Header Ads

Cholesterol (កូឡេស្តេរ៉ុល)

កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ(lipoprotein)ដែលមាននៅក្នុងខ្លួនរបស់យើងរាល់គ្នា។ វាជាធាតុផ្សំរវាងខ្លាញ់ (fat)និងប្រូតេអ៊ីន (protein)។ និយាយឲ្យងាយយល់ គឺសារធាតុខ្លាញ់(fat)មិនអាចនៅស្មេីសាច់ក្នុងឈាមបានទេ បើមិនមានជាតិប្រូតេអ៊ីន(protein) រុំពទ័្ធពីក្រៅ។ វាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។

ខ្លួនប្រាណរបស់យើងអាចផលិតកូឡេស្តេរ៉ុលខ្លួនឯងបានមួយចំនួនដោយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។ ចំណីអាហារទាំងនោះមានដូចជា ពពួកសាច់សត្វ ទឹកដោះគោ ស៊ុត ខ្លាញ់សត្វនិងប្រេងរុក្ខជាតិ។ នៅក្នុងខ្លួនមនុស្សផងដែរ កូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីន ដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។ 



No comments

Theme images by Nikada. Powered by Blogger.