ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
តើអ្វីទៅជាជំងឺរលាកទ្វារមាសដោយបាក់តេរី?
បើសិនជាមានការបង្ករោគច្រើននៅក្នុងទ្វារមាស
បាក់តេរីដែលជួយការពារពីធម្មជាតិនឹងត្រូវយាយីដែលចោទជាការបង្ករោគដែលគេហៅថារលាកទ្វារមាសដោយបាក់តេរី។
ជំងឺរលាកទ្វារមាសដោយបាក់តេរីអាចព្យាបាលបានដោយថ្នាំផ្សះដោយលេប និងក្រែមលាប។ ប្រសិនបើកំពុងមានគភ៌គ្រូពេទ្យអាចឲ្យតែថ្នាំគ្រាប់ទេ។ ប៉ុន្មានថ្ងៃក្រោយការព្យាបាលយើងនឹងអាចឃើញភាពប្រសើរឡើងហើយ។ តែត្រូវចងចាំថាការព្យាបាលត្រូវតែបន្តទោះបីជាអាការរលាកបាត់ទៅហើយក៏ដោយ។
ការប្រើថ្នាំផ្សះអាចបង្កជារោគផ្សិតលើទ្វារមាស ប៉ុន្តែវាកើតឡើងដោយកម្របំផុត។ សូមពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើស្រិៗយើងមានសញ្ញាក្នុងអំឡុងពេលព្យាបាលដូចខាងក្រោម៖
តើមូលហេតុអ្វីដែលបង្កឲ្យមានជំងឺរលាកទ្វារមាសដោយបាក់តេរី?
មូលហេតុពិតប្រាកដដែលបង្កឲ្យមានជំងឺនេះមិនទាន់មានពន្លឺនោះទេ ប៉ុន្តែអ្នកស្រាវជ្រាវមួយចំនួនជឿថាស្រីៗយើងអាចនឹងប្រឈមនឹងជំងឺនេះប្រសិនបើយើងមានដៃគូរួមភេទច្រើន ឬទើបតែមានដៃគូថ្មីៗ ឬអ្នកចូលចិត្តលូកលាងសម្អាតទ្វារមាស។ នេះបញ្ជាក់ឲ្យឃើញថាការមានដៃគូស្នេហាតែមួយ ការលាងប្រដាប់ភេទ និងការមិនជក់បារីពិតជាអាចជួយបន្ថយហានិភ័យបាន។ ទោះជាយ៉ាងណាក៏ដោយក៏ជំងឺរលាកទ្វារមាសដោយបាក់តេរីឧស្សាហ៍ជួបប្រទះលើនារីដែលមានការរួមភេទញឹកញាប់ ហើយអ្នកដែលតមមួយរយៈពេលក៏អាចឆ្លងបានដែរ។តើធ្វើយ៉ាងណាទើបដឹងថាយើងមានជំងឺរលាកទ្វារមាសដោយបាក់តេរី?
ជំងឺរលាកទ្វារមាសដោយបាក់តេរីមិនងាយនឹងចេញរោគសញ្ញានោះទេ ហើយសញ្ញាដែលឧស្សាហ៍ជួបប្រទះជាងគេគឺភាពមិនប្រក្រតីនៃការធ្លាក់ស។ ស្រីៗយើងអាចចាប់អារម្មណ៍ថាការធ្លាក់សរមានក្លិនមិនល្អ និងមានពណ៌ប្លែក។ យើងអាចនឹងមានអាការៈក្រហាយរមាស់និងមានការឈឺចាប់នៅម្ដុំទ្វារមាស។តើជំងឺរលាកទ្វារមាសដោយបាក់តេរីគ្រោះថ្នាក់ដែរឬទេ?
ជំងឺរលាកទ្វារមាសដោយបាក់តេរីមិនបង្កជាបញ្ហាធ្ងន់ធ្ងរនោះទេ។ វាអាចនឹងជាដោយឯកឯងក្នុងអំឡុងពេលប៉ុន្មានថ្ងៃប៉ុន្តែវាអាចនឹងបង្កជាបញ្ហានៅពេលដែលយើងមានជំងឺផ្សេងទៀត ឬលក្ខខណ្ឌសុភាពមិនអំណោយផល។- ជំងឺរលាកទ្វារមាសដោយបាក់តេរីនៅលើស្ត្រីមានផ្ទៃពោះអាចឲ្យរលូត កើតមិនគ្រប់ខែនិងការករោគក្រោយសម្រាល។
- ជំងឺរលាកទ្វារមាសដោយបាក់តេរីអាចបង្កឲ្យមានការបង្ករោគក្នុងអាងត្រគាកនៅពេលដែលសម្រាលដោយវះកាត់ ឬសម្អាតស្បូនក្រោយពេលយកកូនចេញ និងកាត់ស្បូនចោលជាដើម។
- ជំងឺនេះអាចឲ្យស្រិៗងាយនឹងឆ្លងមេរោគអេដស៍ប្រសិនបើដៃគូរួមភេទមានផ្ទុកមេរោគអេដស៍។
រោគវិនិច្ឆ័យជំងឺរលាកទ្វារមាសដោយបាក់តេរី
ដើម្បីកំណត់ថាមានជំងឺគ្រូពេទ្យត្រូវការពិនិត្យនិងរកមើលសញ្ញានៃការបង្កររោគ។ គ្រូពេទ្យអាចស្នើសុំធ្វើតេស្តវត្ថុវិភាគដែលយកពីការធ្លាក់សអ្នកជំងឺ។ ប្រសិនបើរកឃើញថាមានជំងឺរលាកទ្វារមាសដោយបាក់តេរីហើយដៃគូបុរសមិនចាំបាច់ព្យាបាលដូចក្នុងករណីជំងឺកាមរោគដទៃនោះទេ ប៉ុន្តែវាអាចចម្លងទៅគ្នាទៅវិញទៅមកប្រសិនបើដៃគូជាសុភាពនារីដូចគ្នា។ យើងអាចប្រឈមនឹងការឆ្លងបាត់តេរីនេះពីការប្រើប្រាស់ទ្រនាប់បង្គន់ជាមួយគ្នា កម្រាលពូកនិងអាងហែលទឹករួមគ្នា។ជំងឺរលាកទ្វារមាសដោយបាក់តេរីអាចព្យាបាលបានដោយថ្នាំផ្សះដោយលេប និងក្រែមលាប។ ប្រសិនបើកំពុងមានគភ៌គ្រូពេទ្យអាចឲ្យតែថ្នាំគ្រាប់ទេ។ ប៉ុន្មានថ្ងៃក្រោយការព្យាបាលយើងនឹងអាចឃើញភាពប្រសើរឡើងហើយ។ តែត្រូវចងចាំថាការព្យាបាលត្រូវតែបន្តទោះបីជាអាការរលាកបាត់ទៅហើយក៏ដោយ។
ការប្រើថ្នាំផ្សះអាចបង្កជារោគផ្សិតលើទ្វារមាស ប៉ុន្តែវាកើតឡើងដោយកម្របំផុត។ សូមពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើស្រិៗយើងមានសញ្ញាក្នុងអំឡុងពេលព្យាបាលដូចខាងក្រោម៖
- រមាស់
- ឡើងក្រហម
- ឡើងដុំ ឬធ្លាក់ស។
No comments