ការពិនិត្យជាតិខ្លាញ់ក្នុងឈាម
យេីងតែងឃេីញគ្រូពេទ្យសុំពិនិត្យ Cholesterol រួចបន្តទៅ HDL, LDL។
1-HDLឈ្មោះពេញគឺ high density lipoprotein ។
2-LDL គឺ low density lipoprotein។
ពួក lipoprotein ជាប្រូតេអុីនសម្រាប់ដឹកជញ្ជូន cholesterol ។
-High density ព្រោះមានកំហាប់ ប្រូតេអុីនច្រេីនជាង Cholesterol។
-Low density ព្រោះកំហាប់ ប្រូតេអុីនតិចជាង Cholesterol។
យេីងមេីលមុខងាររបស់វា ទេីបយល់របៀបបង្ករោគ៖
- HDL សម្រាប់ដឹកជញ្ជូន Cholesterol ពីតំបន់ផ្សេងៗ នៃអង្គកាយទៅប្រគល់ឲ្យថ្លេីម។
- LDL សម្រាប់ដឹកជញ្ជូន Cholesterol ទៅកាន់សែលុល។ កាលណាកំរិត LDL ខ្ពស់ក្នុងឈាម Cholesterol នឹងអាច ក្តាំងកកលេីផ្ទៃជញ្ជាំងសរសៃរឈាម។
ដេីម្បីសម្រាយដល់ជនសាមញ្ញស្រួលយល់ គេនិយាយថា HDL ជា Cholesterol ល្អ។ ឯLDL ជា Cholesterol អាក្រក់។
គ្រូពេទ្យបកស្រាយរោគថាត្រូវតាមដាន ឫ ត្រូវព្យាបាលដោយ ផ្គុំសញ្ញាគ្លីនិកផង នឹង ប៉ារ៉ាគ្លីនិកផ្សេងៗទៀតផង។ គេមិនសុំតែ HDL នឹង LDL ទេ។
No comments