ពិតទេ ប្រើថ្នាំពន្យារកំណើតធ្វើឲ្យស្រីៗធាត់?
មានមតិច្រើនលើកឡើងពីផលរំខានរបស់ថ្នាំពន្យារកំណើត
អ្នកខ្លះថា ប្រើទៅធ្វើឲ្យស្គម រដូវមកមិនទៀង
ឯខ្លះទៀតថាធ្វើឲ្យធាត់ជាដើម។
ការប្រើថ្នាំពន្យារកំណើតពិតជាធ្វើឲ្យស្រីៗឡើងគីឡូមែន
ឬយ៉ាងណា?
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បកស្រាយថា ការប្រើថ្នាំពន្យារកំណើត តែងជួបផលរំខានខ្លះៗ ដូចជាធ្វើឲ្យប្រែប្រួលទម្ងន់ ទៅជាស្គម ឬឡើងគីឡូ ឈឺក្បាល ធេងធោង រដូវប្រែប្រួលខ្លះៗ តែមិនមែនមានន័យថា ស្ត្រីដែលប្រើថ្នាំពន្យារកំណើតទាំងអស់សុទ្ធជួបផលរំខានទាំងនេះនោះទេ។
ចំពោះការឡើងទម្ងន់វិញ លោកស្រីវេជ្ជបណ្ឌិតថា អាចមកពីរបបចំណីអាហារដែលយើងញ៉ាំច្រើនជាង ដោយសារកាលពីនៅក្មេង រាងកាយត្រូវការថាមពលច្រើន ដើម្បីលូតលាស់ ទោះញ៉ាំអ្វីក៏ដោយ ញ៉ាំច្រើនយ៉ាងណាក៏មិនងាយធាត់ដែរ។ នេះមកពីចំណីអាហារដែលយើងញ៉ាំចូលទៅ ត្រូវបានបម្លែងយកទៅប្រើប្រាស់អស់ ប៉ុន្តែនៅពេលយើងអាយុច្រើន រាងកាយលែងសូវលូតលាស់ ពេលយើងញ៉ាំច្រើនពេក ធ្វើឲ្យចំណីអាហារដែលយើងញ៉ាំចូលទៅទាំងប៉ុន្មាន ច្រើនតែសល់ ដុតកាឡូរីមិនអស់ទេ មិនឆ្លៀតហាត់ប្រាណទៀត ទៅជាធាត់។

No comments