បញ្ហាផ្លូវភេទ ជាដែលរឿងយើងគ្រប់គ្នាគិតថា អៀនខ្មាស
ហើយក៏ជារឿងដែលយើងចង់ដឹងបំផុតដែរ។ តែតាមពិតទៅផ្លូវភេទ
មិនមែនជារឿងត្រូវអៀនខ្មាសនោះទេ កាលណាយើងយល់ដឹងបានកាន់តែច្រើន
អាចបង្ការបញ្ហាបានកាន់តែខ្ពស់ អ៊ីចឹងហើយ ថ្ងៃនេះ Hello
គ្រូពេទ្យនឹងយកចម្ងល់ដែលប្រុសឧស្សាហ៍សួរបំផុត
ពាក់ព័ន្ធនឹងរឿងផ្លូវភេទ។
១- រួមភេទ ឆាប់ចេញទឹកកាមពេកបណ្តាលមកពីអី?
ចម្លើយ៖ បញ្ហាឆាប់ចេញទឹកកាម ជារឿងអាម៉ាស់
និងកង្វល់របស់ប្រុសៗ ហើយមកដល់បច្ចុប្បន្ន
នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ
ប៉ុន្តែអាស្រ័យទៅតាមបទពិសោធ និងអាយុ។ បញ្ហាឆាប់ចេញទឹកកាម
អាចមានសម្រាប់ដៃគូថ្មីថ្មោង
អាចដោយសារស្ថានការណ៍រួមភេទពិសេសណាមួយ របៀបនៃការរួមភេទ
ឬអាចដោយសារខកខានបញ្ចេញយូរពេកក៏មាន។ យ៉ាងណា
កត្តាផ្លូវចិត្តមួយចំនួន ដូចជា ថប់បារម្ភ បន្ទោសខ្លួនឯង
ឬបាក់ទឹកចិត្ត ក៏អាចធ្វើឲ្យបញ្ហានេះកើតមានដូចគ្នា។
ករណីខ្លះមកពីសុខភាពផ្លូវភេទមានបញ្ហា ដូចជាបម្រែបម្រួលអ័រម៉ូន
មានរបួស ឬផលរំខានដោយថ្នាំណាមួយ ក៏អាចបង្កបញ្ហានេះដែរ។
២- បញ្ចេញទឹកកាមញឹកញាប់ពេកប៉ះពាល់មេជីវិតអត់?
ចម្លើយ៖
មេជីវិតត្រូវការពេលវេលាសមស្របមួយដើម្បីបង្កើនចំនួន
និងគុណភាពឲ្យបានល្អ
ក្នុងករណីដែលប្រុសៗបង្ខំឲ្យចេញទឹកកាមរាល់ថ្ងៃ
ពេលខ្លះអត់មានមេជីវិតគ្រប់គ្រាន់ទេ ឬក៏មានមេជីវិតដែរ
តែមេជីវិតទាំងនោះនៅខ្ចី មិនអាចទៅបង្កកំណើតបាន។
ការបញ្ចេញទឹកកាម ២-៣ ដង/អាទិត្យ គឺជារឿងធម្មតា
មិនប៉ះពាល់ដល់គុណភាពមេជីវិត ឬផែនការយកកូននោះទេ
ព្រោះរយៈពេលនេះរាងកាយយើងមានពេលវេលាគ្រប់គ្រាន់
ដើម្បីផលិតមេជីវិតឲ្យបានច្រើន ថែមទាំងមានគុណភាពទៀត។
៣- ចាក់ទឹកក្រៅពាង អាចបង្ការការមានផ្ទៃពោះ១០០% អត់?
ចម្លើយ៖ ការពន្យារកំណើតបែបធម្មជាតិ
(ចាក់ទឹកក្រៅពាង)
ដែលតម្រូវឲ្យភាគីខាងបុរសត្រូវដកលិង្គចេញមុនបញ្ចប់ការរួមភេទ
ឬឈានដល់ចំណុចកំពូល រួចបញ្ចេញទឹកកាមក្រៅប្រដាប់ភេទខាងស្រី
មានប្រសិទ្ធភាពតិចតួចបំផុតក្នុងការការពារមានផ្ទៃពោះ។
អារម្មណ៍កំពុងតែពុះកញ្ជ្រោរោលអំឡុងពេលបើកប្រតិបត្តិការ
ស្រាប់តែត្រូវដកចេញភ្លាមនេះ
ច្បាស់ណាស់ភាគីខាងបុរសពិតជាពិបាកទប់អារម្មណ៍ខ្លួនឯងបាន
ងាយនឹងភ្លាត់ស្នៀតបំផុត។
កាលណាបុរសដកលិង្គមិនទាន់ពេលនោះនឹងបញ្ចេញទឹកកាមចូលប្រដាប់ភេទស្ត្រី
ច្បាស់មានផ្ទៃពោះហើយ។
៤- នៅសុខៗម៉េចបានចំណង់ផ្លូវភេទធ្លាក់ចុះ?
ចម្លើយ៖
មិនមែននៅសុខៗចំណង់ផ្លូវភេទធ្លាក់ចុះនោះទេ
ច្បាស់ជាមានបញ្ហាអ្វីមួយមិនខាន។
ចំណង់ផ្លូវភេទធ្លាក់ចុះអាចមកពីកត្តារួមផ្សំជាច្រើន
ក្នុងនោះមានទាំងកត្តាជីវសាស្ត្រ របៀបរបបរស់នៅ និងអាយុ។
ពេលចាស់ទៅអ័រម៉ូនភេទថយចុះ ឬបើយើងបាក់ទឹកចិត្ត ប្រើគ្រឿងញៀន
គ្រឿងស្រវឹង ជក់បារី ស្ត្រេស គេងមិនគ្រប់ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ
ត្រូវប្រើថ្នាំមួយចំនួនទៀតនោះ
រឹតតែធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។
៥- អាយុកាន់តែច្រើន លិង្គកាន់តែតូច ហើយខ្លីជាងមុន?
ចម្លើយ៖ ពិតណាស់
កាលណាអាយុកាន់តែច្រើនរាងកាយយើងក៏ប្រែប្រួល ស្បែកក៏លែងតឹងណែន
ទៅជាយារធ្លាក់ ឬរួញស្វិត។ ឯទំហំលិង្គនឹងកាន់តូច ហើយខ្លីជាងមុន
ដោយសារតែមានជាតិខ្លាញ់ទៅប្រមូលផ្ដុំក្នុងសរសៃឈាមអាកទែក្នុងលិង្គ
ហើយមានការកើតឡើងសម្បកកូលេជែនក្រិនបន្តិចម្ដងៗ
ស្រោបជុំវិញតំបន់លិង្គឡើងរឹង។
ឯឡើងទម្ងន់ជាមួយកត្តារួមចំណែកដែរ
ដោយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅផ្នែកពោះខាងក្រោម
អាចបណ្ដាលឲ្យប្រវែងលិង្គមើលទៅខ្លីជាងមុន។
No comments