Header Ads

ជំងឺអ៊ុតស្វាយ

ការបង្ការ និងព្យាបាលជំងឺ អ៊ុតស្វាយ
ជំងឺ អ៊ុតស្វាយ ជាជំងឺដែលឆ្លងខ្លាំងបង្ករដេាយវីរុសមួយប្រភេទឈ្មោះ វ៉ារីសែឡា សូស្ទេីវីរុស (Varicella Zoster Virus)។ វាចេញជារេាគសញ្ញានៅលេីស្បែក ជាពងទឹកតូចៗ និងរមាស់តិចតួចនៅលេីស្បែក។
តេីជំងឺ អ៊ុតស្វាយមានរេាគសញ្ញាអ្វីខ្លះ?
រេាគសញ្ញាដំបូងគឺ ក្តៅខ្លួន មេីលទៅឈឺធ្ងន់ ឈឺបំពងក លែងឃ្លានបាយឬបៅ។
ពងទឹកនិងលេចចេញ ១ថ្ងៃក្រេាយពេលចេញរេាគសញ្ញាខាងលេី។ វារមាស់តិចតួច បន្ទាប់មកពងទឹកនឹងបែក ហេីយក្រៀមក្លាយជាក្រម៉ហេីយពងទឹកថ្មីនិងកេីតឡេីង និងបែកជាបន្តបន្ទាប់ ក្នុងរយៈពេល ៣-៤ថ្ងៃ។
ត្រឹមថ្ងៃទី៦ ពងទឹកទាំងអស់ឈប់ចេញហេីយក្លាយជាក្រម៉ទាំង ហេីយក្រម៉ក្រៀមទាំងនឹងធ្លាក់អស់ក្នុងរយះពេល ១ទៅ២អាទិត្យ
។ពងទឹកទាំងនេះមានចេញលេី មុខ ដៃជេីង ទ្រូងដងខ្លួន និងខ្នង។
តេីជំងឺ អ៊ុតស្វាយឆ្លងដេាយរបៀបណា?
ប្រសិនបេីអ្នកមិនធ្លាប់កេីតជំងឺ អ៊ុតស្វាយ ឬចាក់វាក់សាំង ការពារជំងឺ អ៊ុតស្វាយ អ្នកអាចឆ្លងជំងឺនេះ តាមផ្លូវដង្ហេីមដេាយការដកដង្ហេីមពពួកវីរុសចូល ឬប៉ះពាល់ផ្ទាល់និងពងទឹករបស់អ្នកជំងឺ អ៊ុតស្វាយ។
រយះពេលដែលអាចចំលងជំងឺ អ៊ុតស្វាយពីមនុស្សឈឺទៅមនុស្សជាគឺ ២ថ្ងៃមុនចេញរេាគសញ្ញាដូចមានរៀបរាប់ខាងលេី ទៅដល់ពេលក្រម៉ជ្រុះអស់។
មាននយ័ថារយះពេលនេះ អ្នកដែលមិនធ្លាប់កេីតជំងឺ អ៊ុតស្វាយ ឬទទួលវាក់សុាំងការពារជំងឺ អ៊ុតស្វាយ អាចឆ្លងជំងឺនេះបាន។ ជាពិសេស ស្ត្រីមានផ្ទៃពោះ កូនង៉ែតដែលទេីបនឹងកេីត ឬនិងប្រភេទមនុស្សដែលមានប្រពន្ធ័ការពាររាងកាយខ្សេាយដូចជា អ្នកជំងឺអេតដ៍ អ្នកជំងឺរបេង ទឹកនេាមផ្អែម និងកុមារកង្វះអាហាររូបត្ថមជាដេីម។
តេីអ្នកដែលធ្លាប់កេីតជំងឺអ៊ុតស្វាយ អាចកេីតជាលេីកទី២បានទេ?
ជាទូទៅវាជារឿងកំរដែល អ្នកកេីតជំងឺ អ៊ុតស្វាយជាលេីកទីពីរ តែបេីឆ្លងមេរេាគអ៊ុតស្វាយ នោះវាមិនចេញជាអុតស្វាយទេ តែចេញជារេឺមវិញម្តង ព្រោះវាជាប្រភេទវិរុសដូចគ្នា។
តេីគេធ្វេីរេាគវិនិច្ឆយ័ជំងឺ អ៊ុតស្វាយដេាយរបៀបណា?
ការពិនិត្យទៅលេីបែបផែននៃពងបែក អាចអេាយគ្រូពេទ្យ ធ្វេីរេាគវិនិច្ឆយ័ជំងឺ អ៊ុតស្វាយបាន។
តេីការព្យាបាលជំងឺ អ៊ុតស្វាយមានអ្វីខ្លះ?
ការព្យាបាលមាន២ប្រភេទ:
១. ការព្យាបាលដេាយរេាគសញ្ញា
ការអេាយថ្នាំ បញ្ចុះកំដៅជាបារ៉ាសេតាមុល ទៅតាមគីឡូរបស់ក្មេង។ (សូមអានចំនេះដឹងទីមួយពីការក្តៅខ្លួន)
ការប្រេីថ្នាំដេីម្បីកាត់បន្ថយការរមួស។
២. ការប្រេីថ្នាំសំលាប់មេរេាគ អាសុីក្លវា (acyclovir) ដែលជួយបន្ថូរបន្ថយភាពធ្ងន់ធ្ងរ។ តែវាប្រេីបាន ល្អក្នុងកំឡុងពេល២៤ម៉ោងប៉ុន្នោះ។
តេីផលវិបាកដេាយជំងឺ អ៊ុតស្វាយមានអ្វីខ្លះ?
អាចក្លាយជាដំបៅក្លាយ
អាចអេាយរលាកសាច់សួត
អាចអេាយរលាកខួរ
ម្តាយដែលមានផ្ទៃពោះ គួរតែនៅអេាយឆ្ងាយពីជំងឺ អ៊ុតស្វាយព្រោះវាធ្វេីអេាយប៉ះពាល់ ដល់ទារកក្នុងផ្ទៃ ដូចជាកេីតមកមិនគ្រប់លក្ខណៈជាដេីម។
បេីមានករណីបារម្មណ៍ ត្រូវនាំកូនទៅពិភាក្សាជាមួយគ្រូពេទ្យ៕

No comments

Theme images by Nikada. Powered by Blogger.