Header Ads

ហានិភ័យនៃការមិនទទួលទានអាហារពេលព្រឹក

1.  ធ្វេីអោយប៉ះពាល់ដល់បេះដូង : យោងតាមការសិក្សាដែលបានចុះផ្សាយនៅJAMAបានឲ្យដឹងថាអ្នកដែលមិនទទួលទានអាហារពេលព្រឹកអាចប្រឈមមុខនឹងហានិភ័យនៃការគាំងបេះដូងច្រេីនជាងអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំរហូតទៅដល់២៧%។អ្នកដែលមិនទទួលទានអាហារពេលព្រឹកក៏ងាយប្រឈមមុខទៅនឹងជំងឺលេីសឈាមដែលជាហេតុនាំអោយមានការកកស្ទះសរសៃឈាម។

2.  ប្រឈមមុខទៅនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ : សាលាសុខភាពសារធារណៈនៃសកលវិទ្យាល័យHarvardបានធ្វេីការសិក្សាផ្តោតសំខាន់ទៅលេីការជាប់ទាក់ទងទៅនឹងទម្លាប់នៃការបរិភោគនិងសុខភាពបានធ្វេីការបង្ហាញថាស្រ្តីដែលមានទម្លាប់មិនទទួលទានអាហារពេលព្រឹកគឺមានហានិភ័យខ្ពស់ក្នុងការវិត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២បេីប្រៀបទៅនឹងស្រ្តីដែលទទួលទានអាហារពេលព្រឹកជាប្រចាំ។

3.  ធ្វេីឲ្យឡេីងទម្ងន់ : យោងតាមការសិក្សាដែលទាក់ទងទៅនឹងផលប៉ះពាល់នៃការមិនទទួលទានអាហារពេលព្រឹកបានបញ្ចាក់ថាការមិនទទួលទានអាហារពេលព្រឹកអាចធ្វេីអោយចំណង់អាហារដែលមានជាតិខ្លាញ់និងជាតិស្ករកេីនឡេីុង។ហេីយម៉្យាងវិញទៀតនៅពេលដែលមិនទទួលទានអាហារពេលព្រឹកនោះចំណង់អាហារនឹងកេីនឡេីងកាន់តែខ្លាំងហេីយនៅពេលនោះអ្នកនឹងបរិភោគអាហារកាន់តែច្រេីន។ហេតុនេះហេីយការមិនទទួលទានអាហារពេលព្រឹកជាប្រចាំអាចបណ្តាល់អោយឡេីងទម្ងន់។

4.  ផលប៉ះពាល់ទៅលេីថាមពលនិងអារម្មណ៍ : យោងតាមការសិក្សានៃទិនានុប្បវត្តិដែលមានឈ្មោះថាឥរិយាបថសរីរវិទ្យាក្នុងឆ្នាំ១៩៩៩បានបញ្ចាក់ថាការមិនទទួលទានអាហារពេលព្រឹកនាំអោយមានការជះឥទ្ធិពលទៅលេីអារម្មណ៍និងថាមពលជាខ្លាំង។វាធ្វេីអោយការចងចាំចុះខ្សោយនិងឆាប់អស់កម្លាំង។

5.  ហានិភ័យនៃជំងឺមហារីក : ការរំលងអាហារពេលព្រឹកអាចធ្វេីអោយអ្នកទទួលទានអាហារដែលខូចសុខភាពកាន់តែច្រេីនដែលអាចបណ្តាល់អោយមានការឡេីងទម្ងន់យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថាអ្នកដែលឡេីងទម្ងន់ហួសប្រមាណងាយនឹងប្រឈមមុខទៅនឹងហានិភ័យនៃជំងឺមហារីក។

6.  ធ្វេីអោយប៉ះពាល់ដល់ការដំណេីរការនៃខួរក្បាល : ការចាប់ផ្តេីមថ្ងៃថ្មីមួយទៀតជាមួយអាហារពេលព្រឹកអាចជួយបង្កេីននូវមុខងារនៃប្រព័ន្ធខួរក្បាល។ការស្រាវជ្រាវបានបញ្ចាក់ថាអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំក៏អាចជួយអោយភ្នែកដំណេីរការបានល្អផងដែរ។

7.  អាចបណ្តាលអោយឈឹក្បាល : ការមិនទទួលទានអាហារទៀងទាត់គឺអាចបណ្តាល់អោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកម្រិតជាតិស្ករ។ដែលជាហេតុនាំអោយមានការបញ្ចេញអ័រម៉ូនដេីម្បីសងទៅដល់កម្រិតជាតិស្ករដែលត្រូវបានបាត់បង់។ម៉្យាងវិញទៀតវាក៏បង្កេីននូវកម្រិតនៃសម្ពាធឈាមដែលអាចបង្កអោយឈឺក្បាល។

8.  បណ្តាលអោយជ្រុះសក់ : ការទទួលទានអាហារដែលមានកម្រិតប្រូតេអីុនទាបជាមូលហេតុដែលអាចប៉ះពាល់ទៅដល់កម្រិតនៃKeratinដែលអាចប៉ះពាល់ទៅដល់ការលូតលាស់នៃគល់សក់និងបណ្តាលអោយជ្រុះសក់។ហេីយអាហារពេលព្រឹកដែលត្រូវបានគិតថាជាអាហារដែលមិនចាំបាច់នោះគឺមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញទៅដល់ការលូតលាស់នៃឫសសក់។

9.  អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ : វាប្រៀបបានទៅនឹងរថយន្តមួយដែរ។បេីគ្មានសាំុងរថយន្តនោះក៏មិនអាចដំណេីរការបានដែរ។មនុស្សក៏ត្រូវការអាហារពេលព្រឹកដេីម្បីជួយអោយប្រព័ន្ធរំលាយអាហារចាប់ផ្តេីមធ្វេីការ។យោងតាមការស្រាវជ្រាវជាច្រេីនដែលទាក់ទងទៅនឹងសារៈសំខាន់នៃការទទួលទានអាហារពេលព្រឹកបានបង្ហាញថាអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំនឹងមានកម្រិតនៃការរំលាយអាហារខ្ពស់ជាងអ្នកដែលមិនទទួលទានអាហារពេលព្រឹក។



No comments

Theme images by Nikada. Powered by Blogger.