គួរផ្លាស់ប្ដូរសម្លីអនាម័យ ប៉ុន្មានម៉ោងម្ដងទើបល្អ?
អំឡុងពេលមករដូវ ស្ត្រីខ្មែរភាគច្រើនប្រើសម្លីអនាម័យ ជាងប្រភេទ
tampon
ហើយមានចម្ងល់ទាក់ទិននឹងពេលវេលាផ្លាស់ប្ដូរសម្លីឲ្យបានត្រឹមត្រូវ
ចៀសវាងទុកយូរនាំឲ្យមានការឆ្លងរោគ។ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ នឹងបកស្រាយដូចតទៅ។
សម្រាប់ប្រភេទសម្លីអនាម័យត្រូវប្រយ័ត្នឲ្យមែនទែន បើប្រើមួយបន្ទះច្រើនម៉ោងមិនល្អនោះទេ ព្រោះផ្អាប់ពេលយូរនៅជាប់កន្លែងដែលក្ដៅហើយសើម នាំឲ្យមេរោគបំបែកខ្លួន ហើយចូលទៅបង្ករោគនៅផ្លូវនោមវិញ ឬបង្ករោគនៅទ្វារមាស ហើយបើធ្ងន់ធ្ងរ ឡើងជាកន្ទួលរមាស់បរិវេណសម្ងាត់នោះជាដើម។ ស្តង់ដារដូរសំឡីអនាម័យគឺចន្លោះ ៤-៥ ម៉ោងម្ដង តែបើឈាមរដូវយើងច្រើន អាច ៣-៤ ម៉ោងក៏បាន។
វេជ្ជបណ្ឌិត ពឹង ជុតិមា
ក៏បានពន្យល់ពីប្រភេទរបៀបប្រើ tampon ផងដែរ
ដោយស៊កវាទៅក្នុងទ្វារមាស ហើយគួរដូរ ៣ ម៉ោងម្ដង។
តែបើអាចប្រែប្រួលតាមស្ត្រីម្នាក់ៗ ព្រោះខ្លះអាចមកឈាមរដូវច្រើន
ដូចនេះត្រូវឧស្សាហ៍ដូរ ហើយមកតិចក៏មិនគួរទុកឲ្យលើសពី ៥ ម៉ោងឡើយ។
ព្រោះបើទុកយូរ អាចបណ្ដាលឲ្យបាក់តេរីជ្រាបចូលក្នុងទ្វារមាស
នាំឲ្យមានការបង្ករោគធ្ងន់ធ្ងរ។
នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បានបន្ថែមទៀតថា ថ្ងៃមករដូវច្រើនជាងគេ នៅថ្ងៃទី២ និងទី៣ ដូចនេះគួរតែឧស្សាហ៍ដូរញឹកញាប់។

No comments