Header Ads

អនាម័យប្រដាប់បន្តពូជស្រ្តី

រ្តីគ្រប់រូបគប្បីយល់ដឹងពីបញ្ហាសុខភាពឲ្យបានត្រឹមត្រូវដើម្បីការពារ៖
ជំងឺផ្សេងៗ ដែលកើតឡើងនៅលើប្រដាប់បន្តពូជ
ការមិនមានបុត្រ
ប្រដាប់បន្តពូជរបស់ស្រ្តីដែលមានសុខភាពល្អ
• កម្រិតប៉េហះ PH ធម្មតាចន្លោះពី ៣.៨ – ៤.២
• មានបាក់តេរីជាច្រើនប្រភេទដែលរស់នៅទីនោះ
• ភាគច្រើនជាបាក់តេរីល្អ (ឡាក់តូបាក់ស៊ីលី) ដែលមានសមត្ថភាពសម្លាប់មេរោគមួយចំនួនដោយខ្លួនឯង
• មានធ្លាក់សរក្នុងលក្ខណៈថ្លា មិនមានក្លិន ហើយខាប់
ប្រភេទមេរោគដែលកើតឡើងញឹកញាប់
បាក់តេរី (Bacteria)៖ ចន្លោះពី៤០% ទៅ ៥០%
មានធ្លាក់សរច្រើន មានពណ៌ មានក្លិន ហើយខាប់
ផ្សិត ( Fungal)៖ ចន្លោះពី២០% ទៅ ២៥%
មានធ្លាក់សរច្រើន មានពណ៌សខាប់ដូចជាម្សៅ
ប៉ារ៉ាសិត (Parasite)៖ ចន្លោះពី១៥% ទៅ ២០%
មានធ្លាក់សរក្នុងលក្ខណៈមានក្លិនឆ្អាប រឺ ស្អុយដូចត្រីងាប់
វីរុស (Virus)៖ 5% មានធ្លាក់សច្រើនខុសពីធម្មតា
មានធ្លាក់សរក្នុងលក្ខណៈពណ៌ស រឺ ប្រផេះ
អ្វីដែលត្រូវធ្វើ អនាម័យប្រដាប់បន្តពូជស្រ្តី
លាងសម្អាតប្រដាប់បន្តពូជជាប្រចាំពីរដងក្នុងមួយថ្ងៃ
ប្រើប្រាស់ទឹកអនាម័យសម្រាប់ស្រ្តីរាល់ការលាងសម្អាត (កម្រិត PH ចន្លោះពី 3.8 – 4.8 )
រឺ សាប៊ូមានPH ដូចទ្វាមាស
ជូតសម្អាតប្រដាប់បន្តពូជបន្ទាប់ពីបត់ជើងតូចជាមួយក្រដាសអនាម័យ
ជ្រើសរើសសំលៀកបំពាក់ដែលធ្វើពីកប្បាស និង មានលក្ខណរលុង
ផ្លាស់ប្តូរសំឡីអនាម័យឲ្យបានញឹកញាប់
លាងសម្អាតប្រដាប់បន្តពូជមុននិងក្រោយពេលរួមភេទ
ទទួលទានបន្លែផ្លែឈើ និង គ្រាប់ធញ្ញជាតិឲ្យបានគ្រប់គ្រាន់
អ្វីដែលមិនត្រូវធ្វើ
មិនត្រូវលាងសម្អាតប្រដាប់បន្តពូជលើសពី ២ដងក្នុងមួយថ្ងៃ
មិនត្រូវលាងសម្អាតលើសពី ២ ទៅ ៣ នាទីក្នុងមួយដង
មិនត្រូវប្រើប្រាស់សាប៊ូធម្មតាដើម្បីលាងសម្អាត
មិនត្រូវបន្តពាក់សំលៀកបំពាក់ដែលទទឹក
មិនត្រូវប្រើផលិតផលបំបាត់ក្លិនសម្រាប់ប្រដាប់បន្តពូជ
ជៀសវាងការប្រើប្រាស់ក្រដាសអនាម័យដែលមានពណ៌, ក្លិន, គ្រើម
Doctor EK Mengly
Gynecology-Obstetrics

No comments

Theme images by Nikada. Powered by Blogger.