Header Ads

អាហារពេលព្រឹក


អាហារពេលព្រឹកគឺជាអាហារដែលសំខាន់ជាងគេក្នុងចំនោមអាហារទាំង ៣ពេល ដែលមនុស្សគ្រប់គ្នាគួរតែទទួលទានអោយបានទៀងទាត់។ ប៉ុន្តែ ភាគច្រើនគ្រប់គ្នាតែងតែខកខាននៅការទទួលទានអាហារពេលព្រឹកដែលកើតឡើងដោយសារ គេងជ្រុល រវល់ពេក ចាំញុំាសរុបជាមួយបាយថ្ងៃ ឫចង់សម្រកគីឡូជាដើម។ ដូច្នេះ MFiT នឹងបង្ហាញ ៥ ចំនុចដែលអាចប៉ះពាល់ដល់រាងកាយរបស់អ្នកនៅពេលដែលអ្នកមិនបរិភោគអាហារពេលព្រឹក។
1. ឆាប់អស់កំលាំង៖ រាងកាយយើងនឹងមិនមានថាមពលគ្រប់គ្រាន់ឡើយ ដោយសារតែនៅពេលក្រោកពីគេងពោះយើងគឺទទេ ដូច្នេះរាងកាយយើងត្រូវការអាហារដែលមានសារជាតិប្រូតេអ៉ីន ដើម្បីជួយអោយមានកំលាំងពេញមួយថ្ងៃ។ ផ្ទុយទៅវិញ ប្រសិនជាយើងមិនញុំាអាហារទេ នោះរាងកាយយើងអាចទ្រុឌទ្រោម និងឆាប់នឿយហត់ជាមិនខាន។
2. ការគិតយឺត៖ ការគិតមិនលឿនដូចមុនដោយសារប្រព័ន្ធខួរក្បាលមិនមានសារជាតិបំប៉នគ្រប់គ្រាន់ ឃ្លានតែមិនទាន់ញុំាចាំញុំាសរុបពេលថ្ងៃ ដូច្នេះកំឡុងពេលដែលឃ្លាននឹងហើយដែល ប៉ះពាល់ដល់ការគិតខ្ពស់។
3. ឡើងគីឡូ៖ មនុស្សមួយចំនួន ជាពិសេសអ្នកដែលធាត់ចង់សម្រកគីឡូដោយធ្វើការមិនទទួលអាហារពេលព្រឹក ប៉ុន្តែការធ្វើបែបនេះមិនមានផលល្អដល់ការសម្រកគីឡូឡើយ ផ្ទុយទៅវិញអ្នកនឹងឡើងគីឡូលឿនជាងមុនដោយមិនដឹងខ្លួន។
4. ឈឺក្រពះ៖ ព្រោះបើសិនជាយើងមិនញុំាអាហារទេ ក្រពះរបស់យើងមិនមានអ្វីកិននោះទេ ចឹងក្រពះរបស់យើងនឹងបញ្ចេញជាតិអាស៊ីត អាចបណ្តាលអោយឈឺក្រពះបានគ្រប់ពេល។
5. ប្រព័ន្ធរាងកាយលូតលាស់ខ្សោយ៖ ព្រោះរាងកាយរបស់យើងមិនបានទទួលអាហារផ្គត់ផ្គង់រាងកាយបានគ្រប់គ្រាន់ ដូច្នេះការរីកលូតលាស់នៃរាងកាយក៏ចុះខ្សោយ និងយឺតយាវទៅតាម នឹងដែរ។
ដូច្នេះ អាហារពេលព្រឹកពិតជាសំខាន់សម្រាប់រាងកាយរបស់យើងទាំងអស់គ្នាដែលមិនគួរគប្បីខានឡើយ។
ប្រភព MFiT

No comments

Theme images by Nikada. Powered by Blogger.