ជំងឺមហារីកមាត់ស្បូន គឺជាជំងឺដ៏កាចសាហាវមួយ បើកើតហើយពិបាកនឹងព្យាបាលណាស់។ ដូចនេះហើយលោកស្រីវេជ្ជបណ្ឌិត
ពឹង ជុតិមា
នាយិកាសេវាកម្មគ្លីនិក រ៉ាក់ ក៏បានណែនាំតែវិធីការពារខ្លួន ៣
យ៉ាងជួយយើងឲ្យចៀសផុតពីការកើតជំងឺមហារីកប្រភេទនេះបាន។
១- តមមិនរួមភេទរហូតដល់មានដៃគូជាក់លាក់
ស្រីៗដែលនៅលីវត្រូវតមការរួមភេទមុនពេលរៀបការ
ដោយមិនគួរប្រឡូកក្នុងការរួមភេទមានដៃគូច្រើនឡើយ
ព្រោះវាអាចនាំឲ្យឆ្លងមេរោគបាន
ដូចនេះហើយបានជាពេទ្យណែនាំមិនឲ្យរួមភេទ
តែបើតមមិនបាននៅមានជម្រើស ២ ផ្សេងគ្នាទៀត។
២- ប្រើស្រោមអនាម័យ
ស្រីៗមានដៃគូ គួរតែប្រើស្រោមអនាម័យគ្រប់ពេលរួមភេទ
ព្រោះវាអាចជួយការចម្លងមេរោគអេដស៍ កាមរោគ
និងមេរោគដែលបង្កឲ្យទៅជាជំងឺមហារីកមាត់ស្បូន។
៣- ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន
ទោះជាយើងបានឆ្លងកាត់ការរួមភេទហើយក៏ដោយ
ក៏នៅតែអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានដែរ។
តែសម្រាប់អ្នកធ្លាប់រួមភេទ
មុនចាក់វ៉ាក់សាំងគ្រូពេទ្យត្រូវធ្វើតេស្ដរកកោសិកាមហារីកនៅមាត់ស្បូនជាមុនសិន
ប្រសិនបើមិនឃើញមានការវិវត្តនោះទេ អាចចាក់បាន។
សម្រាប់ស្រីៗមិនទាន់រួមភេទឆ្លងកាត់ការរួមភេទ
ពោលតាំងពីក្មេងអាយុ ៩ ឆ្នាំឡើងអាចចាក់បាន។
No comments