Header Ads

Cyanamide( ឱសថព្យាបាលពុល ឬ ញៀនស្រា )

  • ប្រសិទ្ធភាពព្យាបាល
 - ជាទូទៅ ឱសថនេះប្រើក្នុងការព្យាបាលអាការះពុលឬញៀនស្រារុាំរ៉ៃ ។

  • កម្រិតប្រើប្រាស់
* ថ្នាំលេប  : 

- ជាទូទៅ ពិសារ១ថ្ងៃ 50 - 200mg (ថ្នាំទឹក១%ត្រូវនឹង5 - 20mL) បែងចែកជា 1 - 2 ដងក្នុង១ថ្ងៃ ។ 

- ករណីធ្វើតេស្តបន្ទាប់ពីប្រើឱសថនេះបានរយះពេល១សប្តាហ៏ ត្រូវអោយអ្នកជំងឺសាកល្បងពិសារស្រាក្នុងបរិមាណ 1/10 ឬតិចជាងនេះនៃបរិមាណស្រាដែលអ្នកជំងឺធ្លាប់ពិសារជាធម្មតា ។ 

- យោងទៅតាមលទ្ធផលពិនិត្យ អាចប្រែប្រួលកម្រិតប្រើប្រាស់នៃឱសថនេះ ដើម្បីកំណត់យកកម្រិតដែលអ្នកជំងឺអាចប្រើប្រាស់ជាប្រចាំ ។

  • ហាមប្រើ
- អ្នកដែលមានបញ្ញាបេះដូងកម្រិតធ្ងន់ធ្ងរ ។

- អ្នកដែលមានបញ្ញាតម្រង់នោមឬថ្លើមកម្រិតធ្ងន់ធ្ងរ ។

- អ្នកដែលមានជំងឺផ្នែកប្រព័ន្ធផ្លូវដង្ហើមកម្រិតធ្ងន់ធ្ងរ ។

- អ្នកដែលមានជំងឺផ្នែកប្រព័ន្ធផ្លូវដង្ហើមកម្រិតធ្ងន់ធ្ងរ ។

- អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានផ្ទុកសារធាតុអាល់កុល (ឱសថប្រភេទ Elixir ស្រាថ្នាំ ជាដើម)

- ស្រ្តីមានផ្ទៃពោះឬស្រ្តីដែលអាចនឹងកំពុងមានផ្ទៃពោះ ។

  • ផលរំខាន 
- ចង់ក្អូត 

- ឈឺក្បាល

- អស់កម្លាំង

- គេងមិនលក់

- ប៉ះពាល់មុខងារថ្លើម ។

  • ការប្រុងប្រយ័ត្នជាសេស
- ក្រោយពេលចាប់ផ្តើមប្រើឱសថនេះរយះពេល១សប្តាហ៏មក ត្រូវពិនិត្យស្ថានភាពនៃការពិសារស្រា ដើម្បីសម្រួលកម្រិតឱសថប្រើប្រាស់ ។

  • សកម្មភាពឱសថ 
- បង្អាក់សក្មភាពនៃអង្គស៊ីមឌីហាយដ្រេហ្គេណាស (Alcohol dehydrogenase) ដែលមានតួនាទីបំបែកសារធាតុអាសេតូអាល់ដេអ៊ីត (Acetaldehyde) ធ្វើអោយសារធាតុនេះកើនឡើងក្នុងរាងកាយ ដែលមានហេតុធ្វើអោយអ្នកដែលមានពិសារស្រាមានអារម្មណ៏មិនស្រួលក្នុងខ្លួន ។

No comments

Theme images by Nikada. Powered by Blogger.