Header Ads

"សម្ពាធឈាមខ្ពស់" (Hypertension)

តើត្រូវយល់ដឹងអ្វីខ្លះ អំពីជំងឺលើសឈាម?
ជំងឺលើសឈាម មានឈ្មោះម្យ៉ាងទៀតតាមបែបវេជ្ជសាស្ត្រថា "សម្ពាធឈាមខ្ពស់" (Hypertension). វាអាចនាំឱ្យមានទុក្ខខ្លាំងថែមទៀត ដូចជា កើតជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ខូចឬខ្យោយតម្រងនោម នឹងស្លាប់ទៀតផង។
សម្ពាធឈាម៖ វាជាភាពតឹងដែលកើតឡើងពីបរិមាណឈាមនៅ ក្នុងសរសៃឈាម កម្លាំងរឹតនៃសរសៃឈាម និង កម្លាំងបេះដូងច្របាច់ឈាមចេញទៅក្នុងសរសៃឈាម។
លើសឈាម៖
សមាគមន៍ជំងឺបេះដូងនៃ សហរដ្ឋអាមេរិក ក្នុងឆ្នាំ 2017 ឱ្យនិយមន័យថា លើសឈាមគឺវាស់ឈាមឃើញលើសពី 13 (ខាងលើ) និងឬ លើស 8 (ខាងក្រោម), >13/8 cm Hg. ឬ >130/80 mmHg. នឹងត្រូវបានធ្វើរោគវិនិច្ឆ័យដោយ វេជ្ជបណ្ឌិត។
មួយភាគបួន (1/4) នៃ ប្រជាពលរដ្ឋអាមេរិច មានជំងឺលើសឈាម ។ អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា ការរីកចំរើន នៃ ឧស្សាហកម្មម្ហូបអាហារ និង ការប្រើអំបឹលយ៉ាងច្រើន បានធ្វើឱ្យមាន អ្នកជំងឺលើសឈាម កាន់តែច្រើនឡើងៗ ក្នុងសម័យថ្មីនេះ។ មូលហេតុផ្សេងទៀតរួមមាន៖ ពិបាកចិត្ត ការងារច្រើន ស្មុគស្មាញ (stress), វាក៏អាចបណ្តាលមកពីជំងឺតម្រងនោមរ៉ាំរ៉ៃ។ ជំងឺលើសឈាមខ្លះ វាកើតឡើង ដោយឯកឯង ដែរ។ របៀបរស់នៅសម័យថ្មី (lifestyle) ក៏វាអាចជា មូលហេតុនៃ ជំងឺលើសឈាមដែរ។
ការព្យាបាល៖
ក្នុងការព្យាបាលជំងឺលើសឈាម គ្រូពេទ្យជំនាញ តម្រូវឲ្យអ្នកជំងឺ ផ្លាស់ប្តូរ របៀបរស់នៅប្រចាំថ្ងៃយ៉ាងយកចិត្តទុកដាក់ មានដូចជា បរិភោគ សាច់និងខ្លាញ់ឬប្រេងតិចតួចបំផុត បរិភោគសាបៗ មិនប្រើអំបឹលច្រើន មិនជ្រលក់ទឹកត្រី ទឹកស៊ីអ៊ីវ ឬ ទឹកជ្រលក់ប្រៃៗផ្សេងៗទេ។ អ្នកជំងឺតម្រូវឲ្យមានពេលហាត់ប្រាណ ដើរឬរត់ត្រឹកៗ ធាក់កង់ ហែលទឹក ទៀតទាត់ យ៉ាងហោចបី ឬបួនដងក្កុងមួយអាទិត្យ មួយដង 20 នាទី ទៅ 1 ម៉ោង ឬ រាល់ថ្ងៃ។ ការងារអង្គុយក្នុងការិយាល័យ ត្រូវងើយឈរ ឬ ដើរចុះឡើង រាងរាល់ មួយម៉ោងម្តង។
ព្យាបាលជំងឺលើសឈាម ត្រូវរកវិធីសាស្រ្ត បំបាត់ការគិតច្រើន បំបាត់ការពិបាកចិត្ត បំបាត់ភាពស្មុគស្មាញក្នុងអារម្មណ៍ (គឺបំបាត់ stress)។ គ្រូពេទ្យជំនាញអាចពន្យល់ប្រាប់អ្នកជំងឺ នូវវិធីជាច្រើនបែប ប៉ុន្តែអ្នកជំងឺ ត្រូវយកវិធីណាដែលចូលចិត្ត និងអាចធ្វើបាន។ វិធីទាំនោះមានដូចជា៖ 1-ច្រៀងការ៉ាអូខេនៅផ្ទះម្នាក់ឯកឬច្រៀងលេងជាលក្ខណៈគ្រួសារ រៀនលេងភ្លេងកំសាន្ដ 2-កំសាន្ដនៅក្លឹបហាត់ប្រាណ សោណា (Sonna) ឬ សាក់គូជី ជាមួយមិត្ត និយាយលេង ចំរុះរឿង ឲ្យបានសើច 3- សមាធិក ឬ រៀនធម៌អាថ៌, វីធីសាមញ្ញបំផុតនៃ សមាធិកគឺការដកដង្ហើម។ ឧទាហរណ៏ ពេលយើងជួប ភាពស៊ាំញ៉ាំ ភាពស្មុគស្មាញ ឬមានកំហឹងនៅកន្លែងប្រជុំ ការរិយាល័យ យើងដកខ្លួនចេញមកបន្ទប់ទឹក រួចឈរ ឬ អង្គុយ បឺទភ្នែកទាំងពីរ រួចដកដង្ហើមចូលឲ្យពេញសួត អត់ដង្ហើម 1វិនាទី រួចបញ្ចេញខ្យល់ឲ្យអស់តាមសំរួល ធ្វើយ៉ាងនេះ រហូតដល់ 5ទៅ 15នាទី នោះភាព ស្មុគស្មាញក្នុងអារម្មណ៍ ឬ កំហឹងនឹងបាត់ហើយ សូមកុំទុកកំហឹង 4- ប្រើប្រាស់កាលវិភាគ ឲ្យបានត្រឹមត្រូវ ។ ការបំបាត់ ដោយ ប្រើសុរា ឬ ថ្នាំញាណ ឬ បារីនោះ វានាំឲ្យខូចសុខភាពវិញទេ។
ការប្រើប្រាស់ឱសថ ក្នុងការព្យាបាលជំងឺលើសឈាម ឱ្យបានកាន់តែឆាប់ នោះជាការល្អ ចំពោះអ្នកជំងឺដែលមានសម្ពាធឈាមលើសពី 13/8 cm Hg. ។ គ្រូពេទ្យត្រូវ ចាប់ផ្តើម ឱសថមួយមុខម្តង ប៉ុន្តែការប្រើប្រាស់ឱសថតែមួយមុខ ដោយមានកំរឹតខ្ពស់នោះមិនល្អទេ បើប្រើឱសថពីរមុខហើយកំរិតតិចតូចៗនោះនោញល្អជាង ។ ឱសថទំនើបសម្រាប់ព្យាបាលជំងឺលើសឈាម មាន 9 ក្រុមធំៗ ៖
1- ឱសថ បញ្ចុះទឹកនោម 2- ឱសថ បំបឺទបញ្ជរបែតា(beta blocker) 3- ឱសថ បំបឺទបញ្ជរ អាល់ហ្វា 4- ឱសថ បំបឹទរំហូរកាល់ស្យូម (Calcium Channel Blocker) 5- ឱសថមានសកម្មភាពលើខួរក្បាល (Central Agonists) 6- ឱសថបន្ថយឥទ្ធពល អាដ្រេណាលិន(Pheripheral Adrenergic Inhibitors) 7- ឱសថពង្រីកឬបន្ធូរសរសៃរឈាម (Vasodilators) 8- ឱសថ បន្ថយសកម្មភាពអង់ស៊ីមរបស់តំរ៉ងនោម (ACE) 9- ឱសថបំបឹទបញ្ជរអង់ស្យូតង់ស៊ីន (Angiotensine Receptor blocker) ។
ការជ្រើសរើសយក ឱសថក្នុងក្រុមណាមួយមកប្រើ ឬ មកផ្សំចូលគ្នា គឺជាជំនាញរបស់គ្រូពេទ្យហើយ។ គ្រូពេទ្យជំនាញតម្រូវឲ្យយល់ដឹងថា 1-អ្នកជំងឺលើសឈាមនោះមកពីមូលហេតុអ្វី 2-មានជំងឺអ្វីផ្សេងទៀតឬទេ 3-ភេទប្រុសឬស្រី 3-អត្រាចង្វាក់បេះដូងប៉ុន្មាន? 4-សាច់ដុំបេះដូងក្រាល់ឬស្តើង ខ្សោយទេ 5-មានហើមជើងដែរទេ? 6- បទជើងតូចតឹងឬទេ 7-មានផ្ទៃពោះ ឬក៏កំពង់បំបៅកូនដោយទឹកដោះគាត់ទេ? ។ល។
ឱសថសំរាប់ ព្យាបាលជំងឺលើសឈាមខ្លះមិនអាចបញ្ឈប់ភ្លាមៗបានទេ ដោយត្រូវបន្ថយកំរិតម្តងបន្តិចៗ សិន។
សូមអរគុណ!!
Reference by Medlineplus

No comments

Theme images by Nikada. Powered by Blogger.