Header Ads

Cambodian Dragon Tree (ដើមច័ន​ក្រហម)

១- ដើមច័ន​ក្រហម​អាច​ប្រើ​ដើម្បី​អ្វី?
ដើមច័នក្រហម ជា​ប្រភេទ​ចុល្លព្រឹក្ស ​ច្រើន​ដុះ​នៅ​តំបន់​ថ្ម​កំបោរ និង​ភ្នំ​មាន​ថ្ម​ច្រើន។ គេ​ច្រើន​ប្រើ​ខ្លឹម​​រុក្ខជាតិ​នេះ​ ដើម្បី​យក​មក​ធ្វើ​ថ្នាំ ជួយ​សម្រួល​ចលនា​ឈាម ព្យាបាល​រលាក​ចំពោះ​ករណី ប៉ះ​ទង្គិច ជាំ​កក​ឈាម ហូរ​ឈាម​រដូវ​ច្រើន ឈឺ​សន្លាក់ ឈឺ​ស្រពន់។ ការប្រើប្រាស់ គឺ​ត្រូវ​ដាំទឹក​ផឹក ឬ​ត្រាំ​ស្រា អាច​ប្រើ​វា​ជា​ថ្នាំ​រឹត​បាន​ ដោយ​ត្រាំ​ជាមួយ​ស្រា លាយ​ជាមួយ​នឹង​សំបក​ដើម​សម្បុរ​ល្វែង ក៏បាន។
២- ដើមច័ន​ក្រហម​​ដំណើរ​ការ​ម៉េច?
គេ​មិន​ទាន់​ដឹង​ពី​ដំណើរ​ការរុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ​នៅ​ត្រង់​គល់​​វា​មាន​ជាតិ​ Dracaenone។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?
ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖
– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយច័នក្រហម ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។
លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?
​បើមាន​ក្តី​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?
ដើម​ច័ន​ក្រហម ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​ធ្វើ​ការ​ប្រើប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?
កម្រិត​ដូសប្រើប្រាស់ច័នក្រហម ​​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឪសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។ ប៉ុន្តែ​ជា​ទូទៅ​កម្រិត​ប្រើ​ប្រចាំ​ថ្ងៃ​ គឺ​ពី ៨-១២ ក្រាម។
៧- ផ្នែក​ដែល​ប្រើ​ប្រាស់?
– ខ្លឹម​ដើម​ចាស់ ​ផ្នែក​ខាង​ក្រៅ

No comments

Theme images by Nikada. Powered by Blogger.