឬរុក្ខជាតិផ្សេងៗ។
· យើងមានជំងឺផ្សេងៗ។
· យើងមានប្រត្តិកម្មជាមួយអាហារ ថ្នាំពណ៌ សារធាតុរក្សាអាហារឬសត្វផ្សេងៗ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់អាហារបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
២– កាល់ស្យូមពុលដែរឬទេ?
កាល់ស្យូមមិនពុលនោះទេចំពោះមនុស្សភាគច្រើនពេលលេបឬចាក់តាមសរសៃឈាមបានត្រឹមត្រូវ តែកាល់ស្យូមអាចពុលចំពោះមនុស្សធំ និងកូនក្មេងបើលេបច្រើនលើសកម្រិត។ដូច្នេះចៀសវាងការទទួលទានកាល់ស្យូមច្រើន។ វិទ្យាស្ថានឱសថសាស្រ្តបានកំណត់ពីកម្រិតក្នុងការញ៉ាំកាល់ស្យូមច្រើនបំផុត (UL) ផ្អែកតាមអាយុដូចជា៖ ១០០០មិល្លីក្រាមចំពោះអាយុពី ០ ទៅ ៦ខែ ១៥០០មិល្លីក្រាមចំពោះអាយុពី ៦ ទៅ ១២ខែ ២៥០០មិល្លីក្រាមចំពោះអាយុពី ១ ទៅ ៨ឆ្នាំ ៣០០០មិល្លីក្រាមចំពោះអាយុពី ៩ ទៅ ១៨ឆ្នាំ ២៥០០មិល្លីក្រាមចំពោះអាយុពី ១៩ ទៅ ៥០ឆ្នាំ ២០០០មិល្លីក្រាមចំពោះអាយុចាប់ពី ៥០ទៅ។ ការលេបកាន់តែច្រើននឹងធ្វើឲ្យមានផលរំខានកាន់តែខ្លាំង។
ការស្រាវជ្រាវថ្មីមួយបានសំណូមពរថាការទទួលទានលើសកម្រិតបានណែនាំ ១០០០ ទៅ ១៣០០មិល្លីក្រាមរាល់ថ្ងៃចំពោះមនុស្សធំអាចធ្វើឲ្យប្រឈមមុខទៅនឹងជំងឺគាំងបេះដូង។ ការស្រាវជ្រាវនេះពិតជាធ្វើឲ្យមានការព្រួយបារម្ភពិតមែន ប៉ុន្តែវាលឿនពេកហើយដែលប្រាកដថា កាល់ស្យូមពិតជាបណ្ដាលឲ្យគាំងបេះដូង។ សូមបន្តការញ៉ាំសារធាតុកាល់ស្យូមក្នុងកម្រិតដែលបានណែនាំ និងមិនត្រូវញ៉ាំលើសចំនួនកំណត់ទេ រហូតទាល់តែបានដឹងច្បាស់។
ត្រូវឲ្យប្រាកដថាកម្រិតកាល់ស្យូមសរុបដែល ញ៉ាំពីអាហារ និងអាហារបំប៉នមិនត្រូវឲ្យលើសពី ១០០០ ទៅ ១៣០០មិល្លីក្រាមនោះទេ។ ដើម្បីដឹងឲ្យច្បាស់ពីកម្រិតកាល់ស្យូមនៅក្នុងរបបអាហារគិត ៣០០មិល្លីក្រាមក្នុងមួយថ្ងៃក្នុងអាហារដែលមិនមែនជាទឹកដោះគោនិង ៣០០មិល្លីក្រាមក្នុងមួយពែងនៃទឹកដោះគោឬទឹកក្រូច។
បម្រុងប្រយ័ត្ន និងចំនុចហាមឃាត់ក្នុងករណីពិសេស
ស្រ្ដីមានផ្ទៃពោះនិងបំបៅដោះកូន៖ កាល់ស្យូមមានសុវត្ថិភាពបើលេបបានត្រឹមត្រូវតាមចំនួនដែលឲ្យប្រើអំឡុងពេលមានកូន និងបំបៅដោះកូន។ គ្មានព័ត៌មានគ្រប់គ្រាន់ណាបានលើកឡើងពីសុវត្ថិភាពក្នុងការចាក់កាល់ស្យូមតាមសរសៃឈាមចំពោះអ្នកមានផ្ទៃពោះ ឬបំបៅដោះកូននោះទេ។
កម្រិតអាស៊ីដទាបក្នុងក្រពះ (achlorhydria) ៖ មនុស្សដែលមានកម្រិតអាស៊ីដក្រពះ (Gastric acid)តិចការស្រូបកាល់ស្យូមក៏តិចបើផឹកវាពេលមិនទាន់ញ៉ាំអ្វី។ យ៉ាងណាមិញកម្រិតកាល់ស្យូមទាបក្នុងក្រពះមិនបានធ្វើឲ្យប៉ះពាល់ដល់ការបឺតស្រូបរបស់កាល់ស្យូមនោះដែរ បើយើងផឹកវាពេលញ៉ាំអាហារ។ សូមប្រាប់អ្នកដែលមានបញ្ហា achlorhydria ឲ្យទទួលទានកាល់ស្យូមជាមួយអាហារ។
កម្រិតផូស្វាតខ្ពស់ក្នុងឈាម (hyperphosphatemia) ឬទាបក្នុងឈាម (hypophosphatemia) ៖ កាល់ស្យូមនិងផូស្វាតត្រូវតែស្មើគ្នានៅក្នុងរាងកាយ។ ការទទួលទានកាល់ស្យូមច្រើនអាចធ្វើឲ្យបាត់បង់តុល្យភាពនេះ និងបង្ករគ្រោះថ្នាក់។ កុំទទួលទាននូវកាល់ស្យូមបន្ថែមបើគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
ក្រពេញទីរ៉ុអ៊ីតដំណើរការទាប (hypothyroidism) ៖ កាល់ស្យូមអាចជ្រៀតជ្រែកនូវការព្យាបាលដោយអ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីតបាន ដូចនេះផឹកកាល់ស្យូមនិងថ្នាំព្យាបាលក្រពេញទីរ៉ូអ៊ីតផ្សេងគ្នាយ៉ាងហោចណាស់ ៤ម៉ោង។
កាល់ស្យូមច្រើនក្នុងឈាម (នៅក្នុងជំងឺប៉ារ៉ាទីរ៉ូអ៉ីតនិង sacoidosis) ៖ មិនគួរផឹកកាល់ស្យូមនោះទេបើអ្នកមានជំងឺទាំងនេះ។
ខ្សោយមុខងារតម្រងនោម៖ អាហារបំប៉នកាល់ស្យូមអាចធ្វើឲ្យយើងប្រឈមមុខខ្ពស់ទៅនឹងការកើនឡើងកាល់ស្យូមក្នុងឈាមបើយើងមានមុខងារតំរងនោមខ្សោយ។!
ផលប៉ះពាល់
១– ផលរំខានអ្វីខ្លះរបស់កាល់ស្យូមដែលអាចមាន?កាល់ស្យូមអាចធ្វើឲ្យមានផលរំខានតិចតួចដូចជាភើឬឆ្អល់ពោះ តែក៏មិនកើតលើមនុស្សគ្រប់គ្នាដែរ។ មានផលរំខានមួយចំនួនដែលមិនបានលើកឡើង ដូច្នេះបើគ្នាយើងមានការបារម្ភទាក់ទងនឹងផលរំខានសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
អន្តរកម្ម
១– កាល់ស្យូមអាចមានប្រតិកម្មជាមួយអ្វីខ្លះ?កាល់ស្យូមអាចមានប្រត្តិកម្មជាមួយថ្នាំដែលយើងកំពុងលេបឬជំងឺដែលយើងកំពុងមាន។ ពិគ្រោះជាមួយគ្រូពេទ្យមុនប្រើប្រាស់វា។
ផលិតផលដែលអាចមានប្រតិកម្មជាមួយកាល់ស្យូមរួមមាន៖
· ថ្នាំផ្សះ Ceftriaxone
ចាក់ cetriaxone តាមសរសៃឈាមជាមួយកាល់ស្យូមអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតដោយវាបំផ្លាញសួតនិងតម្រងនោម។ មិនគួរចាក់កាល់ស្យូមលាយជាមួយ cetriaxone រយៈពេល ៤៨ម៉ោងនោះទេ។
· ថ្នាំផ្សះ
កាល់ស្យូមបន្ថយការជ្រៀបរបស់ថ្នាំផ្សះទៅក្នុងរាងកាយ។ ទទួលទានកាល់ស្យូមជាមួយថ្នាំផ្សះមួយចំនួនអាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំផ្សះ។ ដើម្បីកុំឲ្យមានរឿងបែបនេះគួរលេបកាល់ស្យូមមួយម៉ោងយ៉ាងតិចបន្ទាប់ពីផឹកថ្នាំផ្សះ។ ថ្នាំផ្សះដែលមានប្រត្តិកម្មជាមួយកាល់ស្យូមមាន ciprofloxacin (Cipro), enoxacin (Penetrex), norfloxacin (Chibroxin, Noroxin), sparfloxacin (Zagam), និង trovafloxacin (Trovan)។
· ថ្នាំផ្សះផ្សេងទៀត
កាល់ស្យូមអាចភ្ជាប់ទៅនឹងថ្នាំផ្សះមួយចំនួនហៅថា tetracyclines នៅក្នុងក្រពះដែលវាទៅបន្ថយការស្រូបនៃ tetracycline ។ ការទទួលទានកាល់ស្យូមជាមួយ tetracycline ធ្វើឲ្យបាត់បង់ប្រសិទ្ធភាពរបស់ tetracycline ។ ដូចនេះចៀសវាងកុំឲ្យមានរឿងនេះគួរផឹកកាល់ស្យូម ២ម៉ោងមុនឬ ៤ម៉ោងក្រោយផឹក tetracycline ។ Tetracycline មាន demeclocycline (Declomycin), minocycline (Minocin), និង tetracycline (Achromycin, និងផ្សេងៗ។
· Bisphosphonates
កាល់ស្យូមបន្ថយការស្រួប bisphosphate នៅក្នុងរាងកាយ ហើយការប្រើកាល់ស្យូមជាមួយ bisphosphate ធ្វើឲ្យថយចុះប្រសិទ្ធភាព bisphosphate។ ដើម្បីជៀសវាងប្រតិកម្មនេះប្រើ bisphosphates ៣០នាទីមុន ឬក្រោយប្រើកាល់ស្យូម។ Bisphosphonates រួមមាន alendronate (Fosamax), etidronate (Didronel), risedronate (Actonel), tiludronate (Skelid) និងផ្សេងៗទៀត។
· Calcipotriene
Calcipotriene (Dovonex) ជាថ្នាំដែលស្រដៀងទៅនឹងវីតាមីនD ដែលជួយរាងកាយឲ្យបឺតស្រូបកាល់ស្យូម។ ទទួលទានកាល់ស្យូមជាមួយ calcipotriene (Dovonex) ធ្វើឲ្យកាល់ស្យូមកើនឡើងក្នុងខ្លួន។
· Digoxin
កាល់ស្យូមអាចប៉ះពាល់ដល់បេះដូងរបស់យើង។ Digoxin (Lanoxin) ត្រូវបានប្រើជួយបេះដូងលោតកាន់តែលឿន។ ទទួលទានកាល់ស្យូមជាមួយ Digoxin (Lanoxin) ធ្វើឲ្យកើនប្រសិទ្ធភាពរបស់ Digoxin (Lanoxin) និងធ្វើឲ្យចង្វាក់បេះដូងលោតខុសធម្មតា។ បើយើងកំពុងលេប Digoxin (Lanoxin) សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុនពេលផឹកកាល់ស្យូម។
· Diltiazem
កាល់ស្យូមអាចប៉ះពាល់ដល់បេះដូង។ Diltiazem (Cardizem, Dilacor, Tiazac) ក៏អាចប៉ះពាល់ដល់បេះដូងផងដែរ។ ទទួលទានកាល់ស្យូមច្រើនលើសកម្រិតជាមួយ Diltiazem (Cardizem, Dilacor, Tiazac) ធ្វើឲ្យថយចុះប្រសិទ្ធភាពរបស់ Diltiazem (Cardizem, Dilacor, Tiazac)
· Levothyroxine
Levothyroxine ប្រើសម្រាប់ព្យាបាលមុខងារក្រពេញទីរ៉ូអ៊ីតចុះទាប។ កាល់ស្យូមធ្វើឲ្យថយចុះការស្រួប Levothyroxine នៅក្នុងរាងកាយ ហើយការប្រើថ្នាំជាតិកាល់ស្យូមជាមួយ Levothyroxine ធ្វើឲ្យថយប្រសិទ្ធភាពLevothyroxine។ ម៉ាកផលិតផលដែលមានផ្ទុកlevothyroxine រួមមាន Armour Thyroid, Eltroxin, Estre,Euthyrox, Levo-T, Levothroid, Levoxyl, Synthroid, Unithroidនិងផ្សេងៗទៀត។
· Sotalol
ផឹកកាល់ស្យូមជាមួយ Sotalol (Betapace) អាចធ្វើឲ្យការស្រូប Sotalol (Betapace) ចូលក្នុងរាងកាយទាប។ ផឹកកាល់ស្យូមជាមួយ Sotalol (Betapace) ធ្វើឲ្យធ្លាក់ចុះប្រសិទ្ធភាពរបស់ Sotalol (Betapace។ ដើម្បីជៀសវាងអន្តរកម្ម សូមផឹកកាល់ស្យូម ២ម៉ោងមុន ឬ៤ម៉ោងក្រោយ ផឹកថ្នាំ Sotalol (Betapace)។
· Verapamil
កាល់ស្យូមប៉ះពាល់ដល់បេះដូងយើង។ Verapamil (Calan, Covera, Isoptin, Verelan) ក៏ប៉ះពាល់ដល់បេះដូងផងដែរ។ កុំផឹកកាល់ស្យូមច្រើនបើអ្នកកំពុងលេប Verapamil (Calan, Covera, Isoptin, Verelan)
· ថ្នាំបញ្ចុះទឹកនោម
ថ្នាំ បញ្ចុះទឹកនោម ខ្លះបង្កើនចំនួនកាល់ស្យូមក្នុងខ្លួន។ ទទួលទានកាល់ស្យូមច្រើនជាមួយថ្នាំបញ្ចុះទឹកនោម ធ្វើឲ្យកាល់ស្យូមកើនឡើងក្នុងខ្លួនដែលអាចធ្វើឲ្យមានផលរំខានធ្ងន់ធ្ងរដូចមានបញ្ហាតម្រងនោម។ ថ្នាំបញ្ចុះទឹកនោម មាន chlorothiazide (Diuril), hydrochlorothiazide (HydroDIURIL, Esidrix), indapamide (Lozol), metolazone (Zaroxolyn), និង chlorthalidone (Hygroton) ។
· អេស្រ្តូសែន
អេស្រ្តូសែនជួយស្រូបកាល់ស្យូមទៅក្នុងរាងកាយ។ ទទួលទានថ្នាំគ្រាប់អេស្ត្រូសែនជាមួយកាល់ស្យូមច្រើនធ្វើឲ្យកើនឡើងកាល់ស្យូមនៅក្នុងខ្លួន។
ថ្នាំគ្រាប់អេស្រ្តូសែនមាន conjugated equine estrogens (Premarin), ethinyl estradiol, estradiol, និងផ្សេងៗ។
· Calcium channel blockers
ថ្នាំព្យាបាលការលើសសម្ពាធឈាមប៉ះពាល់ដល់កាល់ស្យូមក្នុងខ្លួនដែលជាពពួក calcium channel blockers។ ការចាក់កាល់ស្យូមធ្វើឲ្យថយចុះប្រសិទ្ធភាព របស់ថ្នាំព្យាបាលការលើសសម្ពាធឈាម។ ថ្នាំលើសសម្ពាធឈាមមាន nifedipine (Adalat, Procardia), verapamil (Calan, Isoptin, Verelan), diltiazem (Cardizem), isradipine (DynaCirc), felodipine (Plendil), amlodipine (Norvasc), និងផ្សេងៗ។
កម្រិតនៃការប្រើប្រាស់ថ្នាំ
ព័ត៌មានខាងលើមិនអាចជំនួសឲ្យការផ្ដល់អនុសាសន៍ផ្នែកវេជ្ជសាស្រ្តបានទេ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬឱសថការីមុនពេលប្រើប្រាស់ថ្នាំនេះ។១– គួរប្រើប្រាស់កាល់ស្យូមក្នុងបរិមាណដូចម្តេច?

No comments