Header Ads

ជំងឺ Down Syndrome


សូមយល់ដឹងអំពីជំងឺ Down Syndrome ឬ ជំងឺខ្សោយប្រាជ្ញាពីកំណើត ឬ ប្រជាពលរដ្ឋមួយចំនួនហៅថា ជំងឺមិនគ្រប់ទឹក ៖
គឺជាជំងឺដែលកើតចេញមកពីបញ្ហាហ្ស៊ែន (Genetics) ដែលបណ្តាលឲ្យកុមារមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាមិនប្រក្រតី។ ជំងឺ Down Syndrome នេះក៏អាចហៅបានម្យ៉ាងទៀតថា ជំងឺ Trisomy 21 ដោយសារតែជំងឺនេះកើតឡើងដោយសារតែក្រូម៉ូសូមទី២១លើសចំនួន។ នៅក្នុងខ្លួនមនុស្សធម្មតា មានក្រូម៉ូសូមចំនួន២៣គូរ ឬ ៤៦ ចំណែក​ឯកុមារដែលមានជំងឺ Down Syndrome នេះមានក្រូម៉ូសូមចំនួន៤៧ ដោយសារតែក្រូម៉ូសូមទី២១លើសចំនួន១។
រោគសញ្ញានៃជំងឺ Down Syndrome ស្តែងចេញតាមរយៈការលូតលាស់យឺតយ៉ាវនៃសតិបញ្ញា និងរូបរាងកាយសម្បទារដូចជា៖
- កំពស់ទាប ទំហំកខ្លី
- ភ្នែកស្រលៀង ច្រមុះសំប៉ែត
- មាត់បិតមិនជិត
- ដៃជើងតូចៗខ្លី
- មុខរាងមូលតូច
- សាច់ដុំទន់ខ្សោយ សន្លាក់ទន់ ។ល។
- ភាពមិនធម្មតានៃសរីរាង្គផ្សេងៗទៀត ដូចជាបេះដូង, ភ្នែក, ប្រព័ន្ធ រំលាយអាហារ ។ល។
មានការធ្វើតេស្តដើម្បីស្វែងរកជំងឺ Down Syndrome ៖
1-ធ្វើអេកូផ្ទៃពោះចន្លោះពី 11 ទៅ 13 សប្តាហ៏ 6 ថ្ងៃ (វាស់កំរាស់ក របស់ទារកក្នុងផ្ទៃ)
2-បូមឈាមម្តាយ (11-17 អាទិត្យ 6ថ្ងៃ) ដើម្បីពិនិត្យ
ជាជម្រើសបន្ទាប់ពីដឹងថាទារកក្នុងផ្ទៃមានហានិភ័យជំងឺ Down Syndrome ត្រូវធ្វេីតេស្តបន្តរដេីម្បីបពា្ញក់ (បូមទឹកភ្លោះ​ ឬបូមឈាមម្ដាយដេីម្បីបញ្ជាក់ )
ជំងឺ Down Syndrome នេះមិនមានថ្នាំក្នុងការព្យាបាលនោះទេ។ ដូច្នោះ គ្រូពេទ្យតែងផ្តល់ការណែនាំ​ ២ជម្រើសដល់ស្រ្តី និងក្រុមគ្រួសារ៖
១. ធ្វើការបញ្ចប់គភ៌ (រំលូត)
២. ស្រ្តីអាចទុកបុត្រ ប៉ុន្តែស្រ្តី និងក្រុមគ្រួសារត្រូវទទួលស្គាល់ថាបុត្ររបស់ខ្លួនអាចមានហានិភ័យមានជំងឺនេះ ហើយត្រូវទទួលយកនូវរាល់ផលវិបាក និងផលប៉ះពាល់ផ្សេងដែលអាចកើតឡើងតាមក្រោយបន្ទាប់ពីទារកក្នុងផ្ទៃសម្រាលមក។
Doctor Ek Mengly
Gynecology-Obstetric

No comments

Theme images by Nikada. Powered by Blogger.