បង្ការការឆ្លងរោគ រួមភេទហើយ កុំភ្លេចធ្វើរឿងសំខាន់នេះ
ក្រោយប្រតិបត្តិការរឿងក្តៅសាច់ហើយ
ទាំងស្ត្រីទាំងបុរសចាំបាច់ត្រូវលាងសម្អាតប្រដាប់ភេទ
បន្ថែមពីនោះយើងក៏ត្រូវនោមភ្លាមៗដែរ។
ហេតុអីគ្រូពេទ្យណែនាំឲ្យយើងនោមបន្ទាប់ពីរួមភេទហើយ?
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការលាងសម្អាតប្រដាប់ភេទក្រោយប្រតិបត្តិការហើយ ទាំងបុរសទាំងស្ត្រីមិនត្រូវរំលងនោះទេ ព្រោះវាគឺជារឿងអនាម័យ ចំណែកឯការនោមវិញនោះកាន់តែចាំបាច់ទៀត ដោយសារតែវាអាចជួយការពារការឆ្លងមេរោគនៅបំពង់បង្ហួរនោម ប្លោកនោម និងតម្រងនោម។
បើចំពោះមនុស្សស្រីវិញ ដោយសារតែបង្ហួនោមនៅជិតប្លោកនោម ដូច្នេះបាក់តែរី ងាយនឹងជ្រៀតចូលក្នុងប្លោកនោម ហើយទៅបង្ករោគនៅផ្លូវទឹកម៉ូត្រ បើសិនជាមិនបាននោមក្រោយរួមភេទរួចទេ មេរោគ និងបាក់តេរីផ្សេងៗក្នុងប្រដាប់ភេទ និងរន្ធគូថអាចនឹងចូល និងប្រមូលផ្ដុំក្នុងបង្ហួរនោម ដូច្នេះធ្វើឱ្យប្រឈមកាន់តែខ្លាំងនឹងការបង្ករោគនៅប្លោកនោម។ ទោះបីជាបង្ហួរនោមប្រុសៗវែងជាងស្រីៗក៏ដោយ ក៏ត្រូវតែនោមចេញដែរ ព្រោះមេរោគអាចឆ្លងកាត់ទៅដល់ទីនោះ។
តើការលាងសម្អាតប្រដាប់ភេទ និងការបញ្ចេញទឹកនោម ក្រោយរួមភេទហើយភ្លាម អាចបង្ការពីការមានផ្ទៃពោះបានទេ? ចម្លើយ មិនបាននោះទេ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា អំឡុងរួមភេទ ទឹកកាមបុរសបានបាញ់ចូលជ្រៅទៅក្នុងប្រដាប់ភេទស្ត្រីទៅហើយ រង់ចាំការជួបគ្នាដើម្បីបង្កកំណើតប៉ុណ្ណោះ ប្រសិនបើរួមភេទចំពេលមេជីវិតញីធ្លាក់មក។

No comments