Header Ads

ស្រ្តីកំពុងពពោះ ហើយកើតជំងឺ អ៑ុតស្វាយ

តើមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ?
-What are the risks associated with chickenpox and pregnancy?
+ស្រ្តីពពោះនៅ៣ខែដំបូង កើតជំងឺអ៑ុតស្វាយ ជាករណីកម្ររដែលធ្វើអោយ រលូតកូន.ប្រសិនបើកើតជំងឺអ៑ុតស្វាយ នៅកំឡុងកូនមានអាយុក្រោម២០អាទិត្យ ពិសេសចាប់ពីអាយុកូន ៨-២០អាទិត្យ ធ្វើអោយកូនក្នុងផ្ទៃប្រឈរមុខខ្ពស់កើតជំងឺ Congenital varicella Sydrome ពី 0,4-2% មានដូចជា ស្លាកស្នាមអ៑ុតស្វាយលើស្បែក,ជំងឺរលាកសសៃឈាមភ្នែក,ជើងដៃខ្លី,ខ្សោយបញ្ញា,ទឹកដកក្នុងខួរក្បាល,វិបត្ត បទជើងតូច,វិបត្តពោះវៀន.
+ពិនិត្យ អេកូ ឃើញ: កើតមានឡើងបន្ទាប់ពីស្រី្តពពោះកើតជំងឺ អ៑ុតស្វាយពី ៥-១៩អាទិត្យឬយូរជាងនេះ មានដូចជា:
-intrahepatic calcification (សាច់ថ្លើមខូច )
-Polyhydramnios (លើសទឹកភ្លោះ)
-Limb hypoplasia, contracture ( ខុសប្រក្រតីដៃជើង)
+បង្ការកាពារ
-ស្រ្តីដែលមានបំណងយកបុត្រ ដែលមិនធ្លាប់កើតជំងឺ អ៑ុតស្វាយ ឬមិនធ្លាប់ចាក់ វ៉ាក់សាំងជំងឺអ៑ុតស្វាយ ត្រូវទទួលចាក់ វ៉ាក់សាំង ជំងឺអ៑ុតស្វាយ យ៉ាងហោចណាស់អោយបានមុនពពោះ យ៉ាងតិច ១ខែ.
*ប្រសិនបើស្រ្តីកើតជំងឺអ៑ុតស្វាយកំឡុងពពោះ សូមអញ្ជើញទៅពិនិត្យពិគ្រោះតាមដានទារកនិងម្តាយជាមួយ វេជ្ជបណ្ឌិត ឯកទេសជំនាញ សម្ភពនិងរោគស្រ្តី.
ប្រភពអត្ថបទ: វេជ្ជបណ្ឌិត សឿចន្ទ័ វិសាល





No comments

Theme images by Nikada. Powered by Blogger.