គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!
កន្លងមកយើងតែងតែត្រូវបានអ្នកជំនាញបង្ហាញពីការគ្មានអនាម័យខ្លួនប្រាណទើបនាំឲ្យកើតបញ្ហាធ្លាក់ស។
ក្នុងនោះយើងបានរំលងរឿងសំខាន់មួយ
គឺការធ្វើអនាម័យជ្រុលក៏អាចបណ្ដាលឲ្យធ្លាក់សដែរ។
នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
លោកស្រីបានបន្តទៀតថា ស្រីៗធ្លាក់សមួយចំនួន ព្រោះតែបាត់បង់បាក់តេរីល្អអស់រលីង ដោយសារការប្រើប្រាស់ទឹកអនាម័យមានកម្រិត pH ខ្ពស់ច្រើនពេក។ មូលហេតុដែលនាំឲ្យបាត់បង់បាក់តេរីល្អ មកពីយើងលូកលាងសម្អាតដល់ផ្នែកខាងក្នុងខ្លាំង ព្រោះខ្លាចទ្វារមាសមានមានក្លិន ឬសំណើម។ នៅពេលបាត់បង់បាក់តេរីល្អអស់ គ្មានអ្វីការពារបាក់តេរីអាក្រក់ ដូចនេះហើយទើបធ្វើឲ្យស្ត្រីងាយឆ្លងរោគផ្សេងៗ ជាពិសេសមេរោគនាំឲ្យធ្លាក់សនេះតែម្ដង។
នាយិកាសេវាកម្មគ្លីនិក រ៉ាក់ រូបនេះបានបន្ថែមទៀតដែរថា
ដើម្បីថែរក្សាទ្វារមាសឲ្យមានសុខភាពល្អ
យើងគួរតែដឹងពីរបៀបប្រើប្រាស់ទឹកអនាម័យឲ្យបានត្រឹមត្រូវ៖
១- បើមានក្លិនត្រូវប្រើទឹកអនាម័យ ២ ដង/ថ្ងៃ
២- បើគ្មានបញ្ហាក្លិន ឬធ្លាក់ស មិនចាំបាច់ប្រើទឹកអនាម័យទេ
៣- បន្ទោបង់រួចត្រូវលាងសម្អាតដោយទឹកធម្មតាពីមុខទៅក្រោយ មិនបាច់ប្រើទឹកអនាម័យ តែបើគ្មានទឹកអាចយកក្រដាសទៅផ្ដិតសម្អាត
៤- ថ្ងៃមករដូវអាចប្រើទឹកអនាម័យលាងសម្អាតបាន តែត្រឹមលាងសម្អាតពីក្រៅបានហើយ កុំលូកលាងខាងក្នុង។
ក្រៅពីនោះ យើងមិនត្រូវប្រើគ្រឿងក្រអូប ឬសាប៊ូអ្វីទៅលើតំបន់សំខាន់នោះឡើយ ព្រោះវាក៏ជាមូលហេតុដែលនាំឲ្យឆ្លងមេរោគចូលបរិវេណនោះ។

No comments