Header Ads

មកដឹងពីលក្ខណៈពិសេសមេជីវិតឈ្មោល និងមេជីវិតញី

យើង​ដឹង​ហើយ ការ​បង្ក​កំណើត​អាច​ប្រព្រឹត្ត​ទៅ​បាន​លុះ​ណា​តែ​មេជីវិត​២​ជួប គឺ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល។ តើ​មេ​ជីវិត​ទាំង​២​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ ហើយ​ជួប​គ្នា​ដោយ​របៀប​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និងរោគស្ត្រី មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ នឹង​បរិយាយ​លម្អិត​អំពី​បញ្ហា​នេះ។

១. លក្ខណៈ​ពិសេសរបស់​មេ​ជីវិត​ឈ្មោល

– មេ​ជីវិត​ឈ្មោល​ផលិត​នៅ​ក្នុង​ពងស្វាស
– តូច​ជាង​មេ​ជីវិត​ញី
– ធ្វើ​ដំណើរ​យឺត​ជាង​មេ​ជីវិត​ញី
– ទំហំ​វែង​ជាង​មេ​ជីវិត​ញី
– មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​រហូត ៥ ថ្ងៃ ក្នុង​រាង​កាយ​មនុស្ស​ស្រី
– មេ​ជីវិត​ឈ្មោល​បញ្ចេញ​ខាង​ក្រៅ អាច​រស់​នៅ​ក្នុង​ទឹកកាម​បាន ២-៣ ម៉ោង
– ក្នុង​មិល្លីលីត្រ​ទឹក​កាម មាន​មេជីវិត​ឈ្មោល​ប្រហែល​ពី ៤០-១២០ លាន​ក្បាល
​- ក្នុង​ចំណោម​មេ​ជីវិត​ឈ្មោល​រាប់​លាន មាន​មេ​ជីវិត​ឈ្មោល​តែ​មួយ​គត់​ ដែល​អាច​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញី​​បាន។

២. លក្ខណៈ​ពិសេស​របស់​មេជីវិត​ញី

– មេជីវិត​ញីធ្លាក់​នៅ​អំឡុង ១២-​១៤​ ថ្ងៃ មុន​រដូវ​បន្ទាប់​មក​ដល់
– ធំ​ជាង​មេ​ជីវិត​ឈ្មោល
– ធ្វើ​ដំណើរ​លឿន​ជាង​មេ​ជីវិត​ឈ្មោល
– ទំហំ​ខ្លី​ជាង​មេ​ជីវិត​ឈ្មោល
– ពង​មេ​ជីវិត​ញី អាច​រស់​បាន​រយៈពេល​ ២៤​ម៉ោង បន្ទាប់​ពីទុំ​ជ្រុះ។
​មេ​ជីវិត​ទាំង​ពីរ ​ត្រូវការ​ពេល​ពី ៤៥​នាទី​ ទៅ ១២ម៉ោង​ ដើម្បី​ឲ្យ​​មេ​ជីវិត​ឈ្មោល​អាច​ហែល​ទៅ​ជិត​បំពង់​ដៃ​ស្បូន​ ជា​ទីកន្លែង​បង្ក​កំណើត​​គភ៌​ក្នុង​ផ្ទៃ​ស្រីៗ​នេះ​ឯង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​ជីវិត​ឈ្មោល​ អាច​រស់​នៅ​ក្នុង​រាង​កាយ​ស្រីៗ យូរ​បំផុត​ដល់​ទៅ​ ៧​ ថ្ងៃ។ ដូច​នេះ​ហើយ ការ​បង្ក​កំណើត ​អាច​កើត​មានគ្រប់​ពេល​អំឡុង​មួយ​សប្ដាហ៍​ បន្ទាប់​ពី​រួម​ភេទ​រួច ​បើ​ខាង​ស្រី​មាន​ធ្លាក់​មេ​ជីវិត​ញីអំឡុង​ពេល​នេះ។

No comments

Theme images by Nikada. Powered by Blogger.