Activated Charcoal (ឱសថខ្មៅ)
១- ថ្នាំខ្មៅព្យាបាលជំងឺអីខ្លះ?
ជាទូទៅ គេប្រើប្រាស់ សារធាតុ ឆាខូលសកម្ម (Activated Charcoal) យើងហៅថា ថ្នាំខ្មៅ ដើម្បីព្យាបាលការពុលបន្ថយខ្យល់នៅក្នុងពោះវៀន បន្ថយជាតិខ្លាញ់កូលេស្តេរ៉ូល និងការពារអារម្មណ៍ធេងធោងក្រោយស្រវឹង ក៏ដូចជាព្យាបាលបញ្ហាហៀរទឹកប្រមាត់អំឡុងពេលមានផ្ទៃពោះ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
គួរទាក់ទងសុំការណែនាំពីគ្រូពេទ្យមុនពេលលេបថ្នាំប្រភេទនេះ។ ថ្នាំនេះជាប្រភេទម្សៅ ហើយដើម្បីប្រើឲ្យមានប្រសិទ្ធភាព យើងត្រូវតែមានការប្រុងប្រយត្ន័ចំពោះកម្រិតទឹក ដើម្បីលាយ ត្រូវក្រឡុកឲ្យបានសព្វល្អ មុនពេលផឹក។ ត្រូវផឹកឲ្យអស់ពីស្លាបព្រា ឬកែវ ដោយសារកម្ទេចថ្នាំអាចជាប់នៅបាតកែវ ត្រូវចាក់ទឹកបន្តិចចូល ក្រឡុកម្តងទៀត ហើយផឹកឲ្យអស់ដើម្បីឲ្យគ្រប់កម្រិតថ្នាំ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំខ្មៅ (Activated Charcoal) អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាក ថ្នាំខ្មៅផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
– ពិភាក្សាជាមួយគ្រូពេទ្យ បើមានអាលែកហ្ស៊ីជាមួយថ្នាំប្រភេទនេះ ឬថ្នាំដទៃទៀត។
– មនុស្សចាស់មានការរំលាយអាហារយឺត បង្កឲ្យទល់លាមក បើផឹកលើសមួយកម្រិតថ្នាំ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
ថ្នាំខ្មៅអាចមានសុវត្ថិភាពបើប្រើប្រាស់ក្នុងរយៈពេលខ្លី អំឡុងពេលមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ប៉ុន្តែអ្នកជំងឺគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញមុនពេលប្រើ។
ថ្នាំខ្មៅ អាចមានអន្តរកម្មជាមួយថ្នាំដទៃទៀតយើងកំពុងប្រើប្រាស់ នាំឲុ្យផ្លាស់ប្តូរអំពើរបស់ថ្នាំទាំងនោះ បង្កើនហានិភ័យនៃផលរំខានធ្ងន់ធ្ងរ។
ដើម្បីការពារកុំឲ្យមានអន្តរកម្មថ្នាំ យើងគួរតែកត់ទុកថ្នាំទាំងអស់បាន និងកំពុងប្រើ ប្រាប់ទៅគ្រូពេទ្យ ឬឱសថការី។ ម៉្យាងវិញទៀតយើងមិនគួរចាប់ផ្តើម បញ្ឈប់ ឬប្តូរកម្រិតថ្នាំ បើគ្មានការណែនាំពីគ្រូពេទ្យ។
– អន្តរកម្មរវាងសេរ៉ូអ៊ីប៉េកាក (Ipecac) និងថ្នាំខ្មៅ៖ អាចកើតឡើងក្នុងក្រពះ ធ្វើឲ្យប្រសិទ្ធភាពសេរ៉ូអ៊ីប៉េកា (Ipecac) ថយចុះ។
– អន្តរកម្មរវាងថ្នាំលេប និងថ្នាំខ្មៅ៖ សារធាតុឆាខូលសកម្មរបស់ថ្នាំខ្មៅ នឹងស្រូបសាធាតុជាច្រើននៅក្នុងក្រពះ និងពោះវៀន ជាហេតុពេលយើងលេបជាមួយថ្នាំផ្សេងទៀត សារធាតុឆាខូល នឹងស្រួបយកសារធាតុចាំបាច់របស់ថ្នាំ ធ្វើឲ្យរាងកាយស្រូបបានតិច ហេតុនេះប្រសិទ្ធភាពថ្នាំក៏ថយចុះដូចគ្នា។ ដើម្បីការពារអន្តរកម្មថ្នាំ យើងគួរតែផឹកថ្នាំខ្មៅយ៉ាងហោចណាស់ ១ម៉ោង បន្ទាប់ពីផឹកថ្នាំដទៃទៀត។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំខ្មៅ អាចមានអន្តរអំពើជាមួយអាហារ ធ្វើឲ្យប្រែប្រួលប្រសិទ្ធភាព ឬអំពើរបស់ថ្នាំ បង្កើនហានិភ័យកើតផលរំខានធ្ងន់ធ្ងរជាច្រើន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីពីបញ្ហានេះ។ សម្រាប់ជាតិអាល់កុល ក្នុងគ្រឿងស្រវឹង នឹងទៅបន្ថយសកម្មភាពស្រូបជាតិពុលចេញពីរាងកាយរបស់ថ្នាំខ្មៅតែម្តង។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ស្ទះពោះវៀន
– ភាំងៗ
– ខ្វះជាតិទឹក
– រំលាយអាហារយឺត
– ទើបវះកាត់ថ្មីៗ
– ហូរឈាមតាមពោះវៀន
– មានប្រហោងក្នុងពោះវៀន។
ជាទូទៅ គេប្រើប្រាស់ សារធាតុ ឆាខូលសកម្ម (Activated Charcoal) យើងហៅថា ថ្នាំខ្មៅ ដើម្បីព្យាបាលការពុលបន្ថយខ្យល់នៅក្នុងពោះវៀន បន្ថយជាតិខ្លាញ់កូលេស្តេរ៉ូល និងការពារអារម្មណ៍ធេងធោងក្រោយស្រវឹង ក៏ដូចជាព្យាបាលបញ្ហាហៀរទឹកប្រមាត់អំឡុងពេលមានផ្ទៃពោះ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
គួរទាក់ទងសុំការណែនាំពីគ្រូពេទ្យមុនពេលលេបថ្នាំប្រភេទនេះ។ ថ្នាំនេះជាប្រភេទម្សៅ ហើយដើម្បីប្រើឲ្យមានប្រសិទ្ធភាព យើងត្រូវតែមានការប្រុងប្រយត្ន័ចំពោះកម្រិតទឹក ដើម្បីលាយ ត្រូវក្រឡុកឲ្យបានសព្វល្អ មុនពេលផឹក។ ត្រូវផឹកឲ្យអស់ពីស្លាបព្រា ឬកែវ ដោយសារកម្ទេចថ្នាំអាចជាប់នៅបាតកែវ ត្រូវចាក់ទឹកបន្តិចចូល ក្រឡុកម្តងទៀត ហើយផឹកឲ្យអស់ដើម្បីឲ្យគ្រប់កម្រិតថ្នាំ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំខ្មៅ (Activated Charcoal) អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាក ថ្នាំខ្មៅផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?– ពិភាក្សាជាមួយគ្រូពេទ្យ បើមានអាលែកហ្ស៊ីជាមួយថ្នាំប្រភេទនេះ ឬថ្នាំដទៃទៀត។
– មនុស្សចាស់មានការរំលាយអាហារយឺត បង្កឲ្យទល់លាមក បើផឹកលើសមួយកម្រិតថ្នាំ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
ថ្នាំខ្មៅអាចមានសុវត្ថិភាពបើប្រើប្រាស់ក្នុងរយៈពេលខ្លី អំឡុងពេលមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ប៉ុន្តែអ្នកជំងឺគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញមុនពេលប្រើ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ថ្នាំនេះ មានសុវត្ថិភាពចំពោះមនុស្សពេញវ័យ
បើប្រើក្នុងរយៈពេលខ្លី ប៉ុន្តែនៅតែមានផលរំខាន ដូចជា ទល់លាមក
និងលាមកខ្មៅ។ ហើយផលរំខានអាចមានសភាពធ្ងន់ជាងនេះបើមានផលរំខានពីជំងឺណាមួយធ្វើឲ្យពោះរៀនដើរយឺត
ឬស្ទះ ច្រាលអាស៊ីដខ្លាំង នាំឲ្យរលាក សួត (Regurgitation into
the lungs) និងបាត់បង់ជាតិទឹក។
មនុស្សគ្រប់គ្នា
មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត
ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំថ្នាំខ្មៅ អាចមានអន្តរកម្មជាមួយថ្នាំដទៃទៀតយើងកំពុងប្រើប្រាស់ នាំឲុ្យផ្លាស់ប្តូរអំពើរបស់ថ្នាំទាំងនោះ បង្កើនហានិភ័យនៃផលរំខានធ្ងន់ធ្ងរ។
ដើម្បីការពារកុំឲ្យមានអន្តរកម្មថ្នាំ យើងគួរតែកត់ទុកថ្នាំទាំងអស់បាន និងកំពុងប្រើ ប្រាប់ទៅគ្រូពេទ្យ ឬឱសថការី។ ម៉្យាងវិញទៀតយើងមិនគួរចាប់ផ្តើម បញ្ឈប់ ឬប្តូរកម្រិតថ្នាំ បើគ្មានការណែនាំពីគ្រូពេទ្យ។
– អន្តរកម្មរវាងសេរ៉ូអ៊ីប៉េកាក (Ipecac) និងថ្នាំខ្មៅ៖ អាចកើតឡើងក្នុងក្រពះ ធ្វើឲ្យប្រសិទ្ធភាពសេរ៉ូអ៊ីប៉េកា (Ipecac) ថយចុះ។
– អន្តរកម្មរវាងថ្នាំលេប និងថ្នាំខ្មៅ៖ សារធាតុឆាខូលសកម្មរបស់ថ្នាំខ្មៅ នឹងស្រូបសាធាតុជាច្រើននៅក្នុងក្រពះ និងពោះវៀន ជាហេតុពេលយើងលេបជាមួយថ្នាំផ្សេងទៀត សារធាតុឆាខូល នឹងស្រួបយកសារធាតុចាំបាច់របស់ថ្នាំ ធ្វើឲ្យរាងកាយស្រូបបានតិច ហេតុនេះប្រសិទ្ធភាពថ្នាំក៏ថយចុះដូចគ្នា។ ដើម្បីការពារអន្តរកម្មថ្នាំ យើងគួរតែផឹកថ្នាំខ្មៅយ៉ាងហោចណាស់ ១ម៉ោង បន្ទាប់ពីផឹកថ្នាំដទៃទៀត។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំខ្មៅ អាចមានអន្តរអំពើជាមួយអាហារ ធ្វើឲ្យប្រែប្រួលប្រសិទ្ធភាព ឬអំពើរបស់ថ្នាំ បង្កើនហានិភ័យកើតផលរំខានធ្ងន់ធ្ងរជាច្រើន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីពីបញ្ហានេះ។ សម្រាប់ជាតិអាល់កុល ក្នុងគ្រឿងស្រវឹង នឹងទៅបន្ថយសកម្មភាពស្រូបជាតិពុលចេញពីរាងកាយរបស់ថ្នាំខ្មៅតែម្តង។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ស្ទះពោះវៀន
– ភាំងៗ
– ខ្វះជាតិទឹក
– រំលាយអាហារយឺត
– ទើបវះកាត់ថ្មីៗ
– ហូរឈាមតាមពោះវៀន
– មានប្រហោងក្នុងពោះវៀន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ
មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។
ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី
មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
សម្រាប់ការលើសកម្រិតជាតិថ្នាំ ឬពុលថ្នាំ៖
– ប្រើដំបូង៖ ៥០-១០០ ក្រាម
– បន្ទាប់មក៖ ប្រើកម្រិត ១២,៥ក្រាម រៀងរាល់ ២-៤ ម៉ោងម្តង។

១១- ក្មេងត្រូវប្រើកម្រិតណា?
សម្រាប់ការលើសកម្រិតជាតិថ្នាំ ឬពុលថ្នាំលើក្មេងៗ ត្រូវប្រើពី ១០-២៥ ក្រាម។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំខ្មៅ មានស្តុកសារធាតុឆាខូលសកម្ម អាចមានទម្រង់ដូចខាងក្រោម៖
– សារធាតុរាវ
– គ្រាប់
– ថ្នាំសម្រាប់ទំពារ
– កញ្ចប់
– ម្សៅ
– ទឹកម្សៅលាយទឹក (Suspension)។
– គ្រាប់
– ថ្នាំសម្រាប់ទំពារ
– កញ្ចប់
– ម្សៅ
– ទឹកម្សៅលាយទឹក (Suspension)។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម
ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ
លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ
កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
No comments