Black Tea (តែខ្មៅ)
១- ញ៉ាំតែខ្មៅអាចជួយអ្វីបានខ្លះ?
តែខ្មៅផលិតពីរុក្ខជាតិ Camellia Sinesis ដោយស្លឹកនិងដើមចាស់ៗរបស់វាត្រូវប្រើផលិតជាថ្នាំ។ តែខ្មៅប្រើសម្រាប់ដាស់ស្មារតី ដូចជា ការរៀនសូត្រ ការចងចាំ និងពង្រឹងប្រព័ន្ធទទួលព័ត៌មានបានល្អ។
តែប្រភេទនេះប្រើសម្រាប់៖
– ព្យាបាលឈឺក្បាល និងសម្ពាធឈាមទាប
– ការពារជំងឺបេះដូង ដូចជា ក្រិនសរសៃឈាមបេះដូង និងគាំងបេះដូង
– ទប់ស្កាត់ជំងឺ Parkinson
– កាត់បន្ថយជំងឺមហារីកក្រពះ ពោះវៀនធំ មហារីកសួត មហារីកអូវែ និងមហារីកសុដន់។
តែខ្មៅ ប្រើព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ២ ជំងឺក្រពះ ក្អួត រាក និងជាថ្នាំបញ្ចុះទឹកនោម។ អ្នកខ្លះប្រើតែខ្មៅសម្រាប់ការពារករណីពុកធ្មេញ និងជំងឺក្រួសក្នុងតម្រងនោម។ ប្រើរួមជាមួយថ្នាំផ្សេង អាចដើរតួជាថ្នាំសម្រកទម្ងន់។
២- វាដំណើរការម៉េច?
មិនមានការសិក្សាគ្រប់គ្រាន់ពីរបៀបប្រើតែខ្មៅនៅឡើយទេ។ គប្បីពិគ្រោះបន្ថែមជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យ។ តែខ្មៅមានផ្ទុក ២-៤ ភាគរយ នៃជាតិកាហ្វេ ជួយការគិត និងដាស់ស្មារតី បង្កើនបរិមាណទឹកនោម និងកាត់បន្ថយរោគសញ្ញា Parkinson។ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មអាចជួយការពារបេះដូង និងសរសៃឈាម។
ពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
– មានផ្ទៃពោះ ឬបំបៅដោះ ព្រោះពេលអ្នកពពោះ ឬបំបៅ អាចប្រើតែថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យប៉ុណ្ណោះ
– ប្រើថ្នាំផ្សេងៗ រួមទាំងថ្នាំទាំងអស់ដែលអ្នកទិញដោយគ្មានវេជ្ជបញ្ជា និងថ្នាំបូរាណផ្សេងទៀត
– មានប្រតិកម្មជាមួយសារធាតុផ្សេងៗរបស់តែខ្មៅ ឬថ្នាំដទៃ ឬឱសថរុក្ខជាតិផ្សេង
– មានជំងឺ បញ្ហាសុខភាពផ្សេងៗ
– មានប្រតិកម្មផ្សេងៗ ដូចជាអាហារ ថ្នាំពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ផឹកបរិមាណក្នុងមធ្យម មានសុវត្ថិភាពសម្រាប់មនុស្សធំទូទៅ។ ផឹកច្រើនពេក ដូចជា ៥ ពែងក្នុងមួយថ្ងៃ អាចគ្មានសុវត្ថិភាព។ ញ៉ាំតែខ្មៅច្រើនពេក (មានកម្រិតជាតិកាហ្វេច្រើនជាង ១០ ក្រាម) អាចនឹងមានគ្រោះថ្នាក់។ កម្រិតតែខ្មៅច្រើនបែបនេះ អាចធ្វើឲ្យស្លាប់ ឬមានផលប៉ះពាល់ធ្ងន់ធ្ងរ។ កម្រិតសុវត្ថិភាពសម្រាប់កុមារ គឺបរិមាណមានក្នុងចំណីអាហារ។
កត្តាគួរប្រុងប្រយ័ត្ន និងបម្រាម
– កុមារ៖ តែខ្មៅមានសុវត្ថិភាព បើផឹកតាមបរិមាណមានកំណត់ក្នុងចំណីអាហារ។
– ស្រ្តីមានផ្ទៃពោះ និងបំបៅដោះ៖ ស្រី្តមានផ្ទៃពោះ ឬបំបៅដោះ ផឹកតែខ្មៅនៅបរិមាណតិចតួច គឺមានសុវត្ថិភាព។ សូមកុំផឹកច្រើនជាង ៣ ពែងក្នុងមួយថ្ងៃ បរិមាណនេះផ្ទុកជាតិកាហ្វេអ៊ីន ២០០ មិល្លីក្រាម។ ផឹកច្រើនជាងនេះ អាចមានគ្រោះថ្នាក់ ឬអាចរលូតកូន ទារកស្លាប់ក្នុងផ្ទៃ និងអាចឲ្យទារកមានរោគសញ្ញាញៀនកាហ្វេ និងខ្វះទម្ងន់។ បើបំបៅដោះកូន ផឹកច្រើនជាង ៣ ពែងក្នុងមួយថ្ងៃ អាចមានគ្រោះថ្នាក់ ឬធ្វើឲ្យទារកកាច និងមានបញ្ហាចលនាពោះវៀន។
– ជំងឺខ្វះស្លេកស្លាំង៖ ធ្វើឲ្យជំងឺស្លេកស្លាំងកាន់តែធ្ងន់ធ្ងរ ជាមួយសារជាតិដែកមិនគ្រប់គ្រាន់។
– ជំងឺថប់បារម្ភ៖ កាហ្វេអ៊ីននៅក្នុងតែខ្មៅអាចធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ។
– បញ្ហាហូរឈាម៖ ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យឈាមកកយឺតជាងធម្មតា ប៉ុន្តែមិនទាន់បានសិក្សាលើមនុស្សនៅឡើយទេ។ ត្រូវប្រើកាហ្វេដោយប្រុងប្រយ័ត្នបើអ្នកមានបញ្ហាឈាមហូរ។
– បញ្ហាបេះដូង៖ កាហ្វេអ៊ីនក្នុងតែខ្មៅ ធ្វើឲ្យចង្វាក់បេះដូងមិនទៀងទាត់ចំពោះមនុស្សមួយចំនូន។
ត្រូវប្រើកាហ្វេដោយប្រុងប្រយ័ត្ន ប្រសិនបើមានជំងឺបេះដូង។
– ជំងឺទឹកនោមផ្អែម៖ កាហ្វេអ៊ីន អាចប៉ះពាល់ដល់ជាតិស្ករក្នុងឈាម។ ត្រូវប្រើដោយប្រុងប្រយ័ត្ន
បើមានជំងឺទឹកនោមផ្អែម។
– ជំងឺរាក៖ ពេលញ៉ាំជាតិកាហ្វេអ៊ីនច្រើន អាចធ្វើឲ្យជំងឺរាកកាន់តែធ្ងន់ធ្ងរ។
– ជំងឺប្រកាច់៖ ប្រើជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើន អាចធ្វើឲ្យប្រកាច់ ឬបន្ថយប្រសិទ្ធភាពថ្នាំការពារប្រកាច់។ ប្រសិនយើងមានជំងឺប្រកាច់ កុំប្រើកាហ្វេ ឬអាហារបំប៉នមានសារធាតុកាហ្វេអ៊ីន ដូចជា តែខ្មៅក្នុងកម្រិតខ្ពស់។
– ជំងឺទឹកដក់ក្នុងបាតភ្នែក៖ សារជាតិកាហ្វេអ៊ីន អាចបង្កើនសម្ពាធនៅក្នុងភ្នែក។ វាអាចកើនឡើងរយៈពេល ៣០-៩០ នាទី។
– កត្តពាក់ព័ន្ធអរម៉ូន៖ ជំងឺមហារីកសុដន់ មហារីកស្បូន មហារីកអូវែ ជំងឺអង់ដូម៉េទ្រីយ៉ូស៊ីស ឬជំងឺដុំស្បូន តែខ្មៅនឹងដើរតួរជាអ័រម៉ូនអឺស្ត្រូហ្សែន (Estrogen)។ ប្រសិនបើ មានជំងឺទាំងនេះ មិនត្រូវផឹកតែខ្មៅទេ ព្រោះនឹងធ្វើឲ្យមហារីកកាន់តែវិវត្តលឿន។
– សម្ពាធឈាមខ្ពស់៖ សារជាតិកាហ្វេអ៊ីន អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ សម្រាប់អ្នកជំងឺលើសសម្ពាធឈាម ប៉ុន្តែវាមិនសូវកើតចំពោះអ្នកប្រើជាប្រចាំទេ។
– ចង្កោមរោគសញ្ញាពោះវៀន៖ ផឹកក្នុងបរិមាណខ្ពស់ អាចធ្វើឲ្យរាកធ្ងន់ធ្ងរ។
– ជំងឺពុកឆ្អឹង (Osteoporosis)៖ តែខ្មៅធ្វើឲ្យនោមច្រើន បញ្ចេញជាតិកាល់ស្យូមទៅតាមទឹកនោមអស់ ធ្វើឲ្យឆ្អឹងខ្សោយ។
មិនត្រូវផឹកសារធាតុកាហ្វេច្រើនជាង ៣០០ មិល្លីក្រាម/ថ្ងៃ (តែខ្មៅប្រមាណ ២-៣ ពែង)។ ផឹកកាល់ស្យូមបន្ថែមអាចជំនួយការបាត់បង់បាន។ មនុស្សស្រីចំណាស់មានបញ្ហាហ្សែនណេទិក ប៉ះពាល់ការប្រើវីតាមីនដេ គួរប្រុងប្រយ័ត្ន។
– ជំងឺនោមញឹក៖ សារជាតិកាហ្វេ អាចធ្វើឲ្យប្រឈមបញ្ហានេះ បើប្រទះរោគសញ្ញា គួរប្រើដោយប្រុងប្រយ័ត្ន។
បរិមាណច្រើននៃតែខ្មៅ អាចមានផលប៉ះពាល់ដោយសារតែជាតិកាហ្វេអ៊ីន។ ផលប៉ះពាល់មានពីសា្រលទៅធ្ងន់ និងមានរោគសញ្ញា ដូចជា ឈឺក្បាល ភ័យខ្លាច បញ្ហាដំណេក ក្អួត រាក ឆាប់ខឹង ចង្វាក់បេះដូងមិនទៀងទាត់ ញ័រ ចុកចុងដង្ហើម វិលមុខ ហ៊ឹងក្នុងត្រចៀក ប្រកាច់ និងវង្វេង។ អ្នកជំងឺប្រើច្រើនអាចវិវត្តទៅជាបញ្ហាផ្លូវចិត្ត (psychological dependence)។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
តែខ្មៅ អាចមានអន្តរកម្មជាមួយថ្នាំយើងប្រើប្រាស់ ឬជំងឺកំពុងកើតមាន។ ពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនពេលប្រើប្រាស់។ ផលិតផលមានអន្តរអំពើជាមួយតែខ្មៅដូចជា៖
– Adenosine (Adenocard)៖ តែខ្មៅមានផ្ទុកជាតិកាហ្វេ ទៅបញ្ឈប់ប្រសិទ្ធភាពថ្នាំ Adenosine (Adenocard)។ Adenosine (Adenocard) គ្រូពេទ្យឲ្យប្រើសម្រាប់ធ្វើតេស្តបេះដូងពេលហាត់ប្រាណ (Cardiac stress test)។ ឈប់ផឹកតែ ឬផលិតផលមានជាតិកាហ្វេអ៊ីនយ៉ាងតិច ២៤ ម៉ោងមុនពេលធ្វើតេស្ត។
– ថ្នាំផ្សះក្រុម Quinolone៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែក និងបញ្ចេញវា។ ថ្នាំផ្សះខ្លះបន្ថយល្បឿនរបស់រាងកាយបំបែកសារធាតុកាហ្វេ។ ប្រើថ្នាំផ្សះជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។
ថ្នាំផ្សះមួយចំនូនបន្ថយល្បឿនសកម្មភាពបំបែកជាតិកាហ្វេរបស់រាងកាយ មានដូចជា Ciprofloxacine (Cipro), enoxacin (Penetrex), norfloxacin (Chibroxin, Noroxin), sparfloxacin (Zagam), trovafloxacin (Trovan), and grepafloxacin (Raxar)។
– ថ្នាំ Cimetidine (Tagamet)៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែក និងបញ្ចេញវា។ ថ្នាំក្រពះនេះ បន្ថយល្បឿនរបស់រាងកាយបំបែកសារធាតុកាហ្វេ។ ប្រើថ្នាំ Cimetidine ជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។
– ថ្នាំ Clozapine (Clozaril)៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែក និងបញ្ចេញវា។ ថ្នាំនេះ សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត អាចបន្ថយល្បឿនរបស់រាងកាយបំបែកសារធាតុកាហ្វេ។ ប្រើថ្នាំ Clozapine ជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។
– ថ្នាំ Dipyridamole (Persantine)៖ តែខ្មៅមានផ្ទុកសារជាតិកាហ្វេអ៊ីន ដែលអាចបង្អាក់ប្រសិទ្ធភាពថ្នាំ
Dipyridamole (Persantine)។ Dipyridamole (Persantine) ប្រើដោយគ្រូពេទ្យដើម្បីធ្វើតេស្តបេះដូងពេលហាត់ប្រាណ (Cardiac stress test)។ ឈប់ផឹកតែ ឬផលិតផលមានជាតិកាហ្វេអ៊ីនយ៉ាងតិច ២៤ ម៉ោងមុនពេលធ្វើតេស្ត។
– ថ្នាំ Disulfiram (Antabuse)៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែកវា។ Disulfiram (Antabuse) បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេ។ ការប្រើ Disulfiram (Antabuse) ជាមួយតែខ្មៅអាចបង្កើនប្រសិទ្ធភាព និងផលប៉ះពាល់ដូចជាភ័យខ្លាច សកម្មខ្លាំង ឆេវឆាវ និងផលប៉ះពាល់ផ្សេងទៀត។
– ថ្នាំ Ephedrine៖ ថ្នំានេះប្រើរំញោចប្រព័ន្ធប្រសាទ។ តែខ្មៅមានផ្ទុកសារជាតិកាហ្វេអ៊ីន ពេលផឹកជាមួយ Ephedrine កាន់ភ្ញោចខ្លាំង ពេលខ្លះអាចធ្វើឲ្យមានផលរំខានធ្ងន់ធ្ងរ និងបញ្ហាបេះដូង។ កុំប្រើផលិតផលមានជាតិកាហ្វេអ៊ីនជាមួយ Ephedrine ក្នុងពេលតែមួយ។
– ថ្នាំ Estrogens៖ រាងកាយមានតួនាទីបំបែកជាតិកាហ្វេអ៊ីននៅក្នុងតែខ្មៅ។ ថ្នាំនេះ បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេអ៊ីន។ ការប្រើ Estrogens គ្រាប់ ជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។ ប្រសិនបើអ្នកប្រើប្រាស់ Estrogens គ្រាប់ ត្រូវកម្រិតការញ៉ាំជាតិកាហ្វេ។
ថ្នាំគ្រាប់ Estrogen មួយចំនួនដូចជា Conjugated Equine Estrogens (Premarin), Ethinyl Estradiol, Estradiol និងផ្សេងៗទៀត។
– ថ្នាំ Fluvoxamine (Luvox)៖ រាងកាយមានតួនាទីបំបែកជាតិកាហ្វេអ៊ីនក្នុងតែខ្មៅ។ Fluvoxamine (Luvox) បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេ។ ការប្រើ Fluvoxamine (Luvox) ជាមួយតែខ្មៅអាចធ្វើឲ្យសល់ជាតិកាហ្វេអ៊ីនច្រើនក្នុងរាងកាយ នាំឲ្យមានផលប៉ះពាល់។
– ថ្នាំ Lithium៖ រាងកាយមានតួនាទីបញ្ចេញចោល Lithium។ កាហ្វេអ៊ីននៅក្នុងតែខ្មៅបង្កើនល្បឿនរាងកាយបញ្ចេញចោល Lithium។ ប្រសិនបើអ្នកប្រើផលិតផលផ្ទុកជាតិកាហ្វេអ៊ីន និង Lithium សូមឈប់ប្រើផលិតផលមានជាតិកាហ្វេអ៊ីនសន្សឹម។ បញ្ឈប់លឿនពេកអាចធ្វើឲ្យកើនឡើងផលរំខានដោយសារសារធាតុ Lithium។
– ថ្នាំសម្រាប់ជំងឺបាក់ទឹកចិត្ត (MAOIs)៖ កាហ្វេអ៊ីននៅក្នុងតែខ្មៅមានសកម្មភាពទៅរំញោចរាងកាយ។ ថ្នាំមួយចំនួនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត ក៏ទៅរំញោចរាងកាយដូចគ្នា។ ការប្រើរួមគ្នា អាចធ្វើឲ្យរំញោចកាន់តែខ្លាំង ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ចង្វាក់បេះដូងញ៉ាប់ សម្ពាធឈាមខ្ពស់ ភ័យខ្លាច និងបញ្ហាផ្សេងៗទៀត។ ថ្នាំប្រើសម្រាប់ជំងឺបាក់ទឹកចិត្តដទៃទៀត មានដូចជា Phenelzine (Nardil), Tranylcypromine (Parnate) និងថ្នាំផ្សេងទៀត។
– ថ្នាំប្រឆាំងកំណកឈាម៖ តែខ្មៅអាចធ្វើឲ្យឈាមកកយឺត។ ផឹកតែខ្មៅ និងថ្នាំប្រឆាំងកំណកឈាមងាយធ្វើឲ្យជាំរាងកាយ និងងាយហូរឈាម។
ថ្នាំមួយចំនួនដែលទប់កំណកឈាមមានដូចជា Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam និងផ្សេងទៀត) Ibuprofen (Advil, Motrin និងផ្សេងទៀត), Naproxen (Anaprox, Naprosyn និងផ្សេងទៀត) Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងផ្សេងៗទៀត។
– ថ្នាំ Pentobarbital (Nembutal)៖ ជាតិកាហ្វេអ៊ីនក្នុងរបស់រាងកាយ អាចនឹងទៅបង្អាក់ប្រសិទ្ធភាពងងុយគេង របស់ថ្នាំ Pentobarbital។
– ថ្នាំ Phenylpropanolamine៖ កាហ្វេអ៊ីននៅក្នុងតែខ្មៅ និងថ្នាំ Phenylpropanolamine សុទ្ធតែអាចរំញោចរាងកាយ។ ប្រើរួមគ្នាអាចធ្វើឲ្យភ្ញោចកាន់តែខ្លាំង និងបង្កើនចង្វាក់បេះដូង សម្ពាធឈាម និងភ័យខ្លាច។
– Riluzole (Rilutek)៖ រាងកាយមានតួនាទីបំបែកសារធាតុ Riluzole (Rilutek) ដើម្បីបញ្ចេញចោលតាមទឹកនោម។ ផឹកតែខ្មៅបន្ថយល្បឿនបំបែកហើយបង្កើនឥទ្ធិពល និងផលប៉ះពាល់។
– ថ្នាំរំញោច (stimulant drugs)៖ ថ្នាំរំញោចមាននាទីពន្លឿនការភ្ញោចប្រព័ន្ធប្រសាទ អាចធ្វើឲ្យមានអារម្មណ៍ភ័យខ្លាច និងបេះដូងដើរលឿន។ កាហ្វេអ៊ីននៅក្នុងតែខ្មៅដូចគ្នា ដូច្នេះការប្រើរួមគ្នា ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា បង្កើនចង្វាក់បេះដូង និងសម្ពាធឈាម។ ចៀសវាងប្រើថ្នាំរំញោចនេះជាមួយតែខ្មៅ។
ថ្នាំរំញោច មានដូចជា Diethylpropion (Tenuate), Epinephrine, Phentermine (Lonamin), Pseudoephedrine (Sudafed) និងថ្នាំផ្សេងទៀត។
– ថ្នាំ Theophylline៖ តែខ្មៅមានជាតិកាហ្វេអ៊ីនធ្វើការដូចគ្នាជាមួយថ្នាំ Theophylline។ កាហ្វេអ៊ីន ក៏អាចបន្ថយល្បឿនរាងកាយបញ្ចេញចោលសារធាតុថ្នាំ Theophylline ធ្វើឲ្យកើនប្រសិទ្ធភាព និងផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។
– ថ្នាំ Verapamil (Calan, Covera, Isoptin, Verelan)៖ រាងកាយបំបែកកាហ្វេអ៊ីនក្នុងតែខ្មៅដើម្បីបញ្ចេញចោល។ Verapamil (Calan, Covera, Isoptin, Verelan) អាចបន្ថយល្បឿនរាងកាយបញ្ចេញចោលជាតិកាហ្វេអ៊ីន។ ការផឹករួមគ្នាអាចបង្កើនផលប៉ះពាល់ដូចជា ភ័័យខ្លាច ឈឺក្បាល និងបង្កើនចង្វាក់បេះដូង។
-ថ្នាំ Warfarin (Coumadin)៖ Warfarin (Coumadin)៖ ប្រើសម្រាប់បន្ថយកំណកឈាម។ បរិមាណច្រើននៃតែខ្មៅបន្ថយប្រសិទ្ធភាពថ្នាំ Warfarin (Coumadin) ធ្វើឲ្យមានកត្តាប្រឈមបញ្ហាកកឈាមកាន់តែធ្ងន់ធ្ងរ។ មិនមានការបញ្ជាក់ច្បាស់ពីអន្តរកម្មនេះទេ ដូចនេះគប្បីពិនិត្យឈាមឲ្យបានទៀងទាត់ និងកម្រិតថ្នាំអាចត្រូវប្តូរ។
– អាល់កុល៖ ជាតិអាកុលអាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យសល់កាហ្វេអ៊ីនច្រើននៅក្នុងឈាម មានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល និងបេះដូងដើរញ៉ាប់។
– ថ្នាំពន្យារកំណើត៖ ថ្នាំពន្យារកំណើតអាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ការប្រើវារួមគ្នាអាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បេះដូងដើរញាប់ និងផ្សេងៗទៀត។
ថ្នាំពន្យារកំណើតមួយចំនួន ដូចជា Ethinyl Estradiol និង Levonorgestrel (Triphasil),
Ethinyl Estradiol និង Norethindrone (Ortho-Novum 1/35,
Ortho-Novum 7/7/7) និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Fluconazole (Diflucan)៖ ថ្នាំនេះ អាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យកាហ្វេអ៊ីនក្នុងរាងកាយយូរ និងមានផលប៉ះពាល់ដូចជា ភ័យខ្លាច ថប់បារម្ភ និងគេងមិនលក់។
– ថ្នាំជំងឺបាក់ទឹកចិត្ត (Tricyclic antidepressants)៖ កាហ្វេមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Tannins អាចបន្ថយការស្រូបនៃថ្នាំនោះ។ ដើម្បីចៀសវៀងអន្តរកម្ម គប្បីកុំផឹកកាហ្វេ ១-២ ម៉ោងក្រោយផឹកថ្នាំ Tricyclic Antidepressants។
ថ្នាំជំងឺបាក់ទឹកចិត្តផ្សេងទៀត ដូចជា Amitriptyline (Elavil), Imipramine (Tofranil, Janimine)។
– ថ្នាំជំងឺទឹកនោមផ្អែម៖ តែខ្មៅបង្កើនជាតិស្ករក្នុងឈាម ឯថ្នាំទឹកនោមផ្អែមបន្ថយជាតិស្ករក្នុងឈាម។ករណីនេះ តែខ្មៅអាចធ្វើឲ្យបាត់បង់ប្រសិទ្ធភាពថ្នាំទឹកនោមផ្អែម។ ហេតុនេះ ត្រូវតាមដានកម្រិតជាតិស្ករក្នុងឈាមឲ្យទៀងទាត់ កម្រិតថ្នាំគួរតែប្តូរផងដែរ។
ថ្នាំទឹកនោមផ្អែម មានដូចជា Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab,
Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia),
Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase) និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Mexiletine (Mexitil)៖ ថ្នាំនេះ អាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យបង្កើនប្រសិទ្ធភាព និងផលប៉ះពាល់។
– ថ្នាំ Phenothiazines៖ កាហ្វេមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Tannins អាចបន្ថយសកម្មភាពស្រូបថ្នាំរបស់រាងកាយ។ ដើម្បីចៀសវាងអន្តរកម្មថ្នាំ គប្បីកុំផឹកកាហ្វេ ១ ម៉ោងមុន ឬ ២ ម៉ោងក្រោយផឹកថ្នាំ Phenothiazine។
ថ្នាំ Phenothiazine មាន Fluphenazine (Permitil, Prolixin), Chlorpromazine
(Thorazine), Haloperidol (Haldol), Prochlorperazine (Compazine), Thioridazine
(Mellaril), និង Trifluoperazine (Stelazine)។
– ថ្នាំ Terbinafine (Lamisil)៖ ថ្នាំនេះអាចបន្ថយល្បឿនរាងកាយបញ្ចេញចោលជាតិកាហ្វេអ៊ីន នាំឲ្យកើតមានផលប៉ះពាល់ ដូចជា ភ័យខ្លាច ឈឺក្បាល ចង្វាក់បេះដូងញ៉ាប់ និងផលប៉ះពាល់ផ្សេងទៀត។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើ ៨ អោន (១អោន ស្មើ ២៨,៣៤៩៥ក្រាម) មានកាហ្វេអ៊ីនពី ៤០-១២០ មិល្លីក្រាម។
កម្រិតខាងក្រោមជាបរិមាណដែលបានសិក្សាស្រាវជ្រាវ
ផឹកឬញ៉ាំ៖
– សម្រាប់អាការៈឈឺក្បាល ឬដាស់ស្មារតី៖ ប្រើបានដល់ ២៥០មិល្លីក្រាម នៃកាហ្វេអ៊ីន (ប្រហែល ៣-៤ពែងតែខ្មៅ) ក្នុង១ថ្ងៃ។
– សម្រាប់កាត់បន្ថយអាការៈគាំងបេះដូង និងគ្រួសក្នុងតម្រងនោម៖ កម្រិតប្រើតិចជាង ១ ពែង/ថ្ងៃ។
– សម្រាប់ការពារការក្រិនសរសៃអាកទែ៖ ១២៥-៥០០ មិល្លីក្រាម (១-៤ ពែង) តែក្តៅប្រចាំថ្ងៃ។
– សម្រាប់ការពារជំងឺ Parkinson៖ បុរសអាចផឹក ៤២១-២៧១៦ មិល្លីក្រាម នៃកាហ្វេអ៊ីន ( ៥-៣៣ ពែង) ប្រចាំថ្ងៃ នាំឲ្យមានកត្តាប្រឈមកើតជំងឺ Parkinson ទាប។ ប៉ុន្តែបុរស ផឹកត្រឹម ១២៤-២០៨ មិល្លីក្រាមនៃកាហ្វេអ៊ីន (១-៣ ពែង) គឺច្បាស់ថាមានកត្តាវិវត្តន៍កើតជំងឺ Parkinson តិចជាងមនុស្សធម្មតា។ សម្រាប់ស្រ្តី បរិមាណមធ្យមញ៉ាំតែខ្មៅ គឺពី ១-៤ ពែង/ថ្ងៃ។
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៨- អាចមានទម្រង់អីខ្លះ?
– តែខ្មៅស្រស់
– តែខ្មៅចម្រាញ់ជាថ្នាំគ្រាប់ខេបស៊ុល។
តែខ្មៅផលិតពីរុក្ខជាតិ Camellia Sinesis ដោយស្លឹកនិងដើមចាស់ៗរបស់វាត្រូវប្រើផលិតជាថ្នាំ។ តែខ្មៅប្រើសម្រាប់ដាស់ស្មារតី ដូចជា ការរៀនសូត្រ ការចងចាំ និងពង្រឹងប្រព័ន្ធទទួលព័ត៌មានបានល្អ។
តែប្រភេទនេះប្រើសម្រាប់៖
– ព្យាបាលឈឺក្បាល និងសម្ពាធឈាមទាប
– ការពារជំងឺបេះដូង ដូចជា ក្រិនសរសៃឈាមបេះដូង និងគាំងបេះដូង
– ទប់ស្កាត់ជំងឺ Parkinson
– កាត់បន្ថយជំងឺមហារីកក្រពះ ពោះវៀនធំ មហារីកសួត មហារីកអូវែ និងមហារីកសុដន់។
តែខ្មៅ ប្រើព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ២ ជំងឺក្រពះ ក្អួត រាក និងជាថ្នាំបញ្ចុះទឹកនោម។ អ្នកខ្លះប្រើតែខ្មៅសម្រាប់ការពារករណីពុកធ្មេញ និងជំងឺក្រួសក្នុងតម្រងនោម។ ប្រើរួមជាមួយថ្នាំផ្សេង អាចដើរតួជាថ្នាំសម្រកទម្ងន់។
២- វាដំណើរការម៉េច?
មិនមានការសិក្សាគ្រប់គ្រាន់ពីរបៀបប្រើតែខ្មៅនៅឡើយទេ។ គប្បីពិគ្រោះបន្ថែមជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យ។ តែខ្មៅមានផ្ទុក ២-៤ ភាគរយ នៃជាតិកាហ្វេ ជួយការគិត និងដាស់ស្មារតី បង្កើនបរិមាណទឹកនោម និងកាត់បន្ថយរោគសញ្ញា Parkinson។ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មអាចជួយការពារបេះដូង និងសរសៃឈាម។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?ពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
– មានផ្ទៃពោះ ឬបំបៅដោះ ព្រោះពេលអ្នកពពោះ ឬបំបៅ អាចប្រើតែថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យប៉ុណ្ណោះ
– ប្រើថ្នាំផ្សេងៗ រួមទាំងថ្នាំទាំងអស់ដែលអ្នកទិញដោយគ្មានវេជ្ជបញ្ជា និងថ្នាំបូរាណផ្សេងទៀត
– មានប្រតិកម្មជាមួយសារធាតុផ្សេងៗរបស់តែខ្មៅ ឬថ្នាំដទៃ ឬឱសថរុក្ខជាតិផ្សេង
– មានជំងឺ បញ្ហាសុខភាពផ្សេងៗ
– មានប្រតិកម្មផ្សេងៗ ដូចជាអាហារ ថ្នាំពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ផឹកបរិមាណក្នុងមធ្យម មានសុវត្ថិភាពសម្រាប់មនុស្សធំទូទៅ។ ផឹកច្រើនពេក ដូចជា ៥ ពែងក្នុងមួយថ្ងៃ អាចគ្មានសុវត្ថិភាព។ ញ៉ាំតែខ្មៅច្រើនពេក (មានកម្រិតជាតិកាហ្វេច្រើនជាង ១០ ក្រាម) អាចនឹងមានគ្រោះថ្នាក់។ កម្រិតតែខ្មៅច្រើនបែបនេះ អាចធ្វើឲ្យស្លាប់ ឬមានផលប៉ះពាល់ធ្ងន់ធ្ងរ។ កម្រិតសុវត្ថិភាពសម្រាប់កុមារ គឺបរិមាណមានក្នុងចំណីអាហារ។
កត្តាគួរប្រុងប្រយ័ត្ន និងបម្រាម
– កុមារ៖ តែខ្មៅមានសុវត្ថិភាព បើផឹកតាមបរិមាណមានកំណត់ក្នុងចំណីអាហារ។
– ស្រ្តីមានផ្ទៃពោះ និងបំបៅដោះ៖ ស្រី្តមានផ្ទៃពោះ ឬបំបៅដោះ ផឹកតែខ្មៅនៅបរិមាណតិចតួច គឺមានសុវត្ថិភាព។ សូមកុំផឹកច្រើនជាង ៣ ពែងក្នុងមួយថ្ងៃ បរិមាណនេះផ្ទុកជាតិកាហ្វេអ៊ីន ២០០ មិល្លីក្រាម។ ផឹកច្រើនជាងនេះ អាចមានគ្រោះថ្នាក់ ឬអាចរលូតកូន ទារកស្លាប់ក្នុងផ្ទៃ និងអាចឲ្យទារកមានរោគសញ្ញាញៀនកាហ្វេ និងខ្វះទម្ងន់។ បើបំបៅដោះកូន ផឹកច្រើនជាង ៣ ពែងក្នុងមួយថ្ងៃ អាចមានគ្រោះថ្នាក់ ឬធ្វើឲ្យទារកកាច និងមានបញ្ហាចលនាពោះវៀន។
– ជំងឺខ្វះស្លេកស្លាំង៖ ធ្វើឲ្យជំងឺស្លេកស្លាំងកាន់តែធ្ងន់ធ្ងរ ជាមួយសារជាតិដែកមិនគ្រប់គ្រាន់។
– ជំងឺថប់បារម្ភ៖ កាហ្វេអ៊ីននៅក្នុងតែខ្មៅអាចធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ។
– បញ្ហាហូរឈាម៖ ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យឈាមកកយឺតជាងធម្មតា ប៉ុន្តែមិនទាន់បានសិក្សាលើមនុស្សនៅឡើយទេ។ ត្រូវប្រើកាហ្វេដោយប្រុងប្រយ័ត្នបើអ្នកមានបញ្ហាឈាមហូរ។
– បញ្ហាបេះដូង៖ កាហ្វេអ៊ីនក្នុងតែខ្មៅ ធ្វើឲ្យចង្វាក់បេះដូងមិនទៀងទាត់ចំពោះមនុស្សមួយចំនូន។
ត្រូវប្រើកាហ្វេដោយប្រុងប្រយ័ត្ន ប្រសិនបើមានជំងឺបេះដូង។
– ជំងឺទឹកនោមផ្អែម៖ កាហ្វេអ៊ីន អាចប៉ះពាល់ដល់ជាតិស្ករក្នុងឈាម។ ត្រូវប្រើដោយប្រុងប្រយ័ត្ន
បើមានជំងឺទឹកនោមផ្អែម។
– ជំងឺរាក៖ ពេលញ៉ាំជាតិកាហ្វេអ៊ីនច្រើន អាចធ្វើឲ្យជំងឺរាកកាន់តែធ្ងន់ធ្ងរ។
– ជំងឺប្រកាច់៖ ប្រើជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើន អាចធ្វើឲ្យប្រកាច់ ឬបន្ថយប្រសិទ្ធភាពថ្នាំការពារប្រកាច់។ ប្រសិនយើងមានជំងឺប្រកាច់ កុំប្រើកាហ្វេ ឬអាហារបំប៉នមានសារធាតុកាហ្វេអ៊ីន ដូចជា តែខ្មៅក្នុងកម្រិតខ្ពស់។
– ជំងឺទឹកដក់ក្នុងបាតភ្នែក៖ សារជាតិកាហ្វេអ៊ីន អាចបង្កើនសម្ពាធនៅក្នុងភ្នែក។ វាអាចកើនឡើងរយៈពេល ៣០-៩០ នាទី។
– កត្តពាក់ព័ន្ធអរម៉ូន៖ ជំងឺមហារីកសុដន់ មហារីកស្បូន មហារីកអូវែ ជំងឺអង់ដូម៉េទ្រីយ៉ូស៊ីស ឬជំងឺដុំស្បូន តែខ្មៅនឹងដើរតួរជាអ័រម៉ូនអឺស្ត្រូហ្សែន (Estrogen)។ ប្រសិនបើ មានជំងឺទាំងនេះ មិនត្រូវផឹកតែខ្មៅទេ ព្រោះនឹងធ្វើឲ្យមហារីកកាន់តែវិវត្តលឿន។
– សម្ពាធឈាមខ្ពស់៖ សារជាតិកាហ្វេអ៊ីន អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ សម្រាប់អ្នកជំងឺលើសសម្ពាធឈាម ប៉ុន្តែវាមិនសូវកើតចំពោះអ្នកប្រើជាប្រចាំទេ។
– ចង្កោមរោគសញ្ញាពោះវៀន៖ ផឹកក្នុងបរិមាណខ្ពស់ អាចធ្វើឲ្យរាកធ្ងន់ធ្ងរ។
– ជំងឺពុកឆ្អឹង (Osteoporosis)៖ តែខ្មៅធ្វើឲ្យនោមច្រើន បញ្ចេញជាតិកាល់ស្យូមទៅតាមទឹកនោមអស់ ធ្វើឲ្យឆ្អឹងខ្សោយ។
មិនត្រូវផឹកសារធាតុកាហ្វេច្រើនជាង ៣០០ មិល្លីក្រាម/ថ្ងៃ (តែខ្មៅប្រមាណ ២-៣ ពែង)។ ផឹកកាល់ស្យូមបន្ថែមអាចជំនួយការបាត់បង់បាន។ មនុស្សស្រីចំណាស់មានបញ្ហាហ្សែនណេទិក ប៉ះពាល់ការប្រើវីតាមីនដេ គួរប្រុងប្រយ័ត្ន។
– ជំងឺនោមញឹក៖ សារជាតិកាហ្វេ អាចធ្វើឲ្យប្រឈមបញ្ហានេះ បើប្រទះរោគសញ្ញា គួរប្រើដោយប្រុងប្រយ័ត្ន។
ស្វែងយល់ពីផលរំខាន
៥- មានផលរំខានអីខ្លះ?បរិមាណច្រើននៃតែខ្មៅ អាចមានផលប៉ះពាល់ដោយសារតែជាតិកាហ្វេអ៊ីន។ ផលប៉ះពាល់មានពីសា្រលទៅធ្ងន់ និងមានរោគសញ្ញា ដូចជា ឈឺក្បាល ភ័យខ្លាច បញ្ហាដំណេក ក្អួត រាក ឆាប់ខឹង ចង្វាក់បេះដូងមិនទៀងទាត់ ញ័រ ចុកចុងដង្ហើម វិលមុខ ហ៊ឹងក្នុងត្រចៀក ប្រកាច់ និងវង្វេង។ អ្នកជំងឺប្រើច្រើនអាចវិវត្តទៅជាបញ្ហាផ្លូវចិត្ត (psychological dependence)។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- មានអន្តរកម្មជាមួយអីខ្លះ?តែខ្មៅ អាចមានអន្តរកម្មជាមួយថ្នាំយើងប្រើប្រាស់ ឬជំងឺកំពុងកើតមាន។ ពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនពេលប្រើប្រាស់។ ផលិតផលមានអន្តរអំពើជាមួយតែខ្មៅដូចជា៖
– Adenosine (Adenocard)៖ តែខ្មៅមានផ្ទុកជាតិកាហ្វេ ទៅបញ្ឈប់ប្រសិទ្ធភាពថ្នាំ Adenosine (Adenocard)។ Adenosine (Adenocard) គ្រូពេទ្យឲ្យប្រើសម្រាប់ធ្វើតេស្តបេះដូងពេលហាត់ប្រាណ (Cardiac stress test)។ ឈប់ផឹកតែ ឬផលិតផលមានជាតិកាហ្វេអ៊ីនយ៉ាងតិច ២៤ ម៉ោងមុនពេលធ្វើតេស្ត។
– ថ្នាំផ្សះក្រុម Quinolone៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែក និងបញ្ចេញវា។ ថ្នាំផ្សះខ្លះបន្ថយល្បឿនរបស់រាងកាយបំបែកសារធាតុកាហ្វេ។ ប្រើថ្នាំផ្សះជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។
ថ្នាំផ្សះមួយចំនូនបន្ថយល្បឿនសកម្មភាពបំបែកជាតិកាហ្វេរបស់រាងកាយ មានដូចជា Ciprofloxacine (Cipro), enoxacin (Penetrex), norfloxacin (Chibroxin, Noroxin), sparfloxacin (Zagam), trovafloxacin (Trovan), and grepafloxacin (Raxar)។
– ថ្នាំ Cimetidine (Tagamet)៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែក និងបញ្ចេញវា។ ថ្នាំក្រពះនេះ បន្ថយល្បឿនរបស់រាងកាយបំបែកសារធាតុកាហ្វេ។ ប្រើថ្នាំ Cimetidine ជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។
– ថ្នាំ Clozapine (Clozaril)៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែក និងបញ្ចេញវា។ ថ្នាំនេះ សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត អាចបន្ថយល្បឿនរបស់រាងកាយបំបែកសារធាតុកាហ្វេ។ ប្រើថ្នាំ Clozapine ជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។
– ថ្នាំ Dipyridamole (Persantine)៖ តែខ្មៅមានផ្ទុកសារជាតិកាហ្វេអ៊ីន ដែលអាចបង្អាក់ប្រសិទ្ធភាពថ្នាំ
Dipyridamole (Persantine)។ Dipyridamole (Persantine) ប្រើដោយគ្រូពេទ្យដើម្បីធ្វើតេស្តបេះដូងពេលហាត់ប្រាណ (Cardiac stress test)។ ឈប់ផឹកតែ ឬផលិតផលមានជាតិកាហ្វេអ៊ីនយ៉ាងតិច ២៤ ម៉ោងមុនពេលធ្វើតេស្ត។
– ថ្នាំ Disulfiram (Antabuse)៖ តែខ្មៅមានផ្ទុកកាហ្វេអ៊ីន ហើយរាងកាយត្រូវបំបែកវា។ Disulfiram (Antabuse) បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេ។ ការប្រើ Disulfiram (Antabuse) ជាមួយតែខ្មៅអាចបង្កើនប្រសិទ្ធភាព និងផលប៉ះពាល់ដូចជាភ័យខ្លាច សកម្មខ្លាំង ឆេវឆាវ និងផលប៉ះពាល់ផ្សេងទៀត។
– ថ្នាំ Ephedrine៖ ថ្នំានេះប្រើរំញោចប្រព័ន្ធប្រសាទ។ តែខ្មៅមានផ្ទុកសារជាតិកាហ្វេអ៊ីន ពេលផឹកជាមួយ Ephedrine កាន់ភ្ញោចខ្លាំង ពេលខ្លះអាចធ្វើឲ្យមានផលរំខានធ្ងន់ធ្ងរ និងបញ្ហាបេះដូង។ កុំប្រើផលិតផលមានជាតិកាហ្វេអ៊ីនជាមួយ Ephedrine ក្នុងពេលតែមួយ។
– ថ្នាំ Estrogens៖ រាងកាយមានតួនាទីបំបែកជាតិកាហ្វេអ៊ីននៅក្នុងតែខ្មៅ។ ថ្នាំនេះ បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេអ៊ីន។ ការប្រើ Estrogens គ្រាប់ ជាមួយតែខ្មៅ អាចធ្វើឲ្យមានផលប៉ះពាល់ ដូចជា ភ័យខ្លាច ឈឺក្បាល បង្កើនចង្វាក់បេះដូង និងផលប៉ះពាល់ផ្សេងទៀត។ ប្រសិនបើអ្នកប្រើប្រាស់ Estrogens គ្រាប់ ត្រូវកម្រិតការញ៉ាំជាតិកាហ្វេ។
ថ្នាំគ្រាប់ Estrogen មួយចំនួនដូចជា Conjugated Equine Estrogens (Premarin), Ethinyl Estradiol, Estradiol និងផ្សេងៗទៀត។
– ថ្នាំ Fluvoxamine (Luvox)៖ រាងកាយមានតួនាទីបំបែកជាតិកាហ្វេអ៊ីនក្នុងតែខ្មៅ។ Fluvoxamine (Luvox) បន្ថយល្បឿននៃរាងកាយបំបែកកាហ្វេ។ ការប្រើ Fluvoxamine (Luvox) ជាមួយតែខ្មៅអាចធ្វើឲ្យសល់ជាតិកាហ្វេអ៊ីនច្រើនក្នុងរាងកាយ នាំឲ្យមានផលប៉ះពាល់។
– ថ្នាំ Lithium៖ រាងកាយមានតួនាទីបញ្ចេញចោល Lithium។ កាហ្វេអ៊ីននៅក្នុងតែខ្មៅបង្កើនល្បឿនរាងកាយបញ្ចេញចោល Lithium។ ប្រសិនបើអ្នកប្រើផលិតផលផ្ទុកជាតិកាហ្វេអ៊ីន និង Lithium សូមឈប់ប្រើផលិតផលមានជាតិកាហ្វេអ៊ីនសន្សឹម។ បញ្ឈប់លឿនពេកអាចធ្វើឲ្យកើនឡើងផលរំខានដោយសារសារធាតុ Lithium។
– ថ្នាំសម្រាប់ជំងឺបាក់ទឹកចិត្ត (MAOIs)៖ កាហ្វេអ៊ីននៅក្នុងតែខ្មៅមានសកម្មភាពទៅរំញោចរាងកាយ។ ថ្នាំមួយចំនួនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត ក៏ទៅរំញោចរាងកាយដូចគ្នា។ ការប្រើរួមគ្នា អាចធ្វើឲ្យរំញោចកាន់តែខ្លាំង ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ចង្វាក់បេះដូងញ៉ាប់ សម្ពាធឈាមខ្ពស់ ភ័យខ្លាច និងបញ្ហាផ្សេងៗទៀត។ ថ្នាំប្រើសម្រាប់ជំងឺបាក់ទឹកចិត្តដទៃទៀត មានដូចជា Phenelzine (Nardil), Tranylcypromine (Parnate) និងថ្នាំផ្សេងទៀត។
– ថ្នាំប្រឆាំងកំណកឈាម៖ តែខ្មៅអាចធ្វើឲ្យឈាមកកយឺត។ ផឹកតែខ្មៅ និងថ្នាំប្រឆាំងកំណកឈាមងាយធ្វើឲ្យជាំរាងកាយ និងងាយហូរឈាម។
ថ្នាំមួយចំនួនដែលទប់កំណកឈាមមានដូចជា Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam និងផ្សេងទៀត) Ibuprofen (Advil, Motrin និងផ្សេងទៀត), Naproxen (Anaprox, Naprosyn និងផ្សេងទៀត) Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងផ្សេងៗទៀត។
– ថ្នាំ Pentobarbital (Nembutal)៖ ជាតិកាហ្វេអ៊ីនក្នុងរបស់រាងកាយ អាចនឹងទៅបង្អាក់ប្រសិទ្ធភាពងងុយគេង របស់ថ្នាំ Pentobarbital។
– ថ្នាំ Phenylpropanolamine៖ កាហ្វេអ៊ីននៅក្នុងតែខ្មៅ និងថ្នាំ Phenylpropanolamine សុទ្ធតែអាចរំញោចរាងកាយ។ ប្រើរួមគ្នាអាចធ្វើឲ្យភ្ញោចកាន់តែខ្លាំង និងបង្កើនចង្វាក់បេះដូង សម្ពាធឈាម និងភ័យខ្លាច។
– Riluzole (Rilutek)៖ រាងកាយមានតួនាទីបំបែកសារធាតុ Riluzole (Rilutek) ដើម្បីបញ្ចេញចោលតាមទឹកនោម។ ផឹកតែខ្មៅបន្ថយល្បឿនបំបែកហើយបង្កើនឥទ្ធិពល និងផលប៉ះពាល់។
– ថ្នាំរំញោច (stimulant drugs)៖ ថ្នាំរំញោចមាននាទីពន្លឿនការភ្ញោចប្រព័ន្ធប្រសាទ អាចធ្វើឲ្យមានអារម្មណ៍ភ័យខ្លាច និងបេះដូងដើរលឿន។ កាហ្វេអ៊ីននៅក្នុងតែខ្មៅដូចគ្នា ដូច្នេះការប្រើរួមគ្នា ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា បង្កើនចង្វាក់បេះដូង និងសម្ពាធឈាម។ ចៀសវាងប្រើថ្នាំរំញោចនេះជាមួយតែខ្មៅ។
ថ្នាំរំញោច មានដូចជា Diethylpropion (Tenuate), Epinephrine, Phentermine (Lonamin), Pseudoephedrine (Sudafed) និងថ្នាំផ្សេងទៀត។
– ថ្នាំ Theophylline៖ តែខ្មៅមានជាតិកាហ្វេអ៊ីនធ្វើការដូចគ្នាជាមួយថ្នាំ Theophylline។ កាហ្វេអ៊ីន ក៏អាចបន្ថយល្បឿនរាងកាយបញ្ចេញចោលសារធាតុថ្នាំ Theophylline ធ្វើឲ្យកើនប្រសិទ្ធភាព និងផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។
– ថ្នាំ Verapamil (Calan, Covera, Isoptin, Verelan)៖ រាងកាយបំបែកកាហ្វេអ៊ីនក្នុងតែខ្មៅដើម្បីបញ្ចេញចោល។ Verapamil (Calan, Covera, Isoptin, Verelan) អាចបន្ថយល្បឿនរាងកាយបញ្ចេញចោលជាតិកាហ្វេអ៊ីន។ ការផឹករួមគ្នាអាចបង្កើនផលប៉ះពាល់ដូចជា ភ័័យខ្លាច ឈឺក្បាល និងបង្កើនចង្វាក់បេះដូង។
-ថ្នាំ Warfarin (Coumadin)៖ Warfarin (Coumadin)៖ ប្រើសម្រាប់បន្ថយកំណកឈាម។ បរិមាណច្រើននៃតែខ្មៅបន្ថយប្រសិទ្ធភាពថ្នាំ Warfarin (Coumadin) ធ្វើឲ្យមានកត្តាប្រឈមបញ្ហាកកឈាមកាន់តែធ្ងន់ធ្ងរ។ មិនមានការបញ្ជាក់ច្បាស់ពីអន្តរកម្មនេះទេ ដូចនេះគប្បីពិនិត្យឈាមឲ្យបានទៀងទាត់ និងកម្រិតថ្នាំអាចត្រូវប្តូរ។
– អាល់កុល៖ ជាតិអាកុលអាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យសល់កាហ្វេអ៊ីនច្រើននៅក្នុងឈាម មានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល និងបេះដូងដើរញ៉ាប់។
– ថ្នាំពន្យារកំណើត៖ ថ្នាំពន្យារកំណើតអាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ការប្រើវារួមគ្នាអាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ភ័យខ្លាច ឈឺក្បាល បេះដូងដើរញាប់ និងផ្សេងៗទៀត។
ថ្នាំពន្យារកំណើតមួយចំនួន ដូចជា Ethinyl Estradiol និង Levonorgestrel (Triphasil),
Ethinyl Estradiol និង Norethindrone (Ortho-Novum 1/35,
Ortho-Novum 7/7/7) និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Fluconazole (Diflucan)៖ ថ្នាំនេះ អាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យកាហ្វេអ៊ីនក្នុងរាងកាយយូរ និងមានផលប៉ះពាល់ដូចជា ភ័យខ្លាច ថប់បារម្ភ និងគេងមិនលក់។
– ថ្នាំជំងឺបាក់ទឹកចិត្ត (Tricyclic antidepressants)៖ កាហ្វេមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Tannins អាចបន្ថយការស្រូបនៃថ្នាំនោះ។ ដើម្បីចៀសវៀងអន្តរកម្ម គប្បីកុំផឹកកាហ្វេ ១-២ ម៉ោងក្រោយផឹកថ្នាំ Tricyclic Antidepressants។
ថ្នាំជំងឺបាក់ទឹកចិត្តផ្សេងទៀត ដូចជា Amitriptyline (Elavil), Imipramine (Tofranil, Janimine)។
– ថ្នាំជំងឺទឹកនោមផ្អែម៖ តែខ្មៅបង្កើនជាតិស្ករក្នុងឈាម ឯថ្នាំទឹកនោមផ្អែមបន្ថយជាតិស្ករក្នុងឈាម។ករណីនេះ តែខ្មៅអាចធ្វើឲ្យបាត់បង់ប្រសិទ្ធភាពថ្នាំទឹកនោមផ្អែម។ ហេតុនេះ ត្រូវតាមដានកម្រិតជាតិស្ករក្នុងឈាមឲ្យទៀងទាត់ កម្រិតថ្នាំគួរតែប្តូរផងដែរ។
ថ្នាំទឹកនោមផ្អែម មានដូចជា Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab,
Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia),
Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase) និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Mexiletine (Mexitil)៖ ថ្នាំនេះ អាចបន្ថយល្បឿនរាងកាយបំបែកកាហ្វេអ៊ីន។ ប្រើវារួមគ្នាអាចធ្វើឲ្យបង្កើនប្រសិទ្ធភាព និងផលប៉ះពាល់។
– ថ្នាំ Phenothiazines៖ កាហ្វេមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Tannins អាចបន្ថយសកម្មភាពស្រូបថ្នាំរបស់រាងកាយ។ ដើម្បីចៀសវាងអន្តរកម្មថ្នាំ គប្បីកុំផឹកកាហ្វេ ១ ម៉ោងមុន ឬ ២ ម៉ោងក្រោយផឹកថ្នាំ Phenothiazine។
ថ្នាំ Phenothiazine មាន Fluphenazine (Permitil, Prolixin), Chlorpromazine
(Thorazine), Haloperidol (Haldol), Prochlorperazine (Compazine), Thioridazine
(Mellaril), និង Trifluoperazine (Stelazine)។
– ថ្នាំ Terbinafine (Lamisil)៖ ថ្នាំនេះអាចបន្ថយល្បឿនរាងកាយបញ្ចេញចោលជាតិកាហ្វេអ៊ីន នាំឲ្យកើតមានផលប៉ះពាល់ ដូចជា ភ័យខ្លាច ឈឺក្បាល ចង្វាក់បេះដូងញ៉ាប់ និងផលប៉ះពាល់ផ្សេងទៀត។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៧- កម្រិតប្រើធម្មតាម៉េចដែរ?

No comments