LDL-cholesterol or “bad cholesterol ( Low density lipoprotein) កូឡេស្តេរ៉ុលអាក្រក់
កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprotein
(LDL-cholesterol or “bad cholesterol”)
គឺជាពពួកកូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង។
វាមានតួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់
ក៏ប៉ុន្តែគុណវិបត្តិរបស់វា
គឺវាទៅកកជាប់នៅតាមសរសៃឈាមដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង(atherosclerosis)
និងកកស្ទះមិនអាចឲ្យចរន្តឈាមរត់បានស្រួល។
ការស្ទះសរសៃឈាមជាមូលហេតុចម្បងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជំងឺបេះដូង
និងសរសៃឈាមចម្បងៗមួយចំនួន ដូចជា៖
• ជំងឺសរសៃឈាមបេះដូង(Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង
• ជំងឺសរសៃឈាមខួរក្បាល (Cerebral vascular disease)
ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (ischemic stroke)
ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke)។
No comments