Header Ads

Disulfiram ( ឱសថព្យាបាលពុល ឬ ញៀនស្រា )

  •  ប្រសិទ្ធភាពព្យាបាល
- ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការះពុលឬញៀនស្រារុំារ៉ៃ ។

  • កម្រិតប្រើប្រាស់ 
* ថ្នាំលេប ៖

- ជាទូទៅ ពិសារ១ថ្ងៃ 0,1 - 0.5g ដោយបែងចែកជា 1 - 3ដងក្នុង១ថ្ងៃ ។ ករណីធ្វើតេស្តបន្តាប់ពីប្រើឱសថនេះបានរយះ ពេល១សប្តាហ៏ ត្រូវអោយអ្នកជំងឺសាកល្បងពិសារស្រាក្នុងបរិមាណ 1/10 ឬតិចជាងនេះនៃបរិមាណស្រាដែលអ្នកជំងឺធ្លាប់ពិសារជាធម្មតា ។

- យោងទៅតាមលទ្ធផលពិនិត្យ អាចប្រែប្រួលកម្រិតប្រើប្រាស់នៃឱសថនេះ ដើម្បីកំណត់យកកម្រិតដែលអ្នកជំងឺអាចប្រើប្រាស់ជាប្រចាំ ដោយជាទូទៅគឺ 1ថ្ងៃ 0,1 - 0.2g ប្រើជារៀងរាល់ថ្ងៃ ឬ ប្រើ១សប្តាហ៏រួចផ្អាក១សប្តាហ៏ ។

  • ហាមប្រើ
- អ្នកដែលមានបញ្ហាបេះដូងកម្រិតធ្ងន់ធ្ងរ ។

- អ្នកដែលមានបញ្ហាតម្រង់នោមឬថ្លើមកម្រិតធ្ងន់ធ្ងរ ។

- អ្នកដែលមានជំងឺផ្នែកប្រព័ន្ធផ្លូវដង្ហើមកម្រិតធ្ងន់ធ្ងរ ។

- អ្នកដែលកំពុងប្រើប្រាស់ឱសថ អាហារ ឬ គ្រឿងសម្អាង ដែលមានផ្ទុកសារធាតុអាល់កុល ។

- ស្រ្តីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ។

  • ផលរំខាន 
- ផលរំខានរួមមាន ឡើងកន្ទួលក្រហម ប៉ះពាល់មុខងារថ្លើម ....ល....។

* ប្រសិនមានអាការះខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់ ។

- មិនស្គាល់ទីតាំង ពេលវេលា ឬ ឈ្មោះ  ភ្លេចភ្លាំង ​មិនអាចផ្លុំអារម្មណ៏គិតបាន (ប៉ះពាល់មុខងារខួរក្បាល) 

- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៏លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿន) ។ 

  • អន្តរប្រតិកម្ម 
- ឱសថ អាហារ ឬ គ្រឿងសម្អាង ដែលមានផ្ទុកសារធាតុអាល់កុល - អាចធ្វើអោយកើតមានអាការះពុលស្រាលក្ខណះស្រួចស្រាវ (មុខក្រហម សម្ពាធឈាមធ្លាក់ចុះ វិលមុខ ពិបាកដកដង្ហើម ជាដើម) ។ ដូច្នេះ ហាមប្រើរួមគ្នា ។
ឱសថខាងក្រោម អាចប្រើរួមគ្នានឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន ។
- ឱសថ Theophylline , Phenytoin , Ethotoin , ឱសថប្រភេទ Barbiturate , ឱសថប្រឆាំងកំណកឈាម(Warfarin ជាដើម) , ឱសថប្រភេទDigitalis ( Diagoin ជាដើម ) - អាចធ្វើសកម្មភាពនៃឱសថទាំងនេះកើនឡើង ។
- ឱសថ Isoniazid , Metronidazole - អាចធ្វើអោយកើតមានរោគសញ្ញាផ្សេងៗទាក់ទង់នឹងស្មារតី ។
- ឱសថ Ritonavir - អាចធ្វើអោយកើតមានអាការះពុលស្រាលក្ខណះស្រួចស្រាវ (មុខក្រហម សម្ពាធឈាមធ្លាក់ចុះ ចង់ក្អូត វិលមុខ ពិបាកដក់ដង្ហើម ជាដើម) ។
  • ស្រ្តីមានផ្ទៃពោះ និង ស្រ្តីបំបៅដោះកូន
- ស្រ្តីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ។
  • ការប្រុងប្រយ័ត្នជាពិសេស
- នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចនឹងមានអាការះងងុយគេង ពិបាកផ្តុំអារម្មណ៏ ងាយធ្វេសប្រហែស ជាដើម ។ ដូច្នេះគួរជៀសវាងការបើកបររថយន្តឬបញ្ហាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ។
- ត្រូវជៀសវាងប្រើប្រាស់ឱសថ អាហារ ឬ គ្រឿងសម្អាង ដែលមានផ្ទុកសារធាតុអាល់កុល ព្រោះអាចធ្វើអោយកើតមានអាការះពុលសារធាតុអាល់កុលភ្លាមៗ ។
 - ក្រោយពេលចាប់ផ្លើមប្រើឱសថនេះរយះពេល១សប្តាហ៏មក ត្រូវពិនិត្រស្ថានភាពនៃការពិសារស្រា ដើម្បីសម្រួលដល់កម្រិតឱសថប្រើប្រាស់ ។
  • សកម្មភាពឱសថ
- ឱសថនេះមានប្រសិទ្ធភាពទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមAldehyde dehydrogenaseនៅក្នុងថ្លើម ដែលជាអង់ស៊ីមបំលែងសារធាតុអាល់កុលទៅជាសារធាតុAcetaldehyde ធ្វើអោយសារធាតុAcetadehydeកើនឡើងនៅក្នុងឈាមនៅពេលផឹកគ្រឿងស្រវឹង និង​បង្ករជាអាការះមិនស្រួលខ្លួនដូចជាចង់ក្អួតជាដើម ។ បែបនេះអ្នកជំងឺចាប់ផ្តើមជៀសវាងការបរិភោគគ្រឿងស្រវឹង ។ 





No comments

Theme images by Nikada. Powered by Blogger.