Adapalene (ឱសថ Adapalene)
១- ថ្នាំ Adapalene ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Adapalene ត្រូវគេប្រើសម្រាប់ព្យាបាលបញ្ហាមុន ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
យើងគួរប្រើថ្នាំប្រភេទនេះ តាមគ្រូពេទ្យណែនាំ ហើយអាន និងធ្វើតាមព័ត៌មានទាំងអស់ដែលបានផ្ដល់ឲ្យ។ មិនត្រូវលេប Adapalene ទេ អាចប្រើបាននៅលើស្បែកតែប៉ុណ្ណោះ។ ចូរប្រយ័ត្នដាក់វាឲ្យឆ្ងាយពីមាត់ ច្រមុះ និងភ្នែក (អាចឲ្យរលាក) និងត្រូវលាងសម្អាតជាមួយទឹកភ្លាម ប្រសិនបើថ្នាំប៉ះកន្លែងណាមួយក្រៅពីមុន។ យើងមិនត្រូវលាបថ្នាំនេះលើកន្លែងរលាត់ ស្បែកមានបញ្ហា ឬកន្លែងដែលរលាកដោយកម្តៅថ្ងៃទេ។ ត្រូវលាងដៃ មុននិងក្រោយពេលប្រើថ្នាំនេះ ហើយលាងកន្លែងដែលមានបញ្ហាមុនឲ្យស្ងួតល្អ រួចលាបកន្លែងមានបញ្ហានោះស្តើងៗ និងត្រដុសថ្នមៗ។
៣- រក្សាទុកដោយវិធីណា?
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Adapalene ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ព្រោះយើងត្រូវប្រើប្រាស់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងលេបថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ឱសថបូរាណ អាហារូបត្ថម្ភផ្សេងទៀត (Complementary Medicines)។
– មានប្រតិកម្មជាមួយសារធាតុសកម្ម (active) ឬមិនសកម្ម (inactive) ណាមួយរបស់ថ្នាំ Adapalene ឬថ្នាំផ្សេងទៀត។
– មានជំងឺ និងស្ថានភាពសុខភាពផ្សេងៗ។
ប្រើថ្នាំនេះស្បែកយើងមើលទៅអាក្រក់ តែកុំទាន់អាលភ័យក្រោយមកនឹងស្អាតឡើងវិញ។ ពេលកំពុងប្រើ ថ្នាំ Adapalene ស្បែកយើងងាយរលាកដោយសារកម្តៅថ្ងៃ ដូច្នេះចៀសត្រូវកម្តៅថ្ងៃ ឬប្រើក្រែមការពារ និងពាក់សម្លៀកបំពាក់ក្រាស់ៗ។
ការប្រើប្រាស់ផលិតផលថែរក្សាស្បែកដទៃទៀត ពេលប្រើជាមួយថ្នាំ Adapalene អាចធ្វើឲ្យស្បែកយើងកាន់តែរលាកខ្លាំងឡើង។ ដូច្នេះគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើថ្នាំ ឬផលិតផលដទៃទៀតលើស្បែក។ ប្រើថ្នាំ Adapalene ចំណាយពេល ២-៣ ខែទើបអាចឃើញប្រសិទ្ធភាព។ យើងមិនត្រូវឲ្យថ្នាំនេះទៅក្មេងដែលមានអាយុតិចជាង ១២ឆ្នាំ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះយើងត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថនៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ទាំងនេះជាផលរំខានកើតឡើងញឹកញាប់៖
– អាលែកហ្ស៊ី៖ រោល រមាស់ កន្ទាលត្រអាក ឡើងក្រហម ហើម មានពងទឹក ឬរបកស្បែក ហើយអាចមានក្តៅខ្លួន ដកដង្ហើមមានឮសំឡេង តឹងទ្រូង ឬពិបាកដកដង្ហើម ស្អក ហើមមុខមាត់ បបូរមាត់ អណ្តាត ឬបំពង់ក។
– រលាកខ្លាំងនៅកន្លែងលាបថ្នាំ៖ មិនមែនគ្រប់គ្នាសុទ្ធតែទទួលនូវផលរំខាននេះទេ វាក៏អាចមានផលរំខានដទៃទៀត ដែលមិនបានរៀបរាប់ខាងលើដូចនេះយើងគួរសួរគ្រូពេទ្យ ឬឱសថការី ចំពោះផលរំខានផ្សេងទៀត។
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Adapalene អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើយហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Adapalene អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ ដូចនេះត្រូវឲ្យគ្រូពេទ្យ ឬឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតថ្នាំធម្មតាសម្រាប់មនុស្សពេញវ័យក្នុងការព្យាបាលជំងឺមុន៖
កម្រិតធម្មតា៖ លាបស្តើងៗលើកន្លែងមានបញ្ហា មួយថ្ងៃម្តង មុនពេលគេង។
១១- ក្មេងត្រូវប្រើកម្រិតណា?
ក្មេងអាយុ ១២ឆ្នាំ ឬធំជាងនេះ៖ កម្រិតធម្មតា លាបស្តើងៗលើកន្លែងមានបញ្ហា ម្តងក្នុងមួយថ្ងៃមុនពេលគេង។
១២- មានទម្រង់បែបណាខ្លះ?
Adapalene ជាក្រែមច្របាច់សម្រាប់លាប។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅឡានសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលាបថ្នាំ ត្រូវលាបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលាបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លាបថ្នាំតាមពេលត្រូវលាបបន្តបានហើយ កុំលាបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ថ្នាំ Adapalene ត្រូវគេប្រើសម្រាប់ព្យាបាលបញ្ហាមុន ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
យើងគួរប្រើថ្នាំប្រភេទនេះ តាមគ្រូពេទ្យណែនាំ ហើយអាន និងធ្វើតាមព័ត៌មានទាំងអស់ដែលបានផ្ដល់ឲ្យ។ មិនត្រូវលេប Adapalene ទេ អាចប្រើបាននៅលើស្បែកតែប៉ុណ្ណោះ។ ចូរប្រយ័ត្នដាក់វាឲ្យឆ្ងាយពីមាត់ ច្រមុះ និងភ្នែក (អាចឲ្យរលាក) និងត្រូវលាងសម្អាតជាមួយទឹកភ្លាម ប្រសិនបើថ្នាំប៉ះកន្លែងណាមួយក្រៅពីមុន។ យើងមិនត្រូវលាបថ្នាំនេះលើកន្លែងរលាត់ ស្បែកមានបញ្ហា ឬកន្លែងដែលរលាកដោយកម្តៅថ្ងៃទេ។ ត្រូវលាងដៃ មុននិងក្រោយពេលប្រើថ្នាំនេះ ហើយលាងកន្លែងដែលមានបញ្ហាមុនឲ្យស្ងួតល្អ រួចលាបកន្លែងមានបញ្ហានោះស្តើងៗ និងត្រដុសថ្នមៗ។
៣- រក្សាទុកដោយវិធីណា?
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Adapalene ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ព្រោះយើងត្រូវប្រើប្រាស់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងលេបថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ឱសថបូរាណ អាហារូបត្ថម្ភផ្សេងទៀត (Complementary Medicines)។
– មានប្រតិកម្មជាមួយសារធាតុសកម្ម (active) ឬមិនសកម្ម (inactive) ណាមួយរបស់ថ្នាំ Adapalene ឬថ្នាំផ្សេងទៀត។
– មានជំងឺ និងស្ថានភាពសុខភាពផ្សេងៗ។
ប្រើថ្នាំនេះស្បែកយើងមើលទៅអាក្រក់ តែកុំទាន់អាលភ័យក្រោយមកនឹងស្អាតឡើងវិញ។ ពេលកំពុងប្រើ ថ្នាំ Adapalene ស្បែកយើងងាយរលាកដោយសារកម្តៅថ្ងៃ ដូច្នេះចៀសត្រូវកម្តៅថ្ងៃ ឬប្រើក្រែមការពារ និងពាក់សម្លៀកបំពាក់ក្រាស់ៗ។
ការប្រើប្រាស់ផលិតផលថែរក្សាស្បែកដទៃទៀត ពេលប្រើជាមួយថ្នាំ Adapalene អាចធ្វើឲ្យស្បែកយើងកាន់តែរលាកខ្លាំងឡើង។ ដូច្នេះគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើថ្នាំ ឬផលិតផលដទៃទៀតលើស្បែក។ ប្រើថ្នាំ Adapalene ចំណាយពេល ២-៣ ខែទើបអាចឃើញប្រសិទ្ធភាព។ យើងមិនត្រូវឲ្យថ្នាំនេះទៅក្មេងដែលមានអាយុតិចជាង ១២ឆ្នាំ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះយើងត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថនៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?ទាំងនេះជាផលរំខានកើតឡើងញឹកញាប់៖
– អាលែកហ្ស៊ី៖ រោល រមាស់ កន្ទាលត្រអាក ឡើងក្រហម ហើម មានពងទឹក ឬរបកស្បែក ហើយអាចមានក្តៅខ្លួន ដកដង្ហើមមានឮសំឡេង តឹងទ្រូង ឬពិបាកដកដង្ហើម ស្អក ហើមមុខមាត់ បបូរមាត់ អណ្តាត ឬបំពង់ក។
– រលាកខ្លាំងនៅកន្លែងលាបថ្នាំ៖ មិនមែនគ្រប់គ្នាសុទ្ធតែទទួលនូវផលរំខាននេះទេ វាក៏អាចមានផលរំខានដទៃទៀត ដែលមិនបានរៀបរាប់ខាងលើដូចនេះយើងគួរសួរគ្រូពេទ្យ ឬឱសថការី ចំពោះផលរំខានផ្សេងទៀត។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Adapalene អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើយហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Adapalene អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ ដូចនេះត្រូវឲ្យគ្រូពេទ្យ ឬឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

No comments