សារៈសំខាន់នៃការពិនិត្យអេកូផ្ទៃពោះ!
ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយឡើយ។ ជាធម្មតាស្រ្តីគួពិនិត្យ អេកូសាស្ត្រ អោយបាន យ៉ាងហោចណាស់ ៤ ទៅ ៥ដង ដើម្បីកំណត់ពីការលូតលាស់របស់ទារកក្នុងផ្ទៃ ។ប៉ុន្តែបើសិនក្នុងករណីណាមួយមិនធម្មតា អ្នកត្រូវពិនិត្យបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង។ ការពិនិត្យអេកូគឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖
១) លើកទី១ (នៅពេលបាត់រដូវ)៖
- ដើម្បីដឹងច្បាស់ ពីទីតាំង របស់កូន ថាតើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?
២) លើកទី២ (១២សប្តាហ៍ - ១៥សប្តាហ៍)៖
- តើកូនតែមួយ ឬភ្លោះ? នឹងសុខភាព ការលូតលាស់តាមធម្មតាទេ
- ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ
- វាស់កម្រាស់កញ្ចឹងកកូន (clarté nucale) និងពិនិត្យរក trisomie 21 - 11 weeks for better evaluation
- ភាពមិនប្រក្រតីរបស់ទារក (malformation):
• សន្ទះទ្រូងចំហ (hernie diaphragmatique)
• ពោះវៀនចេញក្រៅ (laparoschisis)
• ទារកអត់លលាដ៏ក្បាល (anencéphalie)
- កំណត់ភេទកូន ស្រី ឬ ប្រុស
៣) លើកទី៣ (២៣សប្តាហ៍ - ២៥សប្តាហ៍)៖
ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក:
- ខួរក្បាល (មានទឹកក្នុងខួរក្បាល។ល។)
- មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប។ល។)
- បេះដូង (បេះដូងប្រហោង។ល។)
- សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ។ល។)
- ឆ្អឹងខ្នង សន្ទះទ្រូង (hernie diaphragmatique)
- អវយវៈ (លើស ឬខ្វះ)
៤) លើកទី៤ (៣៣សប្តាហ៍ - ៣៥សប្តាហ៍)៖
- ការលូតលាស់ និងសុខភាពទារក
- ទម្រង់ និងទម្ងន់កូន
- ទីតាំងរបស់សុក
- បរិមាណទឹកភ្លោះ
- បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក
៥) លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖
- តាមដានសុខភាពកូន (កូនខ្សោយ។ល។)
- តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក។ល។)
“ ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គកូន ។
No comments