Header Ads

ថ្នាំ Paracetamol


ថ្នាំ ប៉ារ៉ា (Paracetamol) បញ្ជុះកំដៅកូនបានត្រឹមត្រូវ៖
ត្រូវចាំថាថ្នាំនេះប្រេីសំរាប់មិនអោយកំដៅកេីនឡេីងពីធម្មតា ចឹងមិនមែនកូនកំដៅធម្មតាហេីយ បេីដាក់វាអោយកូនត្រជាក់ជ្រុលនោះទេ។ ការប្រេីវាលុះត្រាកំដៅកូន > 38°C បន្ទាប់ពីវាស់រួច។ បេីសិនជានៅឃ្លាកត្រូវបន្ថែម 0.5°C។ ម្យ៉ាងទៀតការអោយថ្នាំនេះតែមួយមុខក៏មិនអាចអោយកូនត្រជាក់ខ្លួននោះទេ វារួមបញ្ជូលការមុជទឹកជូតខ្លួន និងព្យាបាលមូលហេតុផងដែរ។
1. របៀបគណនា៖ បរិមាណត្រូវអោយ គឺ 10-15mg ក្នុងមួយគីឡូក្រាម។ ឧ. កូន 10kg គឺអាចអោយ 100-150mg មានន័យថាអាចអោយពី 100-150mg គឺកូននឹងត្រជាក់ខ្លួន។ បេីតិចជាង 100mg គឺមិនគ្រប់ចំនួននោះទេ ហេីយបេីលេីសពី 150mg គឺលេីសចំនួនហេីយ។
2. របៀបមេីលថ្នាំ៖ រូបខាងក្រោមគឺជា ថ្នាំប៉ារ៉ាលេខ 300mg ដូច្នេះបេីចង់អោយ 100-150mg គឺ ពាក់កណ្តាលកញ្ចប់។ ចំណាំថាថ្នាំប៉ារ៉ាមានច្រេីនម៉ាក អាចមានឈ្មោះ Dolepran ដូចខាងក្រោម ឬផ្សេងទៀត។
3. ទំរង់របស់ថ្នាំ៖ វាមានច្រេីនទំរង់ ដូចជាសេរ៉ូ ឬ គ្រាប់ សំរាប់ផឹក គ្រាប់សំរាប់ស៊ុល ជាទំរង់ចាក់សាច់ដុំ ឬតាមសសៃជាដេីម។ ចាំថាមិនត្រូវយកថ្នាំសំរាប់លេបទៅស៊ុលនោះទេ វាគ្មានប្រសិទ្ឋិភាពទេ។
4. របៀបប្រេី៖ ថ្នាំនេះគេអនុញ្ញាតិអោយប្រេីតិចបំផុត 4ម៉ោង/ម្តង ឬ 6ម៉ោង/ម្តង។ មានន័យថារាប់ពីពេលប្រេីលេីកទី 1 ក្រោយពីនោះបេីក្តៅខ្លួន 4ម៉ោងក្រោយ អាចប្រេីបាន។ ហេីយបេីមិនប្រេីនៅ 6ម៉ោងក្រោយកូននឹង ក្តៅខ្លួនទុៀតហេីយ។ ការអោយថ្នាំនេះតិចជាង 4ម៉ោង គឺប្រឈមនឹងការពុលថ្លេីមដោយសារថ្នាំនេះ។
ទោះបីចេះល្បិចប្រេីថ្នាំបញ្ចុះកំដៅនេះក៏ដោយ ករណីមិនត្រជាក់ខ្លួន ឬមានសញ្ញាគ្រោះថ្នាក់ណាមួយគឺត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យដែលនៅក្បែរ។
វេជ្ជបណ្ឌិត ប៉ែន កក្កដា
ឯកទេសកុមារ និងទារក

No comments

Theme images by Nikada. Powered by Blogger.