Actapulgite (ឱសថ Actapulgite)
១- ថ្នាំ Actapulgite® ព្យាបាលជំងឺអីខ្លះ?
ដើម្បីព្យាបាលជំងឺរាក និងឈឺពោះ (Cramping)។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
សម្រាប់លេប ដោយគួរតែអនុវត្តតាមវិធីខាងក្រោម៖
– ញ៉ាំតាមការណែនាំរបស់គ្រូពេទ្យទាំងកម្រិតប្រើ និងពេលវេលាត្រូវប្រើ
– អានការណែនាំដោយប្រុងប្រយត្ន័មុនពេលប្រើ Actapulgite®
– ពិគ្រោះជាមួយគ្រូពេទ្យ ចំពោះព័ត៌មានយើងបានអានហើយ ប៉ុន្តែមិនច្បាស់។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Actapulgite® អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាកActapulgite® ផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ
– មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។
ការប្រើប្រាស់ Actapulgite® ក៏អាចផ្តល់ផលរំខានដូចថ្នាំដទៃទៀតដែរ ប៉ុន្តែភាគច្រើនកម្រណាស់ ក៏មិនចាំបាច់ការព្យាបាលបន្ថែមដែរ។ យ៉ាងណា ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ បើយើងមានបញ្ហាណាមួយបន្ទាប់ពីប្រើប្រាស់ថ្នាំនេះរួច។
ផលរំខានមានដូចជា៖
– ទល់លាមក
– ឡើងរោល
– ឡើងកន្ទាលត្រអាក
– ពិបាកដកដង្ហើម
– ណែនទ្រូង
– ហើមមាត់ មុខ បបូរមាត់ ឬអណ្តាត។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយ Actapulgite® រួមមាន ថ្នាំ Benztropine (Cogentin), Trihexyphenidyl (Artane), Loxapine (Loxitane), Dicyclomine (Bentyl), Oxycodone (Percocet), Hydrocodone (Vicodin), Propoxyphene (Darvon), Morphine និង Codeine ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Actapulgite® អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Actapulgite® អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន។
ដើម្បីព្យាបាលជំងឺរាក និងឈឺពោះ (Cramping)។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
សម្រាប់លេប ដោយគួរតែអនុវត្តតាមវិធីខាងក្រោម៖
– ញ៉ាំតាមការណែនាំរបស់គ្រូពេទ្យទាំងកម្រិតប្រើ និងពេលវេលាត្រូវប្រើ
– អានការណែនាំដោយប្រុងប្រយត្ន័មុនពេលប្រើ Actapulgite®
– ពិគ្រោះជាមួយគ្រូពេទ្យ ចំពោះព័ត៌មានយើងបានអានហើយ ប៉ុន្តែមិនច្បាស់។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Actapulgite® អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាកActapulgite® ផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ
– មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?ការប្រើប្រាស់ Actapulgite® ក៏អាចផ្តល់ផលរំខានដូចថ្នាំដទៃទៀតដែរ ប៉ុន្តែភាគច្រើនកម្រណាស់ ក៏មិនចាំបាច់ការព្យាបាលបន្ថែមដែរ។ យ៉ាងណា ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ បើយើងមានបញ្ហាណាមួយបន្ទាប់ពីប្រើប្រាស់ថ្នាំនេះរួច។
ផលរំខានមានដូចជា៖
– ទល់លាមក
– ឡើងរោល
– ឡើងកន្ទាលត្រអាក
– ពិបាកដកដង្ហើម
– ណែនទ្រូង
– ហើមមាត់ មុខ បបូរមាត់ ឬអណ្តាត។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយ Actapulgite® រួមមាន ថ្នាំ Benztropine (Cogentin), Trihexyphenidyl (Artane), Loxapine (Loxitane), Dicyclomine (Bentyl), Oxycodone (Percocet), Hydrocodone (Vicodin), Propoxyphene (Darvon), Morphine និង Codeine ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Actapulgite® អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Actapulgite® អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ
មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។
ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី
មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
សម្រាប់មនុស្សពេញវ័យ គួរឲ្យ ២កញ្ចប់
ពេលមានបញ្ហាពោះវៀនដំបូង និង ២ កញ្ចប់ទៀតនៅពេលក្រោយ
និងប្រើជាបន្តបន្ទាប់ ក្នុងមួយថ្ងៃ
អាចប្រើប្រាស់បានច្រើនបំផុតត្រឹម ១២ កញ្ចប់ប៉ុណ្ណោះ។
១១- កូនក្មេងត្រូវប្រើថ្នាំនេះក្នុងកម្រិតណា?
សម្រាប់ក្មេងៗ គួរឲ្យ ១ កញ្ចប់
ពេលមានបញ្ហាពោះវៀនដំបូង និង ១ កញ្ចប់ទៀតនៅពេលក្រោយ
និងប្រើជាបន្តបន្ទាប់ ក្នុងមួយថ្ងៃ
អាចប្រើប្រាស់បានច្រើនបំផុតត្រឹម ៦ កញ្ចប់ប៉ុណ្ណោះ។
១១- ក្មេងត្រូវប្រើកម្រិតណា?
Actapulgite® អាចមានទំរង់ជាថ្នាំម្សៅ សម្រាប់ផឹកតាមមាត់ មួយកញ្ចប់មាន ៣ ក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម
ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ
លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ
កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
No comments